លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់បង្កើនការប្រុងប្រយ័ត្នពិសេសអនុវត្តគម្លាតសង្គមប្រឆាំងកូវីដ១៩

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់បង្កើនការប្រុងប្រយ័ត្នពិសេសអនុវត្តគម្លាតសង្គមប្រឆាំងកូវីដ១៩


លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជេីញ​ជួបសំណេះសំណាលសាកសួរសុខទុក្ខនិងចែក​អំណោយជូនដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​ ៣០គ្រួសារ​ នៅក្នុង​សង្កាត់​ស្វាយ​រៀង​ នារសៀល​ថ្ងៃសៅរ៍ ១២​កេីត​ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១​ ខែ​សីហា​ ឆ្នាំ២០២០
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថ្លែងបែប​ខណៈ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាធំ។

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៍កាចសាហាវមួយនេះ។​
ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​យេីង​មិន​ទាន់​មាន​ការ​ឆ្លង​រាលដាល​តាម​សហគមន៍​ ប៉ុន្តែ​តាម​ការវាយតំលៃកំរិតហានិភ័យរបស់​អង្គការសុខភាពពិភពលោក​នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ថាប្រទេស​កម្ពុជា​អាចមានលទ្ធភាពឆ្លងក្នុងសហគមន៍បេីសិនជាយេីងទាំងអស់គ្នាមិនប្រុងប្រ​យ័ត្ន​ និង​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត​ បានផ្តល់អនុសាសន៍សំខាន់ៗដូចជា ទី១. បន្តពង្រឹងត្រួតពិនិត្យសុខភាពអ្នកដំណេីរគ្រប់រូបដែល​ចូល​មក​តាម​មាត់​ច្រក​ព្រំដែន​ ដោយមិនត្រូវមានការលេីកលែងឡេីយ​ ។ ទី២.បន្តពង្រឹងការពិនិត្យតាមដានអ្នកត្រូវធ្វេីចត្តាឡីស័ក​ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដី​ រយ:ពេល១៤ថ្ងៃ​ ។ ទី៣ .ពង្រឹងអប់រំប្រជាពលរដ្ឋក្នុងការអនុវត្តន៍​ អនាម័យ​ គម្លាតសង្គម​ គម្លាតបុគ្គល​ ។ ទី៤.ពង្រឹងប្រព័ន្ធតាមដានជំងឺក្នុងស្រុកនិងក្រុមឆ្លេីយតបបន្ទាន់​ ។ ទី៥.ត្រូវមានកំលាំងសមត្ថកិច្ចតាមដានត្រួតពិនិត្យការជួបជុំ​ ជាពិសេសក្នុងកំឡុងពេលឈប់សំរាកសងថ្ងៃចូលឆ្នាំខ្មែរនាពេលខាងមុខ ។
​ នាឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត​ បាននាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រដោយក្នុងមួយគ្រួសារទទួលបាន មុង ១ កន្ទេល ១ សារុង ១ ក្រម៉ា ១ ស្ករស ១គីឡូ ទឹកដោះគោខាប់​ ២កំប៉ុង​ អង្ករ ២៥គីឡូក្រាម ត្រី​ខ​ ១យួរ​ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស​ ម៉ាស់​១០​ អាល់កុលលាងដៃ​ ១ដប​ សាប៊ូ​ប្រូធិច​ ២ដុំ​ និងថវិកា មួយចំនួន ៕

សូមទស្សនាកម្រងរូបភាពខាងក្រោម :