ក្នុងសម័យកូរ៉ូណា អង្ករខ្មែរនាំចេញទីផ្សារពិភពលោកកើនឡើងខ្ពស់

ដោយ សូរ្យសែង៖

ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករចំនួន ៤៤៨.២០៣ តោន កើនឡើង ៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃ ៣១ សីហា ។

Image may contain: one or more people and people sitting

ប្រទេសចិនជាអ្នកទិញអង្ករខ្មែរដ៏ច្រើនបំផុត គឺ១៥៩.២៥៣ តោន ក្នុងចន្លោះពីខែមីនា ដល់ខែសីហា ឆ្នាំ ២០២០ កើនឡើង ១៩,៨% បើបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។

Image may contain: sky, grass, plant, cloud, tree, outdoor and nature

Image may contain: 1 person, indoor and food

បន្ទាប់ពីនេះ កម្ពុជានៅបាននាំចេញអង្ករទៅទីផ្សារអឺរ៉ុបក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ចំនួន ១៤៩.៨៤៨ តោន កើនឡើងជាងឆ្នាំមុន ២៤,៨% និង នាំចេញទៅទីផ្សារអាស៊ីចំនួន ៦០.៩៣៣ តោន កើនឡើង ៤២% ។

Image may contain: flower, sky, nature and outdoor

No photo description available.

អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មកម្ពុជាបានមានប្រសាសន៍ថា ការ​ផ្ទុះឡើង​នៃមេរោគកីវីដ-១៩ នេះ ជាបច្ច័យដែលជួយឲ្យសេចក្តីត្រូវការអង្កររបស់កម្ពុជាកើនឡើងខ្ពស់ ហើយគេបានព្យាករណ៍ថា ការនាំចេញអង្កររបស់ខ្មែរទៅកាន់ទីផ្សារបរទេសនៅឆ្នាំនេះ គួរតែឈានដល់ ៨០០.០០០ តោន ៕