ស្រកានាគផ្អែមឆ្ងាញ់ ហើយថែមជាឱសថមួយប្រភេទដ៏ពូកែជួយព្យាបាលជំងឺបានទៀត…

ស្រកានាគផ្អែមឆ្ងាញ់ ហើយថែមជាឱសថមួយប្រភេទដ៏ពូកែជួយព្យាបាលជំងឺបានទៀត…


ព្យាបាលជំងឺ៖ រលាកបំពងដង្ហើម របេងស្ងួត បំបាត់ក្អក រំលាយស្លេស្ម៍ ប្រើរលាកភ្លើង បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ បញ្ចុះកំដៅ បន្ទន់លាមក

ប្រភេទរុក្ខជាតិ: ស្រកានាគ

ផ្នែកប្រើប្រាស់: ផ្កា និងដើម

កន្លែងដាំដុះ: គេតែងដាំអោយវារឡើងដើមឈើធំ ឡើងជញ្ជាំង ដើម្បីយកផ្លែទទួលទាន
អាចទទួលផលនៅរដូងក្តៅប្រើស្រស់ ឬហាលអោយស្អួត។ ដើមអាចទទួលផលគ្រប់រដូវ ច្រើនប្រើស្រស់


រស និងសកម្មភាព: រសផ្អែមសាប មានលក្ខណៈត្រជាក់ មានសកម្មភាពបញ្ចុះកំដៅសម្រួលដង្ហើម បំបាត់ក្អក រំលាយស្លេស្ម៍

ដើមមាន សកម្មភាពរំលាយជាតិពិស


កាព្យាបាល៖
-ផ្លែ ជាប្រភេទអាហារបញ្ចុះកំដៅ បន្ទន់លាមក

-ផ្កា ប្រើព្យាបាលរលាកបំពងដង្ហើម រលាកកូនកណ្តុរប្រភេទរបេង របេងស្ងួត ស្រវឹងស្រា

-ដើម ប្រើរលាកភ្លើង រលាកទឹកក្តៅ បាក់ឆ្អឹង រលាកក្រពេញទឹកមាត់ បូសធំ

កំរិត និងរបៀបប្រើ៖
-ប្រើ ១៥-៣០ក្រាម ប្រភេទថ្នាំស្ងោរផឹក

-ប្រើដើមបកសំបកចេញ បុកអោយម៉ត់ យកទឹកលាបនៅកន្លែងរបួស

-ផ្កា ៣០ក្រាម ស្ងោរជាមួយសាច់ជ្រូកទទួលទាន

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ផ្តល់ដោយ : អ៊ាង សុផល្លែត