ហ្វីលីពីនមិនឲ្យមេរិកយតាំងមូលដ្ឋានទ័ព ខ្លាចរលាយប្រទេស!

admin: Bong Rith Kh:

សហរដ្អអាមេរិកកំពុងរកទីតាំងទ័ពនៅក្នុងប្រទេសអាស៊ាន ដើម្បីបញ្ចេញប្ញទ្ធិអំណាចជាមួយចិន ប៉ុន្តែអស់សិទ្ធិទៅហើយ ដោយប្រទេសប្រជាធិបតេយ្យ ធ្លាប់ជាពួកម៉ាកអាមេរិក ដូចយ៉ាងប្រទេសហ្វីលីពីន ត្រូវប្រធានាធិបតី រ៉ូដ រីហ្គោ ឌូតេរតេ បដិសេធរួចហើយ ។

មេដឹកនាំហ្វីលីពីនមានកង្វល់ថា ប្រសិនបើឲ្យសហរដ្ឋអាមេរិកបង្កើតមូលដ្ឋានទ័ពនៅក្នុងប្រទេសរបស់ខ្លួន នឹងធ្វើឲ្យហ្វីលីពីនធ្លាក់ទៅក្នុងគ្រោះមហន្តរាយយ៉ាងធំដោយសារអាវុធនុយក្លេអ៊ែរ រហូតដល់ «សាបសូន្យ»  ។ គាត់និយាយថា «បើសិនឲ្យអាមេរិកបង្កើតមូលដ្ឋានទ័ព នោះនឹងកើតសង្គ្រាម ដែលនាំយកអាវុធនុយក្លេអ៊ែរចូលមក ជនជាចតិហ្វីលីពិននឹងត្រូវផុតពូជយ៉ាងច្បាស់» ។ នេះជាពាក្យសម្តីរបស់ ឌូតេរតេ ថ្លែងណៅក្នុងរដ្ឋសភាឆ្នាំទី ៥ នៃការឡើងកាន់តំណែងប្រធានាធិបតី ។

មុននេះ មេដឹកនាំហ្វីលីពីនបានបញ្ជាឲ្យបញ្ឈប់កិច្ចព្រមព្រៀងរបស់កងទព័ (Visiting Forces Agreement) ដែលជាកិច្ចព្រមព្រៀងខាងវិស័យកងទ័ព រវាងហ្វីលីពីន ជាមួយសហរដ្ឋអាមេរិក​ ដែលអនុញ្ញាតឲ្យមានការធ្វើសមយុទ្ធនៅហ្វីលីពីន តែទោះយ៉ាងណា លោក ឌូតេរតេ បានផ្លាស់ចិត្តភ្លាមៗកាលពីខែមិថុនា និងបន្តកិច្ចសន្យាមួយលើកទៀតមុនអស់សុពលភាព ។

ពីមុនសហរដ្ឋអាមេរិកធ្លាប់គ្រប់គ្រងហ្វីលីពីន ក្នុងឋានៈជាអាណានិគម បានបង្កើតមូលដ្ឋានទ័ពជើងទឹកនៅឈូងសមុទ្រស៊ូប៊ិក ជិតទីក្រុងម៉ានីឡា (Naval Base Subic Bay) ក្នុងចន្លោះឆ្នាំ 1899-1942 ហើយក្រោយមក ហ្វីលីពីនបានឯករាជ្យនៅឆ្នាំ 1945-1992 (ហ្វីលីពីនបានទទួលឯករាជ្យនៅឆ្នាំ 1946) បន្ទាប់មកសហរដ្ឋអាមេរិក នៅមានមូលដ្ឋានទ័ពអាកាស«ក្លាក»មួយទៀត (Clark Air Base) ក្នុងទីក្រុងអង់ជឺឡេស ចន្លោះឆ្នាំ 1903-1991 ។

Naval Base Subic Bay

Clark Air Base

សហរដ្ឋអាមេរិកចាំបាចត្រូវការស្វែងរកមូលដ្ឋានទ័ពក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដើម្បីសម្តែងអំណាចជាមួយចិន ដែលកាន់តែមានឥទ្ធិពលខ្លាំងឡើងៗនៅក្នុងសមុទ្រចិនខាងត្បូង និងអាស៊ីអាគ្នេយ៍ ប៉ុន្តែដូចជាទៅមិនរួច ដោយសារប្រទេសតួយ៉ាងហ្វីលីពីនមិនព្រម ឲ្យសហរដ្ឋអាមេរិកត្រឡប់មកវិញ ។

ក្នុងពេលដែលលោក ឌូតេរតេ បដិសេធ គាត់បែរជាងាកមកសុំជំនួយពីចិនរឿងវ៉ាក់សាំងកូវីដ-១៩ ដោយបានទូរស័ព្ទផ្ទាល់ទៅប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ថា «បើសិនចិនរកឃើញវ៉ាក់សាំងបានសម្រេច សុំឲ្យចិនផ្តល់ឲ្យហ្វីលីពីនដំបូងគេក្នុងអាស៊ាន ឬទិញក៏បាន ។ ក្រៅពីនេះ គាត់នៅបដិសេធថា ហ្វីលីពីនជាមួយចិននឹងប្រឈមមុខគ្នាក្នុងករណីជម្លោះសមុទ្រចិនខាងត្បូង ដោយពោលថា ការទូតជាវិធីដ៏ល្អបំផុត ព្រោះប្រសិនជាប្រឈមមុខដាក់គ្នាក្នុងសង្គ្រាម ហ្វីលីពីនគ្មានអាវុធទប់ទល់ជាមួយចិនឡើយ ៕

រូបថត Photo by Handout / Philippines’ Presidential Photographers Division (PPD) / AFP