ភ្ញាក់ផ្អើលណាស់ គ្រាន់តែរដ្ឋផ្លរីដាមួយមានអ្នកឆ្លងកូវីដ១៩ ដល់ទៅ ១១.៤៥៨ នាក់ក្នុងមួយថ្ងៃ

ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍នៅថ្ងៃទី ៥ កក្កដាថា គ្រាន់តែរដ្ឋផ្លរីដាមួយ សហរដ្ឋ អាមេរិក មានអ្នកឆ្លងមេរោគកូវីដ១៩ ច្រើនជាប្រវត្តិសាស្ត្ររហូតដល់ ១១.៤៥៨ នាក់ ទោះយ៉ាងនេះក្តីក៏នៅតែបើកសេដ្ឋកិច្ចបណ្តើរៗដែរ ។ ចំនួនឆ្លងយ៉ាងច្រើនបែបនេះ ធ្លាប់កើតមាននៅរដ្ឋញូវយ៉ក កាលពីខែមេសាដែលមានចំនួន ១១.៥៧១ នាក់  ។

វេបសាយ Worldometer ដែលជាវេបសាយផ្សាយទិន្នន័យសរុបពីស្ថាប័នសុខាភិបាលពិភពលោកថា កំពូលអ្នកឆ្លងវីរុសកូវីដ ១៩ ក្នុងសហរដ្ឋអាមេរិកមាន ២.៨៩០.៥៨៨ នាក់ និងបាត់បង់ជីវិតចំនួន ១៣២.១០១ នាក់ ។

ដូច្នេះត្រូវដឹងថា ពិភពលោកមិនទាន់ស្ងប់រឿងមេរោគកូវីដ១៩ នៅឡើយទេ ដែលប្រទេសខ្លះបានបើក​សេដ្ឋកិច្ច និងដំណើរការ​អាជីវកម្មផ្សេងៗឡើងវិញ រួមទាំងវិស័យទេសចរណ៍ផងដែរ ៕