ប្រធានាធិបតីបេឡារុសប្រាប់ថា គាត់មានវីរុសកូវីដ១៩

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសេនកូ  (Alexander Lukashenko) បាននិយាយថា លោកបានឆ្លងវីរុសកូរ៉ូណា ប៉ុន្តែមិនមានរោគសញ្ញាអ្វីឲ្យកត់សម្គាល់ទេ ។ លោកប្រធានាធិបតីអាយុ ៦៥ ឆ្នាំ បាននិយាយថា លោកបានជាសះស្បើយឡើងវិញ បន្ទាប់ពីមិនយូរប៉ុន្មាន ។

Image may contain: one or more people, people standing, suit and indoor

មុននេះលោក លូកាសេនកូ បានច្រានចោលការអំពាវនាវឱ្យមានវិធានការរារាំង ឬបិទព្រំដែនដើម្បីគ្រប់គ្រងការឆ្លង នៃការរីករាល​ដាលនៃកូវីដ១៩ នៅបេឡារុស ហើយក៏បានច្រានចោលការព្រួយបារម្ភអំពីជំងឺរាតត្បាតមួយដោយនិយាយថាវាជាជំងឺផ្លូវចិត្ត ។ លោកក៏បានស្នើឱ្យមានដំណោះស្រាយពិសេសសម្រាប់កូវីដ១៩ ដូចជាផឹកវ៉ូដាកា តែ បានទទួលនូវយោបល់ចម្រុះ ។

Image may contain: 1 person, closeup

គិតត្រឹមថ្ងៃទី ២៨ ខែកក្កដា ប្រទេសបេឡារុស មានអ្នកស្លាប់ចំនួន ៥៤៣ នាក់ និងជាង ៦៧.៣០០ ករណី ។ លោក លូកាសេនកូ មិន​មែនជាប្រមុខទីមួយនៃពិភពលោកដែលបានប្រាប់ថាឆ្លងកូវីដ១៩ មានប្រធានាធិបតី ហ្សូលីន ហ្សេនីន នៅថ្ងៃទី ៩ ខែកក្កដា បានប្រកាសលទ្ធផលតេស្តវិជ្ជមានសម្រាប់វីរុសកូរ៉ូណាថ្មី  ហើយមុននេះនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ក៏បានបញ្ជាក់អំពីឆ្លងកូវីដផងដែរ ៕

Image may contain: 1 person, suit and closeup

Image may contain: 4 people

Image may contain: 1 person, table

 

បកប្រែពី The Reuters និងរូបភាព៖ Getty

ដោយ សុកាន