ជ្រុងមួយនៃទ្រឹស្តីអ្នកជំនួញសម័យទំនើប 4.0

គំនិតគួរពិចារណា !!

មានធ្លាប់ឆ្ងល់ទេថា ហេតុអ្វីក៏ជនជាតិចិនពូកែរកស៊ីម្លេះ ស្ទើរតែគ្រប់កន្លែងនៅលើពិភពលោក
ទោះធ្វើដំណើរមកពីស្រុកឆ្ងាយ ឆ្លងសមុទ្រមកមានតែខ្លួនមួយ តែបែជាមានឱកាសក្លាយជាថៅកែ ច្រើនជាងម្ចាស់ទឹកដីទៅវិញ
ព្រោះហេតុអ្វី ?

ដូចនេះយើងសាកមកអានពាក្យទូន្មានខ្លះៗរបស់គេទៅមើល

ពាក្យទូន្មានរបស់ចិន

– ឧស្សាហ៍ព្យាយាម ( កសិករគ្រប់រូបណាដែលថាមិនតស៊ូ ព្យាយាម ? )

– ស្មោះត្រង់ ( សិក្សាពីអត្តចរឹតរបស់ជនជាតិនិងម្ដងទៀតបាន ចិន(មួយចំនួន) ឯណាដែលមានភក្ដីភាពជាមួយដៃគូរកសុីរបស់វា វារកសុីធ្វេីយ៉ាងណាឲ្យតែបានចំណេញមកវាគឺបានហេីយ ចង់អ្នកណារលាយយ៉ាងមិចរលាយទៅ អស់ពីកន្លែងមួយទៅកន្លែងមួយទៀត វាដែលខ្វល់អីវា )

– គត់មត់

– រិះថាំ ( រិះថាំ គឺថាំមិនចែកអាណាសុីគិតតែពីខ្លួនវាបាន និង ស្រួលមិនស្រួលតែកូនចៅវា វាមិនចែកផងក៏មិនដឹង )

– ស៊ូទ្រាំ ( ការស៊ូទ្រាំរបស់គេគឺដឹងថាវាប្រាកដជាបានអីមកវិញបានវាស៊ូទ្រាំនៅ )

– កតញ្ញូ

ទើបអាចបង្កើតមុខរបរដែលមានដើមទុនត្រឹមតែកន្ទេលខ្នើយបាន

ហើយក៏មានតំណមដែលមិនគួរនិយាយ ៥ ពាក្យផងដែរ

១ ពិបាក ព្រោះពេលដែលនិយាយពាក្យពិបាក វានឹងរារាំងសមត្ថភាពរបស់យើងមួយរំពេច

២ ធ្វើមិនបាន ព្រោះពាក្យនោះវានឹងក្លាយជាភាពទន់ជ្រាយដែលអោយយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើ ឬក៏បិតបាំងនូវចំណេះដឹងថ្មីៗដែលយើងមិនធ្លាប់ជួប

៣ អស់សង្ឃឹម ព្រោះពាក្យនេះនិយាយចេញមកពេលណា កំលាំងទាំងអស់ ទាំងកំលាំងកាយនិងកំលាំងចិត្តនឹងត្រូវបាក់ស្រុតចុះ

៤ ខ្ជិល ពាក្យនេះ មិនគួរនិយាយសូម្បីតែនិយាយលេងក៏ដោយ ព្រោះវានឹងបង្កើតការដែលមិនមានទំនួលខុសត្រូវ

៥ ហត់ នៅពេលដែលនិយាយពាក្យនេះចេញមក រាងកាយទាំងមូលនឹងតបស្នងមកវិញនូវភាពហេវហត់ ទន់ខ្សោយមួយរំពេច ។

ខ្ញុំគិតថានេះជាវីធីសាស្រ្តដ៏ល្អដើម្បីហ្វឹកហាត់ពង្រឹងភាពរឹងមាំ ផ្នែកផ្លូវចិត្តសំរាប់មនុស្សយើងគ្រប់គ្នា ដែលវាប្រៀបដូចជាអាវក្រោះដើម្បីការពារយើងនៅពេលដែលឈានជើងដើរឆ្លងលើវិថីជីវិតទៅកាន់ភាពជោគជ័យ។

ការយករបៀបរកសុីរបស់ជនជាតិនេះមករកសុីគឺធ្វេីឲ្យមនុស្សកេីតនៅភាពអាត្មានិយមច្រេីន ហេីយបង្រៀនកូនៗរបស់ពួកគិតកូនតចៅ ចុះហេតុអីបានជាខ្មែររកសុីមិនសូវមានបានដូចចិន មិនពូកែដូចចិន ? ខ្មែរមានសារជាតិមួយគឺ ភាតរះភាព គឺភាពជាបង ភាពជាប្អូន និងមួយទៀតខ្មែរគឺស្មោះត្រង់ មិនចង់បានរបស់អ្នកណាឡេីយ ខុសពីចិន ចិនគឺសំខាន់ឲ្យតែបានមកវា គឺអត់សូវខ្វល់និងសាំញាំច្រេីនទេ
សួរថាចិនឆ្លាតឬ ? មិនមែនឆ្លាតទេគឺខូច ? ខ្មែរល្ងង់ឬ? ល្ងង់ត្រង់មិនចេះខូចនិងហេីយ សង្រ្គាមណាដែលតទល់គ្នានិងខ្មែរ ខ្មែរមិនដែលចាញ់ទេ តែបេីសង្រ្គាមពីក្រោយខ្នងវិញ គឺចាញ់គេត្រង់មិនចេះខូច មិនចេះក្បត់សំដីរបស់ខ្លួននិងតែម្ដង ។

យេីងក្រឡេកថយក្រោយបន្តិច សម័យកាលយេីងធំដឹងក្ដី នៅនិងវាលស្រែមេីលគោ ការបណ្ដុះបណ្ដាលតិច ឪពុកម្ដាយភាគច្រេីនជាកសិករស្លូតត្រង់ ដល់របៀបក្នុងការបង្រៀនកូនគឺរៀនឲ្យស្មោះត្រង់រឿងធ្វេីការនិងរកសុី ដល់តែចិនវិញ បង្រៀនកូនឲ្យចេះរកសុី ឲ្យកិបឲ្យចេះកេង ឲ្យចេះគិតរឿងចូលឲ្យបានច្រេីនជាងចេញ ។

បន្ទាប់មកពាក្យខាងក្រោម5 ឃ្លា ពាក្យនិងគេហៅពាក្យបន្លប់សតិដេីម្បីរុញច្រានខ្លួនឯងឲ្យដល់គោលដៅដែលខ្លួនចង់បាន គោដៅខាងលេីនិងគឺ ភាពមានបានលុយកាក់អីនិងហេីយ
ដេីរសួរចុះមនុស្សគ្រប់គ្នា ដែលហត់ទេ ដែលពិបាកទេ ពេលខ្លះខ្ចិលដែរទេ ធ្វេីបានគ្រប់រឿងដែលទេ?? ចឹងពាក្យបន្លប់ខ្លះបង្រៀនឲ្យគ្នានិយាយ មិនដឹងជាអារម្មណ៏គ្នាតានតឹងប៉ុណ្ណារទេ ចាំបាច់អីរស់នៅក្នុងភាពបន្លប់ចឹងន៎ បេីហត់ក៏ថាហត់ បេីពិបាកក៏ថាពិបាកទៅ មិនអារម្មណ៏វាតានតឹងខ្លាំង ក៏បញ្ចេញការនឿយហត់និងតាមបែបផ្សេងៗតាមដែលអាចធ្វេីបានទៅ យី ជីវិតនេះរស់នៅក្រោមច្បាប់ធម្មជាតិទាំងអស់គ្នាសោះអីក៏វេទនាម្លេះៗ មានជីវិតគឺមានទុក្ខហេីយ មិចបានបន្ថែមទុក្ខឲ្យខ្លួនឯងឲ្យកាន់តែតឹងចឹងទៀតន៎ ។

ខាងលើនេះជាទ្រស្តីអ្នកជំនួញខ្មែរម្នាក់ ដែលបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើនទាំរាំជោគជ័យ
ពិចារណាតាមការគួរ

ខាងក្រោមនេះជាឈ្មោះសេដ្ឋីពាន់លាននៅចិន :

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីដ៏ល្បីល្បាញបំផុតក្នុងលោក ដែលតែងតែចុះផ្សាយពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់អ្នកមាន បានបង្ហាញមុខមហាសេដ្ឋីចិនជាច្រើននាក់។ ខាងក្រោម គឺជារាយនាមអ្នកជំនួញ ដែលមានទ្រព្យសម្បត្តិបំផុត នៅប្រទេសចិន ក្នុងឆ្នាំ២០១៨។

១. លោក ជែក ម៉ា (Jack Ma)៖  មានវ័យ៥៤ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណ៣ ៤.៦ពាន់លានដុល្លារអាម៉េរិក។ លោក គឺជាម្ចាស់ក្រុមហ៊ុនអនឡាញ អាលីបាបា។

២. លោក ម៉ា ហ័រថឹង (Ma Huateng)៖ មានឈ្មោះហៅក្រៅថា Pony Ma មហាសេដ្ឋីវ័យក្មេងរូបសង្ហារវ័យ៤៧ឆ្នាំ  ជាអ្នកមានលំដាប់ទី២នៅចិន ជាមួយទ្រព្យសម្បត្តិប្រមាណ៣២.៨ពាន់លានដុល្លារអាម៉េរិក។ លោក គឺជាអ្នកជំនួញវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយមានមុខរបរពាក់ព័ន្ធនឹងវិស័យនេះរាប់សិបមុខឯណោះ។

៣. លោក ហី កាយ៉ាន់ (Hui Ka Yan)៖ មានវ័យ៦០ឆ្នាំ ជាមហាសេដ្ឋីអចលនទ្រព្យចិន ជាមួយទ្រព្យសម្បត្តិសរុប  ប្រមាណ ៣០.៨ពាន់លានដុល្លារអាមេរិក។

៤. លោក វ៉ាង ចាងលីន (Wang Jianlin)៖ អ្នកមានលំដាប់ថ្នាក់ទី៤ វ័យ៦៤ឆ្នាំ ជាមួយទ្រព្យសរុប ២២.៧ពាន់លានដុល្លារអាមេរិក។ លោក គឺជាអ្នកជំនួញវិស័យអចលនទ្រព្យដែរ។

៥. លោក ហេ ស៊ាងជៀន (He Xiangjian)៖ អ្នកជំនួញ​​​     វិស័យអេឡិចត្រូនិកនិងសំភារៈផ្តត់ផ្គង់ក្នុងផ្ទះ ជាអ្នកមានលំដាប់ថ្នាក់ទី៥ ជាមួយទ្រព្យសម្បត្តិ ១៩.៥ពាន់លានដុល្លារអាមេរិក។ គិតត្រឹមឆ្នាំ២០១៨ លោកមានវ័យ៧៦ឆ្នាំ។