ក្រសួងសុខាភិបាលអង់គ្លេសគំរាមបិទឆេ្នរ ដោយសារប្រជាជនមិនចាប់អារម្មណ៍ឆ្លងមេរោគ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Hancock គំរាមបិទឆ្នេរកម្សាន្តនៅទូទាំងប្រទេស ដោយអស់ង្ឃឹមនឹងរូបភាព ប្រជាជននាំគ្នាទៅសម្រាកនៅឆេ្នរសមុទ្រឡើងកកកុញ ដោយគ្មានចាប់អារម្មណ៍នឹងវិធានការណ៍ឲ្យកម្លាតសង្គមការពារកូវីដ-១៩ ។

Image may contain: one or more people, crowd and outdoor

គេហទំព័រ The Sun បានរាយការណ៍ថា ឆ្នេរ ប៊ូនឺមូត(Bournemouth) រមណីយដ្ឋានឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសអង់គ្លេស ដោយសារអាកាសធាតុក្តៅ ប្រជាជននាំគ្នាទៅលម្ហែកាយ នៅឆ្នេរដោយគ្មានបារម្ភពីការរាតត្បាតនៃវីរុសកូរ៉ូណា ធ្វើឲ្យនៅតាមថ្នល់បានស្ទះចរាចរណ៍ណែនណាន់តាន់តាប់ ទើបកង្វល់ពីការរាតត្បាតបន្ថែមទៀត ។

Image may contain: one or more people, crowd, sky and outdoor

កាលពីរាត្រីថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០២០ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានព្រមានសាធារណជនថា ការបរាជ័យក្នុងការប្រតិបត្តិការពារមេរោគកន្លងមក នឹងអាចប្រើវិធានការបិទប្រទេសជាថ្មីម្តងទៀត ៕

Image may contain: 4 people, ocean, child, outdoor, water and nature

ដោយ សាវុឌ្ឍ