កូវីដអត់ភ្លេចមនុស្សទេ ប្រុងប្រយ័ត្នបងប្អូន នៅអាមេរិកមានអ្នកឆ្លងថ្មីមួយថ្ងៃ ៤ ម៉ឺននាក់

កាលពីម្សិលមិញ (២៥ មិថុនា) សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងជំងឺថ្មីចំនួន ៣៩.៨១៨ ករណីនៅទូទាំងប្រទេស ដែលបានវាយបំបែកតួលេខនៃការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីការរីករាលដាល ខណៈពេលដែលអភិបាលរដ្ឋតិចសាស់បានបញ្ជាឱ្យផ្អាកផែន ការដើម្បីបិទវិធានការនានា  បន្ទាប់ពីចំនួនអ្នកឆ្លងនិងអ្នកជំងឺដែលត្រូវទៅមន្ទីរពេទ្យបន្តកើនឡើងជាបន្តបន្ទាប់ ។

រដ្ឋតិចសាសមានអ្នកជំងឺចូលមន្ទីរពេទ្យកើនឡើង ១៣ ថ្ងៃជាប់គ្នា ធ្វើឲ្យអ្នកគ្រប់គ្រងរដ្ឋចេញបញ្ជាឲ្យមន្ទីរពេទ្យនៅក្នុងទីក្រុង ហ៊ូស្តុន, ដេឡាស, អូស្ទីន និង សាន់អែនតូនីអូ ផ្អាកការវះកាត់ដែលមិនប្រញាប់ (elective surgery) ដើម្បីទុកបម្រុងគ្រែសម្រាប់អ្នកជំងឺកូវីដ ១៩ ។

ចំណែករដ្ឋដទៃៗទៀត ក្នុងសប្តាហ៍នេះរកឃើញអ្នកឆ្លងច្រើនខុសធម្មតា គឺរដ្ឋអេឡាបេម៉ា, អេរិសូណា, កាលីហ្វ័រនៀ, ផ្លរីដា, អៃដាហូ, មិស៊ិស៊ិបពី, មិស៊ូរី, ណេវ៉ាដា, អូក្លាហូម៉ា, សៅឃែរ៉ូឡៃណា និង វ៉ៃអូមិង ។

Image may contain: one or more people and outdoor

រដ្ឋាភិបាល លោក ដូណាល់ ត្រាំ នៅតែព្យាយាមបដិសេធភាពធ្ងន់ធ្ងរនៃស្ថានភាពនៅពេលនេះ ទោះបីរដ្ឋរាប់សិបនឹងបង្កើនចំនួនប្រជាជនឆ្លងជំងឺគួរឲ្យបារម្ភក៏ដោយ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក និយាយថា ប្រជាជនគួរទទួលដឹងដោយខ្លួនឯង ព្រោះជាស្ថានការណ៍កម្រិតមូលដ្ឋាន ។

Image may contain: text

រដ្ឋាភិបាល លោក ដូណាល់ ត្រាំ នៅតែព្យាយាមបដិសេធភាពធ្ងន់ធ្ងរនៃស្ថានភាពនៅពេលនេះ ទោះបីរដ្ឋរាប់សិបនឹងបង្កើនចំនួនប្រជាជនឆ្លងជំងឺគួរឲ្យបារម្ភក៏ដោយ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក និយាយថា ប្រជាជនគួរទទួលដឹងដោយខ្លួនឯង ព្រោះជាស្ថានការណ៍កម្រិតមូលដ្ឋាន ។

Image may contain: one or more people, crowd, sky and outdoor

អ្នកជំនាញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជឿជាក់ថា ជនជាតិអាមេរិកឆ្លងមេរោគជាង ២០ លាននាក់ ឬជាង ២០ ដងនៃតួលេខដែលផ្សាយ មានន័យថា មានប្រជាជនចំនួនច្រើនដែលអាចមានមេរោគនៅក្នុងខ្លួន តែមិនសម្តែងអាការឲ្យដឹង ដូច្នេះហើយទើបអាចមានការរាលដាលទៅអ្នកដទៃទៀត ស្របពេលអ្នកឆ្លងនៅលើពិភពលោកឡើងដល់ ៩,៥ លាននាក់ ៕

ពី MGR

ដោយ ពិសិទ្ធ