មហាក្សត្រី អាលីហ្សាប៊ែតទី ២ លក់ផលិតផលចិញ្ចឹមបុគ្គលិក

ដោយ សូរ្យរិទ្ធ៖

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយ នៅព្រះរាជវាំងអង់គ្លេសនៃព្រះមហាក្សត្រិយានី អាលីហ្សាប៊ែតទី ២ ត្រូវបានចាត់ទុកថាជាព្រះរាជដំណាក់ Collection ប្រមូលផ្តុំនៃផលិតផលល្អៗបំផុតនៃគ្រួសាររាជវង្សនៅជុំវិញពិភព​លោក ប៉ុន្តែលើកនេះពិតជាចម្លែក​មែន​ទែន នៅពេលត្រូវដាក់លក់ភេសជ្ជៈប្រភេទគ្រឿងស្រាដបទៅវិញ!!

Image may contain: sky and outdoor

ពីស្ថានភាពជាតិបច្ចុប្បន្ន មិនត្រឹមតែអាជីវកម្មទេសចរណ៍ប៉ុណ្ណោះទេដែលរងផលប៉ះពាល់ ប្រជាពលរដ្ឋនៅក្នុងប្រទេស អាជីវកម្មផ្សេងៗក៏បានធ្លាក់យ៉ាងគំហុកផងដែរ ប៉ុន្តែនរណានឹងរំពឹងថា វិមាន Buckingham និងព្រះរាជដំណាក់វិនសឺរនៃព្រះរាជវង្សអង់គ្លេស នឹងប្រឈមមុខនឹងបញ្ហាដូចគ្នា ។

Image may contain: indoor

Image may contain: table and indoor

ព្រះរាជវាំងបាក់ឃីងហេម (Buckingham) គឺជាព្រះរាជវាំងចាស់បុរាណមួយដែលមានអាយុកាលជាង ៣០០ ឆ្នាំ គឺជាព្រះរាជវាំងផ្លូវការព្រះរាជវង្សអង់គ្លេស មានទីតាំងស្ថិតនៅទីក្រុងឡុងដ្រ៍ នៃចក្រភពអង់គ្លេស ជាទីកន្លែងប្រើសម្រាប់ការទទួលភ្ញៀវរដ្ឋ ហើយក៏ជាកន្លែងទាក់ទាញទេសចរដ៏សំខាន់មួយរបស់ទីក្រុងឡុងដ្រ៍ ហើយក៏ជាកន្លែងប្រមូលផ្ដុំនៃអំណាចទាំងការអបអរសាទរ និងពេលមានអាសន្នធ្ងន់ធ្ងររបស់ពលរដ្ឋអង់គ្លេសផងដែរ ។

Image may contain: 1 person, indoor

ព្រះបរមរាជវាំង Buckingham បានក្លាយជាវិមានផ្លូវការរបស់ខ្សែរាជវង្សអង់គ្លេស នៅពេលដែលម្ចាស់ក្សត្រី វិកតូរី (Victoria) បានឡើងគ្រងរាជ្យនៅឆ្នាំ ១៨៣៧ ហើយពេលខ្លះត្រូវបានគេហៅលេងៗថា «បាក់ហស (Buck House)។

ព្រះរាជវាំងបាក់ឃីងហេម បានចំណូលពីភ្ញៀវទេសចរជុំវិញពិភពលោកដែលមកទស្សនាខាងក្នុង ហើយប្រាក់ចំណូលនៅក្នុងផ្នែកនេះគឺជាថ្លៃដើមជួសជុល ជួសជុលអគារ អ្នកមើលថែអគារ ប៉ុន្តែក្នុងអំឡុងពេលនេះស្ទើរតែ ១០០% នៃភ្ញៀវទេសចរនៅជុំវិញពិភពលោកត្រូវស្នាក់នៅក្នុងផ្ទះ ហើយមិនអាចទៅណាបានទាំងអស់ នេះជាហេតុផលដែលធ្វើឱ្យរាជបល្ល័ង្កបាក់ឃីងហេម ខ្វះចំណូលយ៉ាងច្រើនមហាសាល ។

No photo description available.

ការិយាល័យមើលថែទាំព្រះរាជវាំងបាក់ឃីងហេម ដូចយ៉ាង Royal Collection Trust បានកែសម្រួលនិងបង្កើតវិធីថ្មីៗដើម្បីរកប្រាក់ចំណូល ជាមួយនឹងការបើកខ្លួន Collection ថ្មី នោះគឺ Gin ឬភេសជ្ជៈប្រភេទអេលកូហល (Alcohol)  អ្វីដែលធ្វើឱ្យការប្រមូលផ្តុំហ្គីននេះកាន់តែពិសេសជាងភេសជ្ជៈមានជាតិអាល់កុលដទៃទៀត នោះគឺរាល់វត្ថុធាតុដើមក្នុងការផលិតប្រើសួនច្បារព្រះរាជវាំង ។

សួនព្រះរាជវាំងបាក់ឃីងហេម មានបក្សីប្រមាណ ៣០ ប្រភេទ និងមានពូជផ្កា ២៥០ ប្រភេទ ដើមឈើប្រភេទផ្សេងៗទៀតប្រមាណ ៤០ ប្រភេទ ។

Image may contain: drink

No photo description available.

No photo description available.

ការដាក់ឱ្យដំណើរការផលិតផលនេះគឺដើម្បីជួយគាំទ្រដល់ស្ថានភាពហិរញ្ញវត្ថុ ក្នុងនោះការិយាល័យនៃព្រះបរមរាជវាំងមានមនុស្សសរុបចំនួន ៦៥០ នាក់ ប៉ុន្តែដោយសារសេដ្ឋកិច្ចធ្លាក់ចុះ អាចមានបុគ្គលិក ២០០-២៥០ នាក់ត្រូវឈប់ធ្វើការដោយស្ម័គ្រចិត្ត ។

ប្រសិនបើព្រះរាជវាំងនៅតែបន្តជួបប្រទះនឹងស្ថានភាពលំបាកបែបនឹងទៀត តាមការប៉ាន់ស្មានបច្ចុប្បន្នក្រុមហ៊ុន Royal Collection Trust អាចខ្វះទុនដល់ទៅ ៣៧,៦ លានដុល្លារ ប្រមាណជា ៣០ លានផោន ៕

Image may contain: sky and outdoor

Image may contain: sky and outdoor

Image may contain: candles

បកប្រែពីវេបសាយថៃ liekr

បានពី Mister Story Boy