ខេត្តលើយ ស្រុកមឿងរបស់ថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

ថ្ងៃនេះទី ២ សីហា នៅប្រទេសថៃបានបញ្ជូនកម្លាំងទាហានចុះទៅជួយសង្គ្រោះប្រជាជន ដែលជួបឧបទ្ទវហេតុឃុំណា ឌិនដាំ ស្រុកមឿង ខេត្តលើយក្រោយពីមាន ភ្លៀងធ្លាក់ខ្លាំងជាប់ គ្មានដាច់ បង្កឲ្យមានទឹកហូរពីលើដោយដីលិចភូមិយ៉ាងធ្ងន់ធ្ងរ មានផ្ទះចំនួន ១.០០០ ខ្នងត្រូវលិច តែមិនទាន់បានទទួលព័ត៌មានពីអ្នកស្លាប់ របួសប៉ុន្មានទេមកទល់នឹងពេលនេះ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃបានថ្លែងថា ផ្លូវគមនាគមន៍ត្រូវកាត់ផ្តាច់ ស្ពាន ប្រព័ន្ធទូរស័ព្ទ ប្រព័ន្ធហ្រ្វេកង់ ត្រូវផ្តាច់ទំនាក់ទំនង ។ ឥឡួវនេះ អ្វិដែលចាំបាច់គឺការដឹកជញ្ជូនចូលទៅ ជួយប្រជាជនមាន អាហារ ការព្យាបាលអ្នករបួស អ្នកជំងឺ ជាដើម ៕

Image may contain: 2 people, outdoor

Image may contain: outdoor

Image may contain: one or more people, people standing and outdoor, text that says '5 กอง ทัพบก กอง ทัพบก #'

Image may contain: 1 person, tree and outdoor, text that says 'กอง ทัพบ'

បកប្រែពី ch7 of Thai

ដោយ ពិសិទ្ធ