អ្នកជំនាញណែនាំ បន្ទប់ទឹកសាធារណៈ មានហានីភ័យឆ្លងវីរុសកូវីដ១៩ ខ្ពស់

ការស្រាវជ្រាវអំពីការរីករាលដាលនៃវីរុសកូវីដ១៩ បានរកឃើញថា ទម្លាប់ប្រចាំថ្ងៃមួយដែលមនុស្សអាចជៀសមិនរួច គឺការចូលបង្គន់អាចជាហានិភ័យនៃការឆ្លងមេរោគបាន នៅពេលចំនួននៃការឆ្លងនៅជុំវិញពិភពលោកឈានដល់ជិត ១០ លាននាក់ដោយមានមនុស្សជាង ៤៩០.០០០ នាក់បានស្លាប់ ។

ទោះបីជាអង្គការសុខភាពពិភពលោកធ្លាប់បានអត្ថាធិប្បាយយ៉ាងដូច្នេះក៏ដោយ ហានិភ័យនៃការឆ្លងវីរុសកូវីដ១៩ អាចត្រូវបានរកឃើញ សូម្បីតែនៅក្នុងលាមកក៏ដោយ ។

Image may contain: indoor

ទូរទស្សន៍ CNN បានរាយការណ៍ពីគំនិតរបស់លោក អាលី ណូរី ប្រធានសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ដែលបានសង្កត់ធ្ងន់ថា រឿងមួយដែលមនុស្សគ្រប់គ្នាគួរតែចងចាំគឺ ប្រសិនបើអ្នកមិនចាំបាច់ប្រើបង្គន់សាធារណៈ គួរកុំប្រើ ។

ណូរី បានសម្តែងការព្រួយបារម្ភថា ការប្រើប្រាស់បន្ទប់ទឹកសាធារណៈមានហានិភ័យជាច្រើនប្រការ ជាពិសេសបញ្ហាបន្ទប់តូចកៀកគ្នា ដែលមានន័យថា អ្នកប្រើប្រាស់មិនមានលទ្ធភាពថែរក្សាចម្ងាយបានទេ លើសពីនេះទៀតប្រព័ន្ធខ្យល់ក្នុងបន្ទប់ទឹកជារឿយៗមិនមានប្រសិទ្ធភាពទេ ដោយសារពួកគេភាគច្រើនមិនមានបង្អួច ។

Image may contain: house and outdoor

លើសពីនេះទៅទៀត ការហៀរទឹកអាចបង្កើនហានិភ័យនៃការកើនឡើងផងដែរ ដោយសារ​តែសម្ពាធការបាញ់ទឹកអាចបាញ់ភាគល្អិតចូលទៅក្នុងខ្យល់បានយ៉ាងងាយស្រួល ។ រឿងមួយដែលមនុស្សគ្រប់រូបគួរធ្វើ ប្រសិនបើពួកគេត្រូវការប្រើបង្គន់សាធារណៈគឺត្រូវសម្អាតជាមុន ។

Image may contain: indoor

កត្តាផ្សេងទៀតនៅក្នុងបន្ទប់ទឹកដែលបង្កើនហានិភ័យនៃការឆ្លងគឺ ផ្លុំខ្យល់ក្តៅដោយដៃដែលអាចចម្លងវីរុសបានដល់ ៣ ម៉ែត្រ នេះបើយោងតាមការសិក្សាឆ្នាំ ២០១៥ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីទិនានុប្បវត្តិអតិសុខុមជីវសាស្រ្ត (Journal of Applied Microbiology) និងចុងក្រោយផ្នែកផ្សេងៗ ដូចជាចំណុចទាញទ្វារ រហូតដល់ក្បាលម៉ាស៊ីនទឹក និងចំណុចផ្សេងៗទៀត ។ ទោះយ៉ាងណាលោក ណូរី បានសង្កត់ធ្ងន់ថាអ្វីដែលសំខាន់បំផុតនោះ គឺការស្និទ្ធស្នាលគ្នា ព្រោះនោះជាហានិភ័យខ្ពស់បំផុត ខណៈដែលមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺនៅអាមេរិកតែងតែសង្កត់ធ្ងន់ថានោះជាចំណុចដែល កូវីដ១៩ អាចបញ្ជូនបន្តបាន ។

Image may contain: indoor

ប៉ុន្តែនៅក្នុងការពិត ប្រសិនបើពិតជាត្រូវការប្រើបន្ទប់ទឹកសាធារណៈ លោក ណូរី ណែនាំថា យ៉ាងហោចណាស់គាត់ត្រូវតែពាក់ម៉ាស ព្យាយាមជៀសវាងការចូលទៅជិតអ្នកដទៃ ហើយប្រសិនបើមានមនុស្សជាច្រើននៅក្នុងបន្ទប់ទឹក បន្ទាប់មកគួរតែព្យាយាមរង់ចាំរហូតដល់មនុស្សចេញមកសិន ៕

បកប្រែពីវេបសាយ sanook

ដោយ សាវុឌ្ឍ