ម៉ែធម៌ និងកូនចិញ្ចឹម ក្លាយជាស្នេហាផ្អែមជាងទឹកឃ្មុំ !

មុន​នេះ​មិនយូរប៉ុន្មាន​ សារព័ត៌មានបរទេសបានចេញផ្សាយនូវរឿងរ៉ាវស្នេហាឆ្ងាយអាយុ នៅភាគខាងត្បូងស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេ​ស៊ី ដោយកូនកម្លោះឈ្មោះ អារឌី វ៉ារ៉ាស(Ardi Waras) អាយុ ២៤ ឆ្នាំនិងកូនក្រមុំឈ្មោះ អ៊ឹមបាស ហ្គាំប្រេង អាយុ ៦៥ ឆ្នាំ ជាម៉ែ-កូនចិញ្ចឹម បានរៀបពិធីរៀបអាពាហ៍​ពិពាហ៍​ជាមួយគ្នា ។ តើរឿងរ៉ាវស្នេហានេះកើតឡើងយ៉ាងដូចម្តេច ?

ខាងកូនក្រមុំ ៦៥ ឆ្នាំ បានប្រាប់អ្នកកាសែតក្នុងស្រុកថា គាត់បានលែងលះប្តីមុន ៣០ ឆ្នាំមកហើយ មានកូនទាំងអស់ ៥ នាក់ ហើយនិងមានកូនចិញ្ចឹមម្នាក់ គឺរូបនាយ អារឌី នេះឯងគ្រាន់ជួយកិច្ចការលក់ជ័រកៅស៊ូ ។

Image may contain: 2 people, people standing and wedding

គ្រាដំបូងគូស្នេហ៍នេះបានជួបគ្នានៅក្រុមតន្រ្តីដែលកូនកម្លោះជាអ្នករាំ ឯកូនក្រមុំជាអ្នកគ្រប់គ្រងក្រុមតន្រ្តី ។ ក្រោយមក បន្ទាប់ពីនៅជាមួយគ្នាមួយរយៈ លោកយាយកូនក្រមុំចាប់អារម្មណ៍ចំពោះកូនកម្លោះ ដែលជាកូនធម៌របស់លោកយាយ ដែលគាត់បានចិញ្ចឹមតាំងពីតូចមក ក៏សុំរៀបការ ។

Image may contain: 1 person

Image may contain: 1 person

ទោះយ៉ាងណា លោកយាយយល់ព្រមរៀបការជាមួយកូនចិញ្ចឹម និងផ្លាស់ប្តូរស្ថានភាពពីកូនចិញ្ចឹមទៅជាប្តី ក្នុងនោះកូនកម្លោះមានថ្លៃបណ្ណាការចំនួន ១០ ម៉ឺនរូពី ស្មើនឹង 7 ដុល្លារសហរដ្ឋអាមេរិក តែកូនក្រមុំគិតថាលុយមិនសំខាន់ អាពាហ៍ពិពាហ៍នេះមានអ្នកជួយឧបត្ថម្ភ មានបន្ទប់ថតរូប បន្ទប់សម្លៀកបំពាក់ ហើយប្រព័ន្ធផ្សព្វផ្សាយ និងក្រុមព័ត៌មានត្រូវបានរៀបចំឡើងមកធ្វើព័ត៌មាននៅក្នុងពិធីមង្គលការនេះយ៉ាងអធិកអធម ។

Image may contain: 2 people

Image may contain: 7 people, people standing, wedding, flower and suit

ដូច្នេះនៅលើលោកនេះ គ្មាននរណាម្នាក់រារាំងស្នេហាបានឡើយ ទោះក្នុងកាលៈទេសៈ ឬទោះអាយុខុសឆ្ងាយពីគ្នា មិនសំខាន់ឡើយ សំខាន់រូបកាយពីរ បេះដូងមួយ ៕

Image may contain: 2 people, people standing, flower and wedding

Image may contain: 1 person, sitting

Image may contain: 2 people, people standing

Image may contain: 2 people, people sitting

បកប្រែពីវេបសាយ liekr

ដោយ សាវុធ