ក្រុមបាតុករថៃដែលហៅថា «ប្រជាជនរំដោះ» ទាមទារដ្ឋាភិបាល បា្រយុទ្ធ នូវ ៣ ចំណុច

បកប្រែពីវេបសាយ «ខាវសុត» ข่าวสด របស់ថៃ ដោយ សូរ្យសែង ៖

នៅថ្ងៃទី ១៦ សីហា ២០២០ នៅទីលានអនុស្សាវរីយ៍ប្រជាធិបតេយ្យក្នុងទីក្រុងបាងកក ប្រទេសថៃ ក្រុមបាតុកររាប់ពាន់នាក់ ដែលគេហៅថាក្រុមប្រជាជនរំដោះ បានអំពាវនាវឲ្យលោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីលាចេញដើម្បីទទួលខុសត្រូវក្នុងការបម្រើប្រទេសជាតិធ្លាក់ចុះ ជាហេតុនាំឲ្យប្រជាជនអត់ការងារធ្វើ ហើយមនុស្សជំនាន់ថ្មីគ្មានការធ្វើ ។ ក្នុងពេលនោះក៏មានសម្លេងស្រែកផងដែរថា ជនផ្តាច់ការនឹងត្រូវវិនាស ប្រជាធិបតេយ្យចូរចម្រើន និងមានការដង្ហែសត្វព្រាបពណ៌ស ជាការបង្ហាញពីសិទ្ធិ និងសេរីភាពរបស់ប្រជាជន ។

Image may contain: sky and outdoor

Image may contain: one or more people, crowd, sky and outdoor

ក្រុមប្រជាជនរំដោះក៏បានទាមទារឲ្យរដ្ឋាភិបាល បា្រយុទ្ធនូវ ៣ ចំណុច ៖

១. បញ្ឍប់ការគំរាមកំហែងប្រជាជន គឺការធ្វើឲ្យកើតភាពភ័យខ្លាចក្រោយរដ្ឋប្រហារឆ្នាំ 2014 ដោយពេលនោះរដ្ឋាភិបាលបានគំរាមកំហែងប្រជាជនជាច្រើនរូបភាព ជាពិសេសអ្នកដែលបញ្ចេញទស្សនៈរឿងនយោបាយ ធ្ងន់ជាងនេះ អ្វីដែលយើងមិនអាចទទួលយកបាន គឺការធ្វើទារុណកម្មរាងកាយ ។

Image may contain: people standing, grass and outdoor

Image may contain: one or more people, crowd, sky and outdoor

Image may contain: one or more people, crowd, sky and outdoor

Image may contain: one or more people, sky, cloud and outdoor

 

២. រដ្ឋាភិបាលត្រូវពង្រាងរដ្ឋធម្មនុញ្ញថ្មី ដោយសារតែអ្វីដែលជាបញ្ហាយ៉ាងច្រើន រឿងដំបូងដែលត្រូវដាក់កម្រិតជាមុន គឺព្រឹទ្ធសភា ដែលមិនបានធ្វើប្រយោជន៍ប្រជាជនហើយ ថែមទាំងជាឧបសគ្គរារាំងប្រជាធិបតេយ្យទៀត ដូច្នេះសមាជិកព្រឹទ្ធសភា ២៥០ រូប ត្រូវចាកចេញមុនគេ ។

Image may contain: one or more people, crowd, sky, cloud, tree and outdoor

No photo description available.

Image may contain: 1 person

Image may contain: one or more people, crowd, sky and outdoor

៣. រដ្ឋាភិបាល ប្រាយុទ្ធ ត្រូវរំលាយសភាក្រោយមានរដ្ឋធម្មនុញ្ញថ្មីរបស់ប្រជាជន តែរដ្ឋាភិបាលមិនត្រូវរំលងមួយជំហានណាឡើយ មុនការរំលាយសភា យ៉ាងហោចណាស់ត្រូវបង្កើតសភាធម្មនុញ្ញ ដើម្បីឱ្យយើងពង្រាងរដ្ឋធម្មនុញ្ញថ្មីជាមុនសិន ហើយត្រូវប្រកាន់ជំហរពីរ ៖ ១. យើងមិនយករដ្ឋាភិបាលជាតិទេ គឺរដ្ឋាភិបាលដែលកើតពីការរួមគ្នាក្នុងសភាគ្រប់គណបក្ស ដោយគ្មានភាគីប្រឆាំង ។ បើមិនដូច្នេះ តើគេហៅថាប្រជាធិបតេយ្យយ៉ាងដូចម្តេច? ២- មិនធ្វើរដ្ឋប្រហារ គឺនៅពេលដែលក្រុមមនុស្សមួយក្រុមបានដណ្តើមអំណាចកាលពី ៦ ឆ្នាំមុន មនុស្សមួយក្រុមនោះ ដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា មុនពេលរដ្ឋប្រហារ ដោយអះអាងថា នឹងថែ​រក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រទេស កាលណោះនិយាយថា «​…សុំពេលមួយភ្លែត តែមួយភ្លែតនោះ វាមានរយៈពេល ៦ ឆ្នាំទៅហើយ…» ៕

Image may contain: one or more people, crowd, sky and outdoor

Image may contain: one or more people, cloud, sky, crowd and outdoor

Image may contain: 1 person

No photo description available.

Image may contain: one or more people, people on stage, crowd and outdoor

Image may contain: 1 person, standing and outdoor

Image may contain: one or more people, crowd and outdoor

Image may contain: 1 person, crowd, child and outdoor

Image may contain: one or more people, crowd, sky and outdoor

Image may contain: one or more people, crowd and outdoor

Image may contain: one or more people, sky, crowd and outdoor

Image may contain: one or more people, crowd, sky and outdoor

បកប្រែពីវេបសាយ «ខាវសុត» ข่าวสด របស់ថៃ