ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រនិងកោះនរាហ៍បង្ហាញរូបរាងហើយ នឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ

ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រនិងកោះនរាហ៍បង្ហាញរូបរាងហើយ ខណៈការស្ថាបនានឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ

ភ្នំពេញៈ គំរោងស្ពានដ៏ស្រស់ស្អាតតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាថ្មីបានបង្ហាញរូបរាងហើយ ខណៈការស្ថាបនាស្ពាននេះ នឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានមានប្រសាសន៍ប្រាប់តាមប្រព័ន្ឋតេឡេក្រាមនាព្រឹកថ្ងៃទី៣១ សីហានេះបានឲ្យដឹងថា ការស្ថាបនាស្ពាននេះនឹងធ្វើឡើងតាមការគ្រោងទុក ដោយគ្រោងនឹងចំណាយរយៈពេល៣០ខែ ដើម្បីបញ្ចប់គិតចាប់តាំងពីពេលបើកសម្ភោធការដ្ឋានសាងសង់។ លោកបន្តថា  គម្រោងសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបថ្មីកោះនរា បានរៀបចំគម្រោងរួចរាល់ហើយ នៅឡើយការសិក្សាលម្អិតពីរដ្ឋបាលរាជធានីភ្នំពេញរួចរាល់ហើយ។

លោកបានបញ្ជាក់ថា “គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាបមានប្រវែងប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ ”។

លោកបន្តថា តាមគម្រោងនិងផែនការដែលបានគ្រោងទុក ការសម្ពោធបើកការ​ដ្ឋា​នសាងសង់ អាចនឹងប្រព្រឹត្តទៅនៅត្រឹមចុងឆ្នាំ២០២០ខាងមុខ។ ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុ​ញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។

លោកបានបញ្ជាក់ថា “គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ”។ លោកបន្តថា “ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាបមានប្រវែងប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណជាង៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ ”។

លោកបន្តថា តាមគម្រោងនិងផែនការដែលបានគ្រោងទុក ការសម្ពោធបើកការ​ដ្ឋា​នសាងសង់ អាចនឹងប្រព្រឹត្តទៅនៅត្រឹមចុងឆ្នាំ២០២០ខាងមុខ។ ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុ​ញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។

ជាមួយនឹងការបង្ហើបប្រាប់ពីគម្រោង នៃការសាងសង់ស្ពានឆ្លងកាត់ទន្លេថ្មីមួយនេះ លោក ទូច សំណាង ក៏បានបញ្ជាក់ផងដែរថា សម្រាប់ការចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះនឹងត្រូវបានកំណត់ប្រភេទរថយន្ត ដោយអាចនឹងមិនអនុញ្ញាតប្រភេទរថយន្តធុនធំ ឬដឹកទំនិញធ្ងន់ឆ្លងកាត់នោះឡើយ ប៉ុន្តែករណីនេះកំពុងសិក្សា។
លោកបន្តថា តាមផែនការពីដំបូង ក្រុមហ៊ុនមានជម្រើសពីរក្នុងការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា ដោយជំរើសទី១សាងសង់ស្ពានក្រោមទន្លេ និងជម្រើសទី២សាងសង់ស្ពានលើទឹក ប៉ុន្តែការសម្រេចចុងក្រោយគឺជ្រើសរើសស្ពាន​នៅលើទឹកជំនួសវិញ ដែលស្ពាននេះមិនត្រឹមតែសម្រួលចរាចរណ៍នោះទេ តែក៏ជាផ្នែកមួយលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ៕

បទវិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើចិនផលិតបានវ៉ាក់សាំង COVID-19 មុនសហរដ្ឋអាមេរិក?

(វ៉ាស៊ីនតោន)៖ ការព្រួយបារម្ភមានកាន់តែច្រើនឡើង នៅក្នុងចំណោមក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ និងក្រុមអ្នកជំនាញមួយចំនួនពីលទ្ធភាព ដែលចិនអាច នឹងផលិតបានវ៉ាក់សាំង COVID-19 បានមុនសហរដ្ឋអាមេរិក។ ក្រៅពីរុស្ស៊ី ដែលទើបតែប្រកាសពីជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយមិនទាន់ឆ្លងកាត់ ការធ្វើតេស្ដលើមនុស្សក្នុងតំណាក់កាលទី៣ បច្ចុប្បន្នមានវ៉ាក់សាំងចំនួន៨ ក្នុងនោះមាន៤ ជាវ៉ាក់សាំងរបស់ចិន, ៣គាំទ្ររដ្ឋបាលលោក ដូណាល់ ត្រាំ និងមួយទៀតជា វ៉ាក់សាំងរបស់អូស្រ្ដាលី ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដលើមនុស្សតំណាក់កាលទី៣។

