ជា ច័ន្ទបរិបូរណ៌ : ពួកសាធារណរដ្ឋខ្លះដែលបង្កប់ខ្លួនក្នុងគណបក្សហ្វុនសុិនប៉ិច បានបំបែកខ្លួនចេញទៅបង្កើតគណបក្សផ្សេងៗ ដោយអួតអាងថាខ្លួន ឬពួកខ្លួនជាអ្នកប្រជាធិបតេយ្យ Sic.

ចាប់តាំងឆ្នាំ១៩៩៣មក ចលនាតស៊ូ គ្រប់ភាគី លើកលែងតែពួកកម្ពុជាប្រជាធិបតេយ្យ សុទ្ធតែអួតអាងថាពួកខ្លួននាំយកប្រជាធិបតេយ្យ មកកម្ពុជា ហើយចោទគណបក្សប្រជាជនកម្ពុជាថា ពួកកុម្មុយនិស្ត

ឆ្នាំ១៩៩៣ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស UNTAC បានរៀបចំការបោះឆ្នោតជាលើកដំបូង ដោយគ្មានភាគី កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ ជាលទ្ធផល មានគណបក្ស៣ធំៗដែលតំណាងអោយប៉ូល៣ធំៗនៅកម្ពុជា៖
១-គណបក្សហ្វុនសុិនប៉ិច តំណាងអោយសម្តេចឪ។
២-គណបក្សប្រជាជនកម្ពុជា តំណាងអោយ ៧មករា។
៣-គណបក្សសេរីនិយមព្រះពុទ្ធសាសនា លោកតា សុឺន សាន តំណាងអោយ ក្រុមសាធារណៈរដ្ឋ។

ដោយលទ្ធផល បានបញ្ជាក់ថា មនោគមវិជ្ជាបែបសាធារណៈរដ្ឋ បែបអាមេរិកាំងនិយមនៅកម្ពុជានៅមានកំរឹតទាបនៅឡើយ ទើប ផែនការរបស់ពួកបរទេសចាប់ផ្តើម ប្រើយុទ្ធនាការ រយៈពេលវែងហេតុដូច្នេះហើយទើបយើងបានឃើញ អង្គការសង្គមស៊ីវិលជាច្រើន ធ្វើការងារ លើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កើតឡើងជាច្រើនដែលជាចង្កោម នៃការងារ ផ្តោតលើការផ្លាស់ប្តូរ។

**** អំនួតពួកអ្នកនយោបាយ
ក្រោយពីគណៈបក្សហ្វុនសុិនបានបង្កើតរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើអោយពួកសាធារណរដ្ឋខ្លះដែលបង្កប់ខ្លួនក្នុងគណបក្សហ្វុនសុិនប៉ិចបានបំបែកខ្លួនចេញទៅបង្កើតគណបក្សផ្សេងៗ ដោយអួតអាងថាខ្លួន ឬពួកខ្លួនជាអ្នកប្រជាធិបតេយ្យ Sic.

រីឯក្រុមសង្គមស៊ីវិល ក៏បានបណ្តុះបណ្តាល យុវជន អោយ យល់ដឹងអំពីប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស តាមបែបយកមនុស្សខ្វាក់ ៣ នាក់អោយទៅស្ទាបដំរី ដោយម្នាក់ៗស្ទាបកន្លែងផ្សេងៗគ្នា រួចហើយទុកអោយមនុស្សខ្វាក់ទាំង៣ ប្រកែកគ្នារឿងសត្វដំរី ហើយពួកគេទៅបាត់។

រីឯពួកជើងឯកនយោបាយ ដែលអួតអាងថាពួកគេជាជើងឯកប្រជាធិបតេយ្យ ក៏បានបាក់បែកគ្នាជាបន្តបន្ទាប់តាមរយៈអំនួតរៀងៗខ្លួន ដោយចោទប្រកាន់គ្នាទៅវិញទៅមកថាពួកអានេះក្រុមឆ្កែនោមដាក់ ពួកអាក្បត់ ពួកអាសំរាម ពួកអាសាច់ស្អុយ។ល។

រី៉គណបក្សប្រជាជនកម្ពុជាពុំបានអួតអាងថាជាជើងឯកប្រជាធិបតេយ្យអ្វីនោះឡើយ ក៏ប៉ុន្តែគណបក្សនេះ ជាជើងឯកគ្មានគូរប្រៀប ក្នុងការរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិឯកភាពទឹកដី ដែលដែនដីនេះបាក់បែកនិងធ្លាក់ចុះ ជាង ៥០០ឆ្នាំ នាពេកន្លងមកប្រែជា ការអភិវឌ្ឍន៍ប្រទេស និងជាគ្រឹះដ៏រឹងមាំក្នុងការការពារសន្តិភាព របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបាល័ង្គ ព្រះមហាក្សត្រ និងការអភិវឌ្ឍន៍ប្រទេស តាំងពីក្រោមសូន្យ រហូតយើងបានឃើញ មានការរីកចម្រើនលើគ្រប់វិស័យដូចយើងបានឃើញនាពេលនេះ ហើយប្រជាជនជាសាក្សីស្រាប់។

គេបានមើលឃើញ គណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាជន គ្រប់កាលទេសៈ មិនដែលរត់ចោលប្រជាជនម្តងណាឡើយ ហើយគណបក្សនេះ បានដើរតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា យ៉ាងខ្ជាប់ខ្ជួន។

សរុបសេចក្តីមក ប្រជាធិបតេយ្យវាពុំថិតនៅលើមាត់អួតអាងនោះឡើយ ធាតុពិតរបស់វា គឺជា លទ្ធផលដែលប្រជាជនរស់នៅដោយសុខសាន្ត ជ្រកនៅក្រោមម្លប់នៃច្បាប់ជាតិ។
ដោយ៖តាបូរណ៌