នាយករដ្ឋមន្ត្រី លី សៀនឡុង ប្រកាសបោះឆ្នោតក្នុងសមរភូមិកូវីដ១៩

អត្ថបទ សូរ្យរិទ្ធ៖

ប្រធានាធិបតីប្រទេសសិង្ហបុរីបានបញ្ជាឱ្យរំលាយសភា ហើយនិងរៀបចំការបោះឆ្នោតនៅដើមខែក្រោយ បន្ទាប់ពីនាយករដ្ឋមន្រ្តី លី សៀនឡុង បានប្រកាសអំពីការរៀបចំការបោះឆ្នោតនៅខែក្រោយ ។

Image may contain: 2 people

លោក លី សៀនឡុង បានប្រកាសថា លោកសម្រេចចិត្តរៀបចំការបោះឆ្នោតសកលដែលអាចធ្វើបាន ទោះបីជានៅមានស្ថានភាពរីករាលដាលនៃមេរោគកូវីដ ១៩ ក៏ដោយ តែបានអះអាងថា ការបោះឆ្នោតអាចធ្វើទៅបានដោយសុវត្ថិភាព ហើយគណបក្សនយោបាយអាចធ្វើយុទ្ធនាការប្រកបដោយប្រសិទ្ធភាព ពីព្រោះស្ថានការណ៍នៅសិង្ហបុរីមានស្ថិរភាពរួចទៅហើយ ។

Image may contain: 1 person, standing and suit

ការិយាល័យនាយករដ្ឋមន្រ្តីបានប្រកាសថា ប្រធានាធិបតីសិង្ហបុរីលោក ហាលីម៉ាស ចាកុប (Halimah Jakob) បានរំលាយសភា ដោយមានបេក្ខជននឹងត្រូវបានតែងតាំងនៅថ្ងៃទី ៣០ ខែមិថុនា ហើយការបោះឆ្នោតទូទៅនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ ។

លោក លី សៀនឡុង បាននិយាយថា វិធីមួយទៀតគឺត្រូវរង់ចាំ ប៉ុន្តែគ្មានអ្វីដែលអាចបញ្ជាក់បានថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នេះនឹងបញ្ចប់មុនវារៈរបស់រដ្