ក៏ប៉ុន្តែ គួរឱ្យកត់សម្គាល់ក្នុងចំណោមវ៉ាក់សាំងទាំងនេះ គេសង្កេតឃើញថាវ៉ាក់សាំងរបស់ចិន ហាក់ដូចជាកំពុងមានភាពជឿនលឿនជាងគេ ហើយសូម្បីតែអ្នកជំនាញ ដូចជាលោក ដាវីដ ហ្វីតល័រ (David Fidler) ជាអ្នកជំនាញខាងសនិ្តសុខជាតិ និងសុខាភិបាលសកល ក៏ជឿជាក់ដែរថា វាអាចទៅរួចថាចិនអាចនឹងទទួលបានជោគជ័យ មុនគេ នៅក្នុងការធ្វើតេស្ដវ៉ាក់សាំងលើមនុស្សក្នុងតំណាក់កាលទី៣ ហើយបើសិនជាកម្មវិធី Warp Speed របស់លោក ដូណាល់ ត្រាំ បរាជ័យ នោះសហរដ្ឋអាមេរិក អាចនឹងត្រូវចំណាយពេលពី៦ ទៅ៨ខែទៀត ដើម្បីផលិតវ៉ាក់សាំង។ ចុះបើវាដូច្នេះមែន តើនឹងមានរឿងកើតឡើង?

*ចិន នឹងប្រើវ៉ាក់សាំង បង្កើនឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក

ផ្ទុយពីរុស្ស៊ី វ៉ាក់សាំង COVID-19 របស់ចិនត្រូវបានក្រុមអ្នកជំនាញមើលឃើញថា អាចនឹងទទួលបានការយល់ព្រមយ៉ាងងាយស្រួល ពីអង្គការសុខភាពពិភពលោក WHO ដែលកំពុងមានជម្លោះស្រាប់ជាមួយសហរដ្ឋអាមេរិក។ ជាក់ស្ដែង ក្រោយចិន ប្រកាសថាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំង៤ របស់ខ្លួនបញ្ចប់ការធ្វើតេស្ដ តំណាក់កាលទី៣ដោយជោគជ័យ អង្គការ WHO បានចេញមុខសាទរភ្លាមៗ ទោះជាកំពុងទទួលរងការរិះគន់ពីសហរដ្ឋអាមេរិកក៏ដោយ។

វ៉ាក់សាំង គឺជាអាវុធមួយដ៏សំខាន់ដើម្បីបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19។ ប៉ុន្តែ ទន្ទឹមគ្នា អ្នកដែលផលិតបានវ៉ាក់សាំងមុនគេ ក៏ត្រូវបានគេមើលឃើញដែរថា ជាអ្នកជោគជ័យ និងទទួលបានផលចំណេញយ៉ាងធំធេងខាងភូមិសាស្ត្រនយោបាយ។ បើតាមលោក ស្កុត ហ្គតត្លីប (Scott Gottlieb) ជាអតីតស្នងការនៃរដ្ឋបាល ចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក ប្រទេសផលិតបានវ៉ាក់សាំង COVID-19 អាចនឹងមានលទ្ធភាពស្ដារសេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក បានមុនគេ។ បើរឿងបែបនេះពិតជាកើតឡើងមែន នោះកិតស្យានុភាពនៃភាពជាមហាអំណាចពិភពលោករបស់អាមេរិកនឹងចុះខ្សោយ, រដ្ឋបាលលោក ត្រាំ អាចនឹង ដល់ទីបញ្ចប់ រីឯប្រទេសដទៃអាចនឹងចាប់ផ្ដើមគិតពីសម្ព័ន្ធភាពរបស់ពួកគេឡើងវិញ។

ការលើកឡើងបែបនេះ របស់លោក ស្កុត ហ្គតត្លីប ក៏មិនខុសគ្នាប៉ុន្មានដែរពីលោក ឡារី ហ្គស្ទីន (Larry Gostin)។ លោក ឡារី ហ្គស្ទីន ជាសាស្រ្តាចារ្យផ្នែកច្បាប់ សុខាភិបាលសកល មកពីសាកលវិទ្យាល័យចចថោន (Georgetown University) មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក យល់ថាជាដំបូងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានផ្ដល់វ៉ាក់សាំងឱ្យប្រជាជនចិនមុនគេ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាធ្វើឱ្យស្ថានភាពត្រឡប់ទៅរកភាពប្រក្រតី ដោយទុកឱ្យពិភពលោក ជាពិសេសគឺបណ្ដា ប្រទេសលោកខាងលិច ជឿនលឿននានា បន្តប្រយុទ្ធប្រឆាំងនឹង COVID-19 សិន។

នៅក្នុងន័យនេះ ចិនទំនងជានឹងមិនលក់វ៉ាក់សាំង COVID-19 ឱ្យប្រទេសអ្នកមាន ដូចជាសហរដ្ឋអាមេរិក ឬនៅអឺរ៉ុបងាយៗនោះទេ ដោយអង្គុយចាំមើលសេដ្ឋកិច្ចរបស់ ប្រទេសទាំងនេះចុះទន់ខ្សោយ ចាំចេញមុខជួយតាមក្រោយ ក៏មិនមែនជារឿងខាតបង់អ្វីនោះដែរ។ ពោលគឺ ចិនអាចនឹងប្រើប្រាស់វ៉ាក់សាំង ដើម្បីឥទ្ធិពលនយោបាយ ឬជាផ្នែកមួយនៃកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ព្រមទាំងបង្ខំឱ្យអឺរ៉ុបបញ្ឈប់សកម្មភាពប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំង ក៏អាចនឹងប្រើវ៉ាក់សាំងនេះជាមធ្យោបាយការទូត ដើម្បីបង្កើនសម្ព័ន្ធមិត្ត និងបញ្ចុះបញ្ចូលឱ្យប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក បើកទ្វារទទួលស្វាគមន៍ចិន ឬក៏ចូលរួមក្នុង «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន» ផងដែរ។
*លោក ដូណាល់ ត្រាំ ផ្ញើអ្វីៗគ្រប់យ៉ាងលើវ៉ាក់សាំង COVID-19?

លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីប៉ុន្មានខែមុនថាសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការជាមួយអង់គ្លេស និងអូស្រ្តាលី លើគម្រោងអភិវឌ្ឍវ៉ាក់សាំង COVID-19 ហើយមិនបានផ្ដោតជាសំខាន់ថាតើនរណានឹងផលិតបានវ៉ាក់សាំងមុននោះទេ។ លោក ត្រាំ បានគូសបញ្ជាក់ក្នុង បទសម្ភាសន៍នោះដូច្នេះថា៖ «ខ្ញុំពិតជាមិនខ្វល់ទេ។ បើសិនជាប្រទេសដទៃក្រៅពីពួកយើង ផលិតបានវ៉ាក់សាំង នោះខ្ញុំនឹងកោតសរសើរពួកគេ។ តែរឿងដែលសំខាន់គឺ យើងត្រូវតែផលិតវ៉ាក់សាំងឱ្យបាន»។
ក៏ប៉ុន្តែ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរទាំងស្រុង កំឡុងថ្លែងសារទៅកាន់អ្នកគាំទ្រក្នុងសមាជនៃគណបក្សសាធារណរដ្ឋ កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅនេះ ជាពេលដែលលោកផ្ទាល់ បានសន្យាថានឹងរកវ៉ាក់សាំង COVID-19 ឱ្យបានមុនដាច់ឆ្នាំ២០២០នេះ។ នេះគឺជាសន្យាដ៏ចម្បងបំផុត ព្រោះវាត្រូវបាន គេមើលឃើញថាអាចនឹងក្លាយជាកត្តាមួយកំណត់ថាតើលោក ត្រាំ អាចជាប់ឆ្នោតមួយអាណត្តិទៀតនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ ឬក៏យ៉ាងណា។ បើតាមគេហទំព័រ worldometers បច្ចុប្បន្ន សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19 ៦.២លាននាក់ ក្នុងនោះ១៨៧,៧៣៧នាក់បានស្លាប់ ខណៈសេដ្ឋកិច្ចអាមេរិក កំពុងរងផលប៉ះពាល់ រីឯអត្រាអ្នកគ្មានការងារធ្វើនៅតែបន្តស្ថិតនៅក្នុងកម្រិតខ្ពស់។

ដូច្នេះ ដើម្បីធ្វើឱ្យស្ថានភាពត្រឡប់ទៅរកភាពប្រក្រតី, បង្កើនការងារឱ្យប្រជាជនអាមេរិក និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ វ៉ាក់សាំង COVID-19 ប្រកបដោយ សុវត្ថិភាព និងប្រសិទ្ធភាព គឺជាអទិភាពដ៏ចម្បងមួយដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវសម្រេចឱ្យបានជោគជ័យ កាន់តែលឿនកាន់តែល្អ៕