ការពិតចឹងសោះ! ក្រោយពីឪពុកបង្ហោះសារថាកូនមិនស្គាល់ឪរួច ស្រាប់តែអ្នកនាង ឱក សុគន្ធកញ្ញាឆ្លើយតបទៅវិញថា…

ការពិតចឹងសោះ! ក្រោយពីឪពុកបង្ហោះសារថាកូនមិនស្គាល់ឪរួច ស្រាប់តែអ្នកនាង ឱក សុគន្ធកញ្ញាឆ្លើយតបទៅវិញថា…

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែឪពុកឱក សុគន្ធកញ្ញា «ឱក បូនី» (Aok Bony) បានបង្ហោះសារយ៉ាងខ្លីថា«ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ»។


តាមរយៈប្រយោគមួយឃ្លានេះ បានធ្វើឲ្យមហាជនសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ដោយមិននឹកស្មានថា រឿងរ៉ាវដែលបានកប់ទុករាប់ឆ្នាំមកហើយនោះ បែរជាត្រូវលើកបើកកកាយ យកមកនិយាយរំឭកឡើងវិញ។


យ៉ាងណាមិញជុំវិញសារពីសំណាក់ឪពុកដ៏គួរឲ្យភ្ញាក់ផ្អើលនេះ តារាចម្រៀងល្បីឈ្មោះ​ប្រចាំក្នុងផលិតកម្មរស្មីហង្សមាស បានថ្លែងប្រាប់ Fresh News Plus តាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ (ឪពុក) ប​ង្ហោះសារ​នេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា​ ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះឡើង។


ឱក សុគន្ធកញ្ញា និយាយថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅ សួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និង ទំនាក់ទំនងលែងបានតែម្ដង)»។ យ៉ាង​ណា​មិញ Fresh News Plus បានព្យាយាមទំនាក់ទំនង តាមសាអេឡិចត្រូនិចទៅកាន់លោក ឱក បូនី ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះឡើយ ខណៈបណ្ដាញទំនាក់ទំនងសង្គមរបស់លោកត្រូវបានបិទ។


ដោយឡែក នៅក្នុង​សារដែលបានចូលមកខមមិន ការបង្ហោះខាងលើ តាមរយៈហ្វេសប៊ុកឈ្មោះ «ChanTha Thron» បានខមមិ​នថា «លោកពូនិយាយបែបហ្និង ក៏មិនសមដែរ? បើជា​ឪពុកម្នាក់ ដែលផ្ដល់ភាពកក់ក្តៅ ឲ្យកូន ម្ល៉េះគាត់មិនធ្វើបែបនឹងទេ។ កូនៗគ្រប់គ្នាតែងចង់បានភាពកក់ក្តៅពីឪពុកម្ដាយ ចុះលោកពូមានស្គាល់អ្វីថាកក់ក្តៅ​ដែរឬទេ បើ ចិត្តជាឪពុក ហេតុអ្វីនិយាយបែបនឹង គួរណាតែឃើញកូនមានក្ដីសុខហើយ សប្បាយចិត្ត តែនេះបែបជានិយាយឲ្យកូនង៊ីចឹងវិញ គិតថាជាឪពុកអ៊ីចឹងធ្វើបែបណា និយាយក៏បានតាមចិត្តមែន?»


ក្នុងនោះ ក៏មានគណនីហ្វេស​ប៊ុកជាច្រើនទៀត បានបង្ហាញទស្សនៈមិនគាំទ្រការបង្ហោះសារ ក្នុងន័យ​កូនមិនស្គាល់ឪពុកបែបនេះដែរ ខណៈដែលមានសារមួយចំនួនគាំទ្រឪពុកនាង៕