អ្នកវិភាគថា ក្រុមហ៊ុនយក្សៗបានផ្អាកផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុក

admin  : សូរ្យរិទ្ធ៖

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា អ្នកវិភាគបានព្យាករណ៍ថា ការលក់ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុកនឹងកើនឡើងត្រឹម ១ ភាគរយនៅក្នុងត្រីមាសទី ២ និងកើនឡើង ៧ ភាគរយនៅត្រីមាសទី ៣ ឆ្នាំនេះ។ នេះគឺជាការធ្លាក់ចុះបំផុតចាប់តាំងពីហ្វេសប៊ុកបានបើកលក់ភាគហ៊ុន បន្ទាប់ពីហ្វេសប៊ុកត្រូវក្រុមហ៊ុនធំៗ ផ្អាកផ្សាយពាណិជ្ជកម្ម លើសពីនេះការលក់ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ក៏ត្រូវបានដាក់សម្ពាធពីវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីការផ្ទុះឡើងនៃកូវីដ ១៩។

ក្រុមហ៊ុនធំៗរបស់អាមេរិកបានផ្អាកការផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក ដើម្បីតវ៉ាហ្វេសប៊ុកចំពោះករណីមិនបានធ្វើសកម្មភាពគ្រប់គ្រាន់ដើម្បីបង្ហោះសារគួរមិនពេញចិត្ត មានក្រុមហ៊ុនឈានមុខគេ ដូចជា Unilever, Verizon និង ក្រុមហ៊ុន បេនអែន ជឺរីស ប្រកាសថានឹងបញ្ឈប់ការផ្សព្វផ្សាយហ្វេសប៊ុក ដែលជាចំណែក​មួយ​នៃយុទ្ធនាការ « Stop Hate for Profit (បញ្ឈប់ការស្អប់ដើម្បីរកប្រាក់ចំណេញ)» ។

ចំណែកក្រុមហ៊ុនកូកា – កូឡាបានប្រកាសថា ខ្លួននឹងផ្អាកការផ្សាយពាណិជ្ជ​កម្ម​នៅលើបណ្តាញផ្សព្វផ្សាយសង្គមទាំងអស់នៅទូទាំងពិភពលោកយ៉ាង​ហោច​ណាស់ ៣០ ថ្ងៃ ដោយបញ្ជាក់ថា ក្រុម​ហ៊ុនមិនបានចូលរួមធ្វើពហិការជាផ្លូវការទេ គឺគ្រាន់តែផ្អាកការផ្សាយពាណិជ្ជកម្ម ។

ក្រុមសិទ្ធិមនុស្សផ្សេងៗ ក៏បានអំពាវនាវឱ្យធ្វើពហិការហ្វេសប៊ុក បន្ទាប់ពីមរណភាពរបស់លោក ចច ផ្លយ ជនជាតិអាមេរិកស្បែកខ្មៅដែលបាត់បង់ជីវិត ហើយ​បានអំពាវនាវឱ្យហ្វេស​ប៊ុកចាត់វិធានការបន្ថែមទៀតដើម្បីបញ្ឈប់ការបង្ហោះសារគួរឱ្យស្អប់ និងព័ត៌មានមិនត្រឹមត្រូវនៅលើវេទិកា ។

លោក Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនfថា ហ្វេសប៊ុកនឹងចាប់ផ្តើមប្រកាសអាសន្នដែលបណ្តាលឱ្យមានការខឹងសម្បារពីប្រធានា​ធិបតីដូណាល់ ត្រាំ រួបរួមគ្នា និងអ្នកនយោបាយផ្សេងទៀត ។

លោក Zuckerberg បានបង្ហើបប្រាប់ថា ហ្វេសប៊ុកនឹងចាប់ផ្តើមធ្វើបច្ចុប្បន្នភាពគោលនយោ​បាយរបស់ខ្លួនប្រឆាំងនឹងការបង្ហោះខ្លឹមសារគួរឲ្យស្អប់ខ្ពើម និងព័ត៌មានមិនត្រឹមត្រូវ បន្ទាប់​ពី​ក្រុមហ៊ុនជាង ១០០ បានចូលរួមធ្វើពហិការវេទិកាផ្សព្វផ្សាយពាណិជ្ជកម្មហ្វេសប៊ុក ៕