ខ្លាំងមែន ប្រមុខរដ្ឋាភិបាលកម្ពុជា ទម្លាក់ប្រាក់ចំនួន ១០០ លានដុល្លារស្ថាបនានៅទីជនបទ

ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានសម្រេចទម្លាក់ប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្តល់នូវការងារជូនប្រជាពលរដ្ឋនៅទីជនបទ។ ប្រសាសន៍របស់សម្តេច ហ៊ុន សែន ក្នុងឱកាសប្រកាសការអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ថ្ងៃទី ២៤ មុថិនា ។

Image may contain: 1 person, sitting and flower

Image may contain: 1 person

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការបោះទុន ១០០លានដុល្លារទៅជនបទនេះ មិនមែនជាការចិញ្ចឹមរបស់រដ្ឋដល់ប្រជាពលរដ្ឋនោះទេ តែគឺជាជំនួយសង្គមដែលនឹងជួយបង្កើតការងារនៅទីជនបទ និងការបាត់បង់ការងារនៅទីក្រុង ប៉ុន្តែសម្តេចតេជោបានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំផ្តេកផ្តួលជាមួយការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ត្រូវប្រឹងប្រែងរកការងារធ្វើបន្ថែម ដូចជាការដាំដុះធ្វើកសិកម្មជាដើម លើកលែងតែកុមារ និងមនុស្សចាស់ប៉ុណ្ណោះ។សម្តេចថ្លែងថា កម្ពុជាមិនមែនដូចប្រទេសគេ តែរាជរដ្ឋាភិបាលមានមាយាទ ក្នុងការគ្រប់គ្រង និងដឹកនាំរដ្ឋ ព្រមទាំងចាត់ចែងថវិកា។ ដូច្នេះរាជរដ្ឋាភិបាល មានថវិកាគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ។

Image may contain: one or more people

Image may contain: 1 person, sitting and indoor

សម្តេចតេជោ ថា «ថវិកាចំនួន ១០០លានដុល្លារសាច់ប្រាក់ពលកម្ម គឺផ្តល់ជូនឲ្យប្រជាពលរដ្ឋរបស់យើង អាចធ្វើជាកូនប្រឡាយ ដើម្បីយកទឹកទៅស្រោចស្រព្វ គាត់អាចនាំគ្នាជីកស្រះ ឬអ្វីៗផ្សេង ដែលផលប្រយោជន៍បាន ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទផង និងទឹកប្រាក់ទាំងឡាយបានមកដល់ ក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋយើងផង»។

គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ជំហានទី២ សម្រាប់ឆ្នាំ ២០២០-២០២២ ដែលមានទឹកប្រាក់ ១០០លានដុល្លារត្រូវបានប្រកាសជាផ្លូវការដោយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ ៕