បុគ្គលម្នាក់ស្លាប់ដោយសារតែ…

ការសន្យា ជាការលើកទឹកចិត្តមួយដ៏ធំសំរាប់បុគ្គលគ្រប់រូប


ពាក្យសន្យា !

នារាត្រីដ៏សែនត្រជាក់មួយ មហាសេដ្ឋីម្នាក់បានឃើញទុរគតជនដ៏កម្សត់ម្នាក់ កំពុងអង្គុយនៅមុខផ្ទះ ដោយឥតមានអាវរងាពាក់ឡើយ។
ឃើញដូច្នោះ មហាសេដ្ឋីបានសួរគាត់ថា៖
-“ តើអ្នកមិនរងាទេឬ?”
ទុគតជនឆ្លើយថា៖
-“ បាទ ខ្ញុំមានទម្លាប់​ និងមានការស៊ាំនឹងអាកាសធាតុត្រជាក់ទៅហើយ!”

មហាសេដ្ឋីក៏បន្លឺថា៖
-“ ចាំបន្តិច! ខ្ញុំនឹងចូលក្នុងផ្ទះ ហើយយកអាវរងាមួយមកឲ្យអ្នកពាក់!”
និយាយរួច មហាសេដ្ឋីក៏ចូលទៅក្នុងផ្ទះដើម្បរក តែដោយរវល់នឹងការងារផ្សេងៗ លោកសេដ្ឋីនោះក៏ភ្លេចបាត់ទៅ ហើយរហូតដល់ព្រឹកស្អែកទើបគាត់នឹកឃើញថា គាត់បានសន្យាថាឲ្យអាវរងាទៅទុរគតជននោះ។

ពេលដែលគាត់ចេញមកមើលទុរគតជន គាត់ឃើញទុរគតជនស្លាប់បាត់ទៅហើយ តែក្នុងដៃមានកាន់កូនលិខិតខ្លីមួយ ដែលសរសេរថា៖
-“ នៅពេលដែលខ្ញុំឥតមានអាវរងា ខ្ញុំអាចតស៊ូនឹងអាកាសធាតុដ៏ត្រជាក់បាន ព្រោះខ្ញុំស៊ាំនឹងវាទៅហើយ ប៉ុន្តែនៅពេលដែលលោកបានសន្យាថា​ នឹងឲ្យអាវរងាមកខ្ញុំ ស្រាប់តែអារម្មណ៍របស់ខ្ញុំបាននឹកតែលើអាវរងា បណ្ដាលឲ្យខ្ញុំបាត់បង់អស់នូវកម្លាំងចិត្តទប់ទល់នឹងភាពត្រជាក់!”

គតិពិចារណា៖ ចូរកុំសន្យានឹងអ្នកណាម្នាក់ បើយើងមិនអាចធ្វើបាន ត្បិតអ្នកអាចភ្លេចពាក្យសន្យា ហើយវាអាចធ្វើឲ្យមនុស្សម្នាក់ខូចចិត្តបាន… សូមបន្តរការអានខាងក្រោម

មានសេដ្ឋីម្នាក់ស្លៀកពាក់ថ្លៃថ្នូរ បើកឡានយ៉ាងឡូយ ស្រាប់តែប្រទះជួបអ្នកសុំទានម្នាក់ស្លៀកពាក់រហេមរហាមហើយធុំក្លិន សេដ្ឋីម្នាក់នោះក៏បានឈប់ឡានរួចកាន់100$ បន្ទាប់មក…

មានសេដ្ឋីម្នាក់ស្លៀកពាក់ថ្លៃថ្នូរ បើកឡានយ៉ាងឡូយ ស្រាប់តែប្រទះជួបអ្នកសុំទានម្នាក់ស្លៀកពាក់រហេមរហាមហើយធុំក្លិន។ សេដ្ឋីម្នាក់នោះក៏បានឈប់ឡានរួចកាន់100$ អោយទៅអ្នកសុំទានហើយសួរថា៖

– បើមានលុយនេះលោកនឹងយកវាទៅលេងល្បែងទេ?
អ្នកសុំទានឆ្លើយតប៖ តាំងពីតូចខ្ញុំបានដើរសុំហើយមិនដឹងល្បែងជាអ្វី
– អញ្ចឹងមានយកទៅផឹកស៊ីទេ?
គាត់តប៖ ដើរសុំបាយមិនបានឆ្អែតផងធ្វើម៉្តេចស្គាល់ស្រាបៀហើយដើរផឹកនោះ
– សេដ្ឋឹសួរទៀត៖ អញ្ចឹងលោកដឹងស្រីញីជាអ្វីទេ?
អ្នកសុំទាននិយាយថាញ៉ាំមិនបានឆ្អែតផងរកកម្លាំងឯណាដើរស្រីញី តាំងពីតូចដល់ធំខ្ញុំមិនដឹងវាជាអ្វីទេ
– សេដ្ឋីសួរថែម៖ អញ្ចឹងលោកមានជក់បារីទេ?
លោកតប៖ លុយញ៉ាំបាយមិនគ្រាន់ផងមានលុយឯណាជក់បារី
សេដ្ឋីនោះបាននិយាយថា៖
– អញ្ចឹងលោកទុកលុយរួចឡើងឡានជាមួយខ្ញុំ ខ្ញុំនាំលោកទៅភោជនីយដ្ឋានញ៉ាំអីរួចនាំលោកទៅជួបប្រពន្ធខ្ញុំ
– អ្នកសុំទានងឿងឆ្ងល់បានសួរ៖ ដើម្បីអ្វីទៅ?
– សេដ្ឋីម្នាក់នោះបានតប៖ ដើម្បីអោយប្រពន្ធខ្ញុំឃើញថាបុរសក្នុងសុបិន្តដែលប្រពន្ធខ្ញុំគឺជាយ៉ាងណា ដើម្បីអោយនាងយល់បុរសបើមិនចេះ ៤ រឿងខាងលើគឺមានតែដើរសុំទានទេ!!!!