Wow ! ទឹកប្រាក់ ៣.៥ពាន់លានដុល្លារ សាងសង់អគារខ្ពស់ជាងគេនៅកម្ពុជា…

នៅតែប្តេជ្ញាវិនិយោគប្រាក់ ៣.៥ពាន់លានដុល្លារ សាងសង់អគារខ្ពស់ជាងគេនៅកម្ពុជា…

ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp នៅតែប្តេជ្ញាចិត្តវិនិយោគប្រាក់ ៣.៥ ពាន់លានដុល្លារ ដើម្បីសាងសង់អគារខ្ពស់ជាងគេនៅកម្ពុជា បើទោះបីជាមានវិបត្តិជំងឺ COVID-19 ក៏ដោយ។


ក្រុមហ៊ុន NagaCorp ប្រកាសថា ខ្លួនកំពុងដំណើរការយ៉ាងសកម្មក្នុងការត្រៀម សាងសង់គម្រោងទី៣ ដើម្បីឈានទៅរកលំដាប់កំពូលនៃកន្លែងកម្សាន្តចម្រុះក្នុងពិភពលោក។ ទោះបីជាមានការបិទកាស៊ីណូណាហ្គាវើល ដោយសារវិបត្តិកូវីដ១៩ ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៧ ខែកក្កដា មន្ត្រីរបស់ក្រុមហ៊ុននៅតែមានការប្ញេជ្ញាវិនិយោគប្រាក់ ៣.៥ ពាន់លានដុល្លារ ក្នុងការពង្រីកគម្រោងខ្លួននៅទីក្រុងភ្នំពេញ។


នាយកប្រតិបត្តិក្រុមហ៊ុន NagaCorp ដែលស្នើសុំសុំមិនបញ្ចេញឈ្មោះ បាននិយាយថា មានផ្លាស់ប្តូរមួយចំនួន តែផែនការសាងសង់កំពុងវិវត្តទៅមុខ។ ស្ថាបត្យករដ៏ល្បីឈ្មោះ Steelman Partners អ្នកជំនាញអគារខ្ពស់ Skidmore ក្រុមហ៊ុន Owings & Merrill ស្ថាបត្យករក្នុងស្រុក និងក្រុមហ៊ុន Naga កំពុងធ្វើការរួមគ្នាដើម្បីបញ្ចប់ការរចនាប្លង់។


ខណៈគម្រោង Naga3 នឹងបញ្ចប់នៅឆ្នាំ ២០២៥ គម្រោងនេះនឹងពង្រីកចូលទៅបរិវេណ អគារណាហ្គាវើល ដែលមានបន្ទប់ ៥.០០០ តុល្បែង ១.៣០០ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិច ៤.៥០០ ។


រដ្ឋាភិបាលកម្ពុជាបាននិងកំពុងតែផ្តល់រង្វាន់ដល់ការវិនិយោគនេះ ដោយបន្តរយៈពេល ១០ ឆ្នាំទៀតនូវសិទ្ធិផ្តាច់មុខរបស់ណាហ្គាខបនៅភ្នំពេញដល់ឆ្នាំ ២០៤៥ ។ អាជ្ញាប័ណ្ណលេងល្បែងរបស់ខ្លួនដំណើរការដល់ឆ្នាំ ២០៦៥៕