វ៉្លាឌីមៀ ពូទីន ២០ ឆ្នាំ ជាមួយនឹង ៥ ហេតុការណ៍សំខាន់

ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីន តែងតែបញ្ជាក់ថាគាត់ជាមេដឹកនាំរុស្ស៊ី ដោយវិលត្រឡប់មក រកមហាអំណាចពិភពលោកម្តងទៀត ចាប់តាំងពីទទួលបានជាប្រធានាធិបតីកាលពី ២០ ឆ្នាំមុន ។ បច្ចុប្បន្នលោក ពូទីន កំពុងពង្រីកតំណែងប្រធានាធិបតីរបស់លោករហូតដល់ឆ្នាំ ២០៣៦ ។ គេមិនទាន់ដឹងច្បាស់ថាអនាគតនឹងទៅជាយ៉ាងណាទេ ប៉ុន្តែនេះគឺជាព្រឹត្តិការណ៍សំខាន់ៗចំនួន ៥ ដែលកើតឡើងក្នុងតំណែងរបស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ។

១. ហេតុការណ៍សោកនាដកម្មនាវានុជទឹកគ្រូស ២០០០ កើតឡើងត្រឹម ៤ ខែក្រោយ ពូទីន ឡើងជាប្រធានាធិបតីលើកដំបូង ។ ជានាវាថាមពលនុយក្លេអ៊ែរបានលិចនៅមហាសមុទ្រអាកទិក ជាមួយនឹងនាវិកទាំងអស់ ១១៨ នាក់ ។ លោក ពូទីន ត្រូវបានគេរិះគន់ចំពោះការបដិសេធមិនលុបចោលវិស្សមកាលរបស់គាត់នៅឯសមុទ្រខ្មៅ មុនពេលបង្ហាញខ្លួនម្តងទៀតបន្ទាប់ពី 4 ថ្ងៃ ។

ឧប្បត្តិហេតុបានបញ្ចប់ជាមួយប្រទេសរុស្ស៊ី ទទួលយកសំណើបរទេសដើម្បីជួយសង្គ្រោះនាវាមុជទឹកពីបាតសមុទ្រ ប៉ុន្តែនោះគឺមួយសប្តាហ៍មុនហើយនាវិកបានស្លាប់ វាជាព្រឹត្តិការណ៍មួយដែល ជះឥទ្ធិពលយ៉ាងខ្លាំងដល់មុខមាត់របស់លោក ពូទីន។

២. ការសម្លាប់រង្គាលនៅសាលារៀនបេសឡាន(Baslan) បានកើតឡើងក្នុងឆ្នាំ ២០០៤ នៅពេលដែលក្រុមភេរវកម្មវាយឆ្មក់ដណ្តើមយកសាលារៀន នៅស្រុកបេសឡាន ដោយចាប់សិស្ស គ្រូ និងអ្នកគ្រប់គ្រងធ្វើជាចំណាប់ខ្មាំងអស់រយៈពេលជាង ៥០ ម៉ោង។

ហេតុការណ៍នេះបានបញ្ចប់ដោយការបង្ហូរឈាម នៅពេលរដ្ឋាភិបាលបញ្ជូនកងកម្លាំងកុម្មង់ដូសម្រុកចូលសាលារៀន បណ្តាលឲ្យមានអ្នកស្លាប់ ៣៣០ នាក់ ក្នុងមានក្មេង ១៨៦ នាក់ ។

លោក ពូទីន បានទទួលប្រជាប្រិយភាពពីការធ្វើសង្គ្រាមជាមួយឧទ្ទាមមុស្លីមបែងចែកទឹកដីអ៊ុយក្រែន ក្នុងឆេន្នីដោយគ្មានប្រណី ប៉ុន្តែនៅចុងឆ្នាំ ២០១៩ ពូទីន បានសារភាពថា ហេតុការណ៍បង្ហូរឈាមនៅសាលាបាឡាន គឺជា «ការឈឺចាប់ផ្ទាល់ខ្លួន» អស់មួយជីវិត ។

៣. កម្លាតអំណាចបានកើតឡើងក្នុងឆ្នាំ ២០០៨ នៅពេលដែលលោក ពូទីន កាន់តំណែងជាប្រធានាធិបតីអាណត្តិទី ២ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ ដូច្នេះលោក ពូទីន បានប្រគល់អំណាចទៅឱ្យដៃគូម្នាក់គឺលោក Dimitri Medvedev ដើម្បីចូលកាន់តំណែងជាបណ្តោះអាសន្ន ។

នៅឆ្នាំ ២០១១ រដ្ឋាភិបាលរុស្ស៊ីបានបង្ក្រាបបាតុករប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតទូទៅ ជាមួយនឹងទោសជាប់ពន្ធនាគារជាច្រើនឆ្នាំ ស្របពេលលោក ពូទីន បានប្រកាសបេក្ខភាពសម្រាប់ការបោះឆ្នោតឡើងវិញ និងបានចូលកាន់តំណែងជាថ្មីក្នុងឆ្នាំ ២០១២ ដោយជោគជ័យ ។

៤- ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងសូជី ធ្វើឡើងក្នុងឆ្នាំ ២០១៤ ជាព្រឹត្តិការណ៍កីឡាដែលរៀបចំឡើងដោយមានការវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ទទួលបានការ កោតសរសើរពីអន្តរជាតិ ។

ប៉ុន្តែរឿងនោះមានរយៈពេលតែមួយខ្លីប៉ុណ្ណោះ ព្រោះបន្ទាប់ពី ១ ខែប្រទេសរុស្ស៊ីបានប្រកាសកាន់កាប់តំបន់គ្រីមៀពីអ៊ុយក្រែន ការសម្រេចចិត្តនេះបានធ្វើឱ្យប្រជាប្រិយភាពរបស់លោក ពូទីន នៅក្នុងប្រទេសកើនខ្ពស់យ៉ាងខ្លាំង ប៉ុន្តែរុស្ស៊ីក៏រងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិដែរ ។

៥. កំណត់ចំនួនពេលថ្មី នៅក្នុងខែមករាលោក ពូទីន នៅសល់តែពីរឆ្នាំទៀតប៉ុណ្ណោះមុនពេលបញ្ចប់អាណត្តិរបស់លោក ។

៦. លោក ពូទីន ស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបន្តធ្វើជាប្រធានាធិបតីរហូតដល់ឆ្នាំ ២០៣៦ ជាឆ្នាំដែលគាត់មានអាយុ ៨៤ ឆ្នាំ។

ការបោះឆ្នោតដែលទំនងជានឹងធ្វើឱ្យលោក ពូទីន ក្លាយជាមេដឹកនាំរុស្ស៊ីយ៉ាងតិច ១៦ ឆ្នាំ ៕

ពីវេបសាយ matichon

ដោយ សូរ្យសែង