នេះជាសត្វដែលអាចព្យាបាលដោយខ្លួនឯងបានតើមែនទេ?…

នេះជាប្រភេទសត្វដែលព្យាបាលខ្លួនឯងបាន …

នៅក្នុងសៀវភៅថ្នាំបុរាណខ្មែរ បាន អត្ថាធិប្បាយថា មានឆ្អឹង​( ទឹកមាត់របស់វា ពូកែខ្លាំងជាងឆ្អឹងដល់ទៅរាប់រយដង) សត្វមួយប្រភេទ ដែលពូកែបំផុតខាងព្យាបាល ជំងឺ គ្រិចថ្លោះ ឬបាក់ដៃជើង។ សត្វមួយប្រភេទនោះ នៅពេលបច្ចុប្បន្ន ស្ទើរតែនឹងដាច់ពូជទៅហើយនៅកម្ពុជា ដោយសារកត្តា ធម្មជាតិ ( អត់ព្រៃឈើជាជំរក) និងកត្តាមនុស្ស (ព្រានបរបាញ់)។​

ចាស់បុរាណដំណាលថា នៅពេលដែលសត្វប្រភេទនេះ ធ្លាក់ពីលើភ្នំ ជ្រោះ ឬដីទួលណាមួយ ដែលធ្វើ​ឱ្យ​ជើងរបស់​វា គ្រិចថ្នោះ ឬវាបាក់ជើង វាគ្រាន់តែ យកអណ្ដាតវា លិឍ នៅកន្លែងដែលគ្រិចថ្នោះ ឬបាក់នោះ សត្វនោះនឹងអាចក្រោកដើរវិញបានភ្លាមៗ ហាក់ដូចជាមិនមានរឿងអីកើតឡើងចំពោះវាឡើយ។

ដោយសារតែសត្វនេះ មានទឹកមាត់ និងឆ្អឹង ពូកែខាង ព្យាបាល ជំងឺគ្រិចថ្នោះ ឬបាក់ឆ្អឹងដូច្នេះហើយ ទើបគ្រូខ្មែរ តែងតែរកទិញរក្សាទុកព្យាបាល ពេលមានអ្នកណាម្នាក់កើតរោគដូចខាងលើនេះ។ សម្រាប់ខ្ញុំ តែងតែចង់ឃើញ និងស្គាល់អស់រយៈពេល ជិត៥០ឆ្នាំហើយ ទើបតែថ្ងៃនេះ បានឃើញរួបរាងវា បានត្រឹមតែរូបថត មួយសន្តឹកប៉ុណ្ណោះ បើទោះកាលពីជិត១០ឆ្នាំមុន បានចំណាយពេលនៅតាមខេត្តមួយចំនួនដែលមានព្រៃឈើ ដើម្បីបានឃើញ និងរកទិញឆ្អឹងរបស់វា ក៏មិនបានដែរ។ រហូតពេលមួយនោះ ប៊ិះតែនឹងចាញ់បោកអ្នក​លក់ ដែលកុហកថា ជាឆ្អឹងរបស់វា តែដោយសារតែមានអ្នកជិតខាងគាត់ បានធ្វើសញ្ញាថា មិនមែនទេ កុំអីត្រូវអស់លុយ ជិត៤០ម៉ឺន។

សត្វប្រភេទនេះ គឺជាសត្វកម្រមួយប្រភេទ នៅកម្ពុជា និងប្រទេសក្នុងតំបន់។ សត្វនេះ មានរូបរាងធំប្រហាក់ប្រហែលនឹងសត្វឈ្លូសដែរ តែរាងវា មិនស្លីម ដូចឈ្លូស ក្តាន់នោះទេ មានសម្បុរប្រផេះ ក្បាលរោមខ្មៅ រោមទ្រនុងខ្នងវែង (ដូចសេះ) មានស្នែងដុះស្របមករកដងខ្លួន ស្លឹកត្រចៀកធំវែង ពណ៌ប្រផេះ ស លាយខ្មៅ ក្បាលតូចបន្តិច (មិនសូវស៊ីនឹងក្បាលនោះទេ) តែសត្វនេះ មើលទៅ រាងសង្ហាដែរ តែចាញ់សត្វ សេះ និងឈ្លូសបន្តិច។ សត្វនេះ ត្រូវបានគេស្កាល់ថា ឈ្មោះ សត្វតិស

(រូបខាងក្រោមនេះហើយ ជាសត្វតិស៕
រូបភាព នឹង  ខ្លឹមសារ : ហ្វេសប៊ុក


ខាងក្រោមនេះជាះត្ថបទដែលបានបរិយាយ ពីសត្វកែះ នេះផងដែរ :
សត្វកែះរឺអាចហៅម៉្យាងទៀតថាសត្វតេះ

ភិនភាគ៖ កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង។ វាមានដងខ្លួនខ្លី ហើយជើងទាំង៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ម្រុះខ្មៅ-ប្រផេះ-លឿង។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ បបូរមាត់ពណ៌ស ហើយផ្នែកក្រោមកមានពណ៌លឿង ឬពណ៌ស ត្រចៀកវាវែងត្រង់ទៅលើ។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។

ជីវសាស្ត្រ៖ កែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគំរបព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ កែះ មានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាក់តាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រឹកលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។ ដោយសារកែះជាសត្វដែលមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូចនេះគេកម្រជួបប្រទះវាណាស់។ រដូវបន្តពូជមាននៅខែតុលា និងខែធ្នូ ហើយកើតកូនបាន១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ៧ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញមួយឆ្នាំទើបចាកចេញ។


ស្ថានភាពអភិរក្ស៖ ប្រភេទសត្វនេះមានដង់ស៊ីតេរស់នៅកម្រិតទាប គេកម្រឃើញវាមានរស់នៅតាមតំនប់ទំនាបវាលស្មៅ ដូចសត្វទំពារអៀងដទៃទៀតណាស់ សត្វកែះកំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រករស់នៅ ការទាក់ចាប់ ឬបរបាញ់ពួកវាដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ កែះស្ថិតក្នុងក្រុមមានដោយកម្រ វាត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ សត្វកែះស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុញ្ញាសាយតេស៕

យោងតាមការដឹងរបស់ខ្ញុំកន្លងមក ប្រភេទសត្វនេះ ជាថ្នាំ ដ៏ពូកែបំផុតផងដែរ តែចំពោះសត្វកែះ ដែលមាន ក្រចកមួយ (ក្រចកសេះ) ។ ចំពោះសត្វប្រភេទដូចគ្នានេះដែរ ហៅថា ពពែភ្នំ ដែលមានក្រចក2 (មិនធ្លាប់ប្រើប្រាស់ ធ្វើជាឱសថព្យាបាលណាមួយនោះទេ)