អានអត្ថបទនេះភ្ញាក់ផ្អើលមែនទែន ! ធ្លាក់យន្តហោះដោយសារអំពើពុករលួយរបស់ក្រុមហ៊ុនអាកាសចរណ៍បរទេសមួយ  ធ្វើឲ្យមនុស្សបរិសុទ្ធស្លាប់មិនតិច

ដោយ សូរ្យរិទ្ធ៖

លោក ដាំរុង ភុតតាន (Damrong Puttan) អតីតសមាជិកព្រឹទ្ធសភាថៃ បានលើកឡើងពីករណីអំពើពុករលួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍អន្តរជាតិមួយ ដែលកន្លងមកមិនយូរ បង្កឱ្យមានសោកនាដកម្ម ស្លាប់មនុស្សអស់ជាច្រើននាក់ ។

លោកឃើញច្បាស់ថា «អំពើពុករលួយ វាអាចសម្លាប់មនុស្សបរិសុទ្ធបានយ៉ាងច្រើនឥតគណនា» ។ ថ្មីៗនេះ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ប្រទេសប៉ាគីស្ថាន PIA ដែលបានចុះចត តែអ្នកបើកមិនបានទម្លាក់កង់ បណ្តាលឲ្យយន្ដហោះអុករត់លើផ្លូវ ហើយក៏ហោះឡើងម្តងទៀតរួចធ្លាក់ឆេះតែម្តង ។ នេះគឺជាសោកនាដកម្មដែលបណ្តាលមកពីគ្មានប្រសិទ្ធភាពរបស់អ្នកបើកយន្តហោះ និងជំនួយការអ្នកបើកយន្តហោះ ដែលខ្ញុំគិតថា វាជារឿងដែលត្រូវគិតថា តើ​វា​អាច​ទៅរួច​ទេ?

Image may contain: one or more people and indoor

ប្រសិនបើអ្នកមិនបានតាមដានព័ត៌មាននេះពីមុនទេ ហើយអ្នកជាមនុស្សម្នាក់ដែលតែងតែធ្វើដំណើរតាមយន្ដហោះ អ្នកប្រាកដជាភ្ញាក់ផ្អើល បើខ្ញុំត្រូវប្រាប់អ្នកថា អ្នកបើកយន្តហោះក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថានអន្តរជាតិអ៊ែរឡាញ ចំនួន ១ ក្នុង ៣ សុទ្ធតែមិនបានឆ្លងកាត់ការប្រឡងបានត្រឹមត្រូវទេ ឬអាចនិយាយបានថា ជាអ្នកបើកយន្តហោះដែលប្រើអាជ្ញាប័ណ្ណក្លែងក្លាយ ឬជួលអ្នកណាម្នាក់ឱ្យប្រឡងជំនួស ដើម្បីទទួលបានវិញ្ញាបនបត្រ ឬសញ្ញាបត្រដើម្បីក្លាយជាអ្នកបើកយន្តហោះម្នាក់ ។

Image may contain: airplane

ក្នុងន័យនេះ សភាប៉ាគីស្ថានក៏អាចដឹងរឿងនេះ ពីព្រោះសមាជិកសភានឹងធ្វើដំណើរទៅខេត្តនានាដោយការហោះហើរជាមួយ PIA នេះដែរ ។

លោក គូវ៉ា សាវ៉ា ខាន រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍បានថ្លែងនៅរដ្ឋសភាប៉ាគីស្ថានថា «៤០% នៃអ្នកបើកយន្ដហោះ គឺគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយពិតប្រាកដណាស់ បណ្តាលមកពីអំពើពុករលួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍ និងនាយកដ្ឋានអាកាសចរណ៍ស៊ីវិល» ។

លោករដ្ឋមន្រ្តីរូបនេះថ្លែងបន្តថា មានអ្នកបើកយន្តហោះពាណិជ្ជកម្មចំនួន ៨៦០ នាក់ មានតែ ២០០ នាក់ប៉ុណ្ណោះដែលមិនបានចូលប្រឡងដោយខ្លួនឯង បានជួលនរណាម្នាក់ឱ្យប្រឡងជំនួស ហើយទទួលបានអាជ្ញាប័ណ្ណហោះហើរ ដើម្បីក្លាយជាអ្នកបើកយន្តហោះ ទោះបីជានៅខ្វះគុណសម្បត្តិជាច្រើនក្នុងនាមជាអ្នកបើកយន្តហោះពាណិជ្ជកម្ម ។

Image may contain: airplane, sky and outdoor

រឿងទាំងអស់នេះបានកើតឡើងហើយកើតឡើងទៀត មានអ្នកដំណើរស្លូតត្រង់ប្រមាណ ១០០ នាក់ត្រូវបានសម្លាប់ដោយសារអំពើពុករលួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍ប៉ាគីស្ថាន ។ អ្នកដំណើរត្រូវលះបង់ជីវិតដោយសារអំពើពុករលួយ ដែលធ្វើឱ្យអ្នកបើកយន្តហោះគ្មានសមត្ថភាព និងគ្មានគុណសម្បត្តិក្នុងការអនុវត្តតួនាទីរបស់ពួកគេ បណ្តាលឱ្យយន្ដហោះធ្លាក់ចូលទៅក្នុងទីប្រជុំជននៃទីក្រុងការ៉ាជី ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ទ្រព្យសម្បត្តិ និងផ្ទះសម្បែង ។

Image may contain: cloud, sky and outdoor

ខ្ញុំបានឮថា មានសិស្សសាលាហោះហើរដែលចង់កែសម្រួលកម្រិតរបស់ខ្លួនឯង ឬក្លែងបន្លំហត្ថលេខារបស់បុគ្គលមានអំណាចរ៉ាប់រងលើលើឯកសារ ។ ខ្ញុំសូមអធិស្ឋានថា អ្វីៗទាំងអស់នេះ សូមកុំឲ្យកើតឡើងនៅក្នុងប្រទេសដទៃទៀត ។

រដ្ឋមន្ត្រីអាកាសចរណ៍ប៉ាគីស្ថានបានសន្និដ្ឋានថា ការធ្លាក់យន្ដហោះកន្លងមក គឺជាកំហុសរបស់អ្នកបើកយន្តហោះដែលគ្មានបទពិសោធន៍ គ្មានជំនាញក្នុងការហោះហើរ ទោះជាយន្តហោះនោះមានប្រសិទ្ធភាព និងមានអនុភាពហោះហើរបាន ១០០% ក៏ដោយ ៕

រូបភាពដោយ  StockSnap ពី Pixabay

បកប្រែពីវេបសាយ springnews