ជំនន់ទឹកភ្លៀងដ៏អាក្រក់ពុំធ្លាប់មាននៅជប៉ុន សូមចូលរួមរំលែកទុក្ខជាមួយមិត្តជប៉ុន

នៅក្នុងខេត្តគូម៉ាម៉ូតុ ប្រទេសជប៉ុន មានភ្លៀងធ្លាក់នៅតំបន់ជាច្រើនក្នុងកម្រិតជាង ១០០ មមក្នុងរយៈពេល ១ ម៉ោង ដែលមិនធ្លាប់មានពីមុនមក ។ លទ្ធផលនៅក្នុងទឹកនៅក្នុងទន្លេ គូម៉ា ហូរហៀរនិងជន់លិចចូលតំបន់ភាគខាងត្បូងនៃខេត្ត និងការបាក់ស្ពាន អង្គភាពសង្គ្រោះបន្ទាន់បានទទួលសំណើជំនួយពីមនុស្សជាង ១០០ នាក់ ។

Image may contain: mountain, sky, outdoor and nature

រូបភាពពីស្ថានីយ៍ទូរទស្សន៍បង្ហាញពីឡានជាច្រើននៅលើចំណតរថយន្តលង់ទឹក បន្ទាប់ពីការ ជន់លិចនៃទន្លេគូម៉ាម៉ូតុ ផ្ទះជាច្រើនត្រូវបានទឹកហូរនាំទៅ និងការរអិលបាក់ដីនៅតំបន់ តាកាវ៉ា ទីក្រុង Ashikita មានមនុស្សចំនួន ១៣ នាក់បានបាត់ខ្លួន ខណៈពេលដែលការចូលទៅកាន់តំបន់នេះនៅតែមានការលំបាកដោយសារតែកង្វះផ្លូវថ្នល់ ។

Image may contain: sky, tree, plant, ocean, outdoor, nature and water

Image may contain: tree, sky, plant and outdoor

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ប្រជាជនប្រមាណ ២០០.០០០ នាក់នៅគូម៉ាមូតូ និងកូហ្គាស៊ីម៉ា ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ។ ស្ត្រីម្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសបាននិយាយថា ភ្លៀងខ្លាំងនៅថ្ងៃនេះពុំធ្លាប់ឃើញវាពីមុនមក «វាមិនមែនជាភ្លៀងធម្មតាទេ មិនដែលគិតថានឹងមានភ្លៀងធ្លាក់ខ្លាំងបែបនេះពីមុនមកទេ» ។ អ្នកភូមិម្នាក់ទៀតបាននិយាយថា ក្លិនពីទន្លេនិងភក់គឺអាក្រក់ណាស់ ហើយអាចមានរំញ័រពីទឹកដែលច្របូកច្របល់នៅលើដងផ្លូវក្បែរទន្លេ ។

Image may contain: sky, car, tree and outdoor

Image may contain: house, sky, tree, outdoor and nature

Image may contain: sky, house and outdoor

Image may contain: outdoor and nature

Image may contain: one or more people, tree, outdoor and water

 

ដោយ ពិសិទ្ធ