មនុស្ស​រាប់​រយ​នាក់​រងរបួសហេតុការណ៍​ផ្ទុះ​ដ៏ខ្លាំងក្លា​មួយ​​កើតឡើង​នៅ​​ក្នុង​រដ្ឋធានី​បេរុតប្រទេ​ស​លីបង់ (មានវីដេអូ)…

មនុស្ស​រាប់​រយ​នាក់​រងរបួសហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​​កើតឡើង​នៅ​​ក្នុង​រដ្ឋធានី​បេរុតប្រទេ​ស​លីបង់ (មានវីដេអូ) …

កាល​ពី​ថ្ងៃ​អង្គារមានហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​កើតឡើង​នៅ​តំបន់​កំពង់ផែ​នៃ​រដ្ឋធានី​បេរុតប្រទេស​លីបង់​ដែល​បាន​បង្ក​ឲ្យ​តំបន់​មួយ​ចំនួន​រង​ការ​បំផ្លេចបំផ្លាញហើយ​បន្ត​ខូចខាត​ជា​បន្ដបន្ទាប់។មន្ត្រី​ម្នាក់​នៃ​កាកបាទក្រហម​លីបង់​បាន​ឲ្យដឹង​ថា មនុស្ស​រាប់​រយ​នាក់​រងរបួស​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​នេះ។

ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង​ពី​តួលេខ​ជនរងគ្រោះ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ គេ​នៅ​មិន​ទាន់​ដឹង​ភ្លាមៗ​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​ថា ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​ក្នុង​តំបន់​កំពង់ផែ​ ដែល​មាន​ឃ្លាំង​ស្ដុក​ផាវ ។

ខ្ញុំពិតជាមានក្ដីរន្ធត់ក្រៃលែងដោយបានទទួលដំណឹងពីឧបទ្ទវហេតុផ្ទុះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ នេះ។

ជាមួយនឹងអារម្មណ៏សោកស្ដាយជាពន់ពេកនូវការបាត់បង់អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋលីបង់ជាច្រើនពាន់នាក់ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ ខ្ញុំសូមចូលរួមសម្ដែងមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងសូមបួងសួងឲ្យអ្នកដែលរងរបួស នៅបេសកកម្មស្វែងរកអ្នកដែលបាត់ខ្លួនក្នុងគំនរផេះផង់ទទួលបានជោគជ័យ។