ក្រឡេកមើលសេដ្ឋកិច្ចអាស៊ាន៖ សេដ្ឋកិច្ចសិង្ហបុរី ធ្លាក់ «-​៤១,២%» ជាប្រវត្តិសាស្ត្រ

ដោយ Bong Rith Kh:

ការបន្តវិធានការបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ បានហុចផលឲ្យសេដ្ឋកិច្ចប្រទេសសិង្ហបុរីធ្លាក់ចុះយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រ ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបង្ហាញតួលេខសេដ្ឋកិច្ចក្នុងត្រីមាសទី ២ នៃឆ្នាំនេះ បថា សេដ្ឋកិច្ចមានអវិជ្ជមាន ៤១,២% បើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំនេះ និងអវិជ្ជមាន ១២,៦% បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ដែលត្រូវបានគេចាត់ទុកថាជាកំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មាន ។

Image may contain: sky and outdoor

Image may contain: sky, tree, skyscraper and outdoor

លើសពីនេះទៅទៀត នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនៅតែមានភាពអវិជ្ជមាន -៣,៣% ។ ក្នុងអំឡុងត្រីមាសទី ២ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានរងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា និងវិធានការបិទប្រទេស ទោះ​ជា​ផ្អាកសកម្មភាពសេដ្ឋកិច្ចជាបណ្តោះអាសន្ន បិទកន្លែងធ្វើការ ពាណិជ្ជកម្មអន្តរជាតិ ឧស្សាហកម្មផលិតដែលពឹងផ្អែកទៅលើការនាំចេញរបស់សិង្ហបុរី ស្របពេលដែលការលក់រាយនៅក្នុងប្រទេសបានដួលរលំ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីវិធានការបិទទ្វារ ។

Image may contain: 1 person, suit

Image may contain: sky and outdoor

វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន បានបន្ថែមសម្ពាធដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លី ស៊ានឡុង (Lee Hsien Loong) ដែលទទួលបានសំឡេងទាបបំផុតក្នុងរយៈពេល ៥៥ ឆ្នាំពីការបោះឆ្នោតថ្មីៗនេះ ។

លើសពីនេះទៀត នៅពេលស្ថានភាពសេដ្ឋកិច្ចរបស់សិង្ហបុរីដូច្នេះ តើនិន្នាការនៃវិបត្តិសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសអាស៊ីផ្សេងទៀត ពិសេសប្រទេសជិតខាងអាស៊ានយ៉ាងដូចម្តេចទៅវិញ ?

បកប្រែពីវេបសាយថៃ posttoday

Image may contain: one or more people

Image may contain: 1 person, outdoor