មន្ទីរពេទ្យ សូរិយា Soriya Hospital ប្រើបេះដូង ក្នុងព្យាបាលភរិយា ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកបដោយបច្ចេកទេសខ្ពស់ រហូតបានទទួលជោគជ័យ

ពិតជាអស្ចារ្យណាស់ លោកឧកញ៉ា ឡេងណាវ៉ាត់ត្រា ទទួលបានសមាជិកថ្មីម្នាក់ និងមានទំនុកចិត្តលើ មន្ទីរពេទ្យសូរិយា ដែលជា…

🙏🙏🙏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ទំនុកចិត្តលើសេវាកម្មនៃមន្ទីរពេទ្យសូរិយា និងជម្រើសការសម្រាលនៅក្នុងប្រទេសកម្ពុជា
🇰🇭🇰🇭🇰🇭

សូមអបអរសមាជិគថ្មីក្នុងគ្រួសារ 👶🏻 និងសូមជូនពរសុខភាពល្អ និងសម្រេចគ្រប់ភារកិច្ច ❤️❤️
ភរិយាលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានទទួលការវះកាត់បង្កើតកូនស្រីយ៉ាងជោគជ័យ នៅ មន្ទីរពេទ្យ សូរិយា Soriya Hospital ដែលសូម្បីតែ អ្នកនាង ចន ចន្ទលក្ខិណា និងលោកឧកញ៉ា ផ្ទាល់ក៏លាន់ម៉ាត់ចែកចាយសារក្នុងបណ្តាញសង្គមប្រកបដោយភាពរំភើបរីករាយចំពោះភាពជោគជ័យនេះ។

នៅក្នុងនេះ អ្នកនាង ចន ចន្ទលក្ខិណា បានបង្ហោះសារក្នុងហ្វេសបុករបស់អ្នកនាងប្រកបដោយភាពរំភើបឥតឧបម៉ាថា “នាងខ្ញុំសូមអរគុណលោកស្រីវេជ្ជបណ្ឌិត និង លោកដុកទ័រជាច្រើនរូប នៃ មន្ទីរពេទ្យ សូរិយា Soriya Hospital ដែលបានយកចិត្តទុកដាក់ក្នុងការវះកាត់បង្កើតកូនប្រុសរបស់ប្អូនស្រី Pheaktra SreyMach និង ប្អូនប្រុស Leng Navatra ឡេង ណាវ៉ាត្រាដែលការវះកាត់ស្ថិតក្នុងស្ថានភាពដ៏លំបាកមួយហើយបានទទួលភាពជោគជ័យគួរជាទីរំភើបបំផុត និង ប្រកបដោយសុខសុវត្ថិភាពល្អបំផុតទាំងម្តាយនិងកូន 🙏🙏🙏”

ចំណែកឯកលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បានបញ្ចេញសារដោយភាពក្តុកក្តួលចេញពីចិត្តរបស់លោកថា “រយៈពេល5ម៉ោងឆ្លងផុតហើយ អរគុណដល់មន្ទីរពេទ្យ សូរិយា ដែលលោកគ្រូពេទ្យប្រឹងប្រែងយកចិត្តទុកដាក់បំផុតរហូតទទួលបានជោគជ័យ ហើយសូមអរគុណដល់ក្រុមកាងារដែលបានផ្ដល់ឈាម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់ 🙏🙏🙏🙏”

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យសូរិយា គឺជាមន្ទីរពេទ្យក្នុងប្រទេសមួយដែលមានបទពិសោធន៍ជាង ៣០ ឆ្នាំមកហើយ ក្នុងការសម្រាល និងពិនិត្យព្យាបាលជម្ងឺរោគស្ត្រី ជម្ងឺកុមារ ប្រព័ន្ធរំលាយអាហារ និងជម្ងឺទូទៅផ្សេងៗ ប្រកបដោយបច្ចេកទេស ណិងការទទួលខុសត្រូវខ្ពស់។ វេជ្ជបណ្ឌិតជំនាញៗនៅមន្ទីរពេទ្យសូរិយាសុទ្ធតែមានក្រមសិលធម៌ខ្ពស់ និងបានបញ្ចប់ការសិក្សានៅក្នុងនិងក្រៅប្រទេសជាច្រើននាក់។

មន្ទីរពេទ្យសូរិយា ស្ថិតនៅអគារ 15 ជាន់ លេខ 50-52 ផ្លូវលេខ ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លេខទូរស័ព្ទលេខ 023 212166 និង Facebook: មន្ទីរពេទ្យសូរិយា Soriya Hospital

រយះពេល5ម៉ោងឆ្លងផុតហើយ អគុណដល់មន្ទីពេទ្យ សូរិយា ដែលលោកគ្រូពេទ្យប្រឹងប្រែងយកចិត្តទុកដាក់បំផុតរហូតទទួលបានជោគជ័យ ហើយសូមអគុណដល់ក្រុមកាងារដែលបានផ្ដល់ឈាម ដល់ភរិយាខ្ញុំរហូតគ្រប់គ្រាន់ 🙏🙏🙏🙏