ឯកឧត្តម ជុំ កុសល៖ មានតែមនុស្សទាល់ច្រក ទាល់គំនិតទេ ដែលមុខក្រាស់ប្រើវិធីញុះញង់ប្រជាពលរដ្ឋឲ្យធ្វើតាមគំនិតខ្លួនឯងនោះ…….!

ឯកឧត្តម ជុំ កុសល៖ មានតែមនុស្សទាល់ច្រក ទាល់គំនិតទេ ដែលមុខក្រាស់ប្រើវិធីញុះញង់ប្រជាពលរដ្ឋឲ្យធ្វើតាមគំនិតខ្លួនឯងនោះ…….!

ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃសៅរ៍ទី ៨ សីហានេះបានលើកឡើងថា ៖ មានតែមនុស្សទាល់ច្រក ទាល់គំនិតទេ ដែលមុខក្រាស់ប្រើវិធីញុះញង់ប្រជាពលរដ្ឋឲ្យធ្វើតាមគំនិតខ្លួនឯងនោះ ។

ឯកឧត្តមបានបន្តថា ៖ សំឡេងរបស់មេឧទ្ទាមក្រៅច្បាប់ស្រែកកោកៗពីខាងក្រៅរាល់ថ្ងៃនេះ មិនខុសពីសំឡេងសត្វ(សុ នខ) ព្រុសក្រៅរបងផ្ទះនោះទេ ទោះព្រុសទាល់ដាច់ខ្យល់ក៏មិនមានតម្លៃអ្វីដែរ !។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្រោមម្លប់សន្តិភាពដោយសុខសាន្ត មានឱកាស មានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការកសាងជីវភាព ហើយបានមើលឃើញយ៉ាងច្បាស់ពីការខិតខំកែទម្រង់សុីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រព័ន្ធរដ្ឋបាលសង្គមស្អាតស្អំតាមការចង់បាន ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖ ប្រជាជនកម្ពុជាឆ្អែតនឹងសង្គ្រាម តែស្រេកឃ្លានការអភិវឌ្ឍ ដូច្នេះលោកពិតជាត្រូវការមេដឹកនាំដែលចេញមុខការពារសន្តិភាព មិនមែនអ្នកនយោបាយបំផ្លាញទេ ។

ឯកឧត្តមបានបញ្ជាក់ថា ៖ ស្ថាបនិកសន្តិភាពគឺមានការប្តេជ្ញាចិត្តថែរក្សា ការពារសន្តិភាពទោះស្ថិតក្នុងតម្លៃណាក៏ដោយ ផ្ទុយពីអ្នកមិនបានជួយជាតិទាល់តែសោះ គេមានតែផែនការបំផ្លាញជាតិ បំផ្លាញសន្តិភាពគ្រប់រូបភាពនិងគ្រប់មធ្យោបាយ ។

Paragon

ឯកឧត្តមលើកឡើងនេះគឺសំដៅទៅលើកមេឧទ្ទាមក្រៅច្បាប់សម រង្សុីដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស ៕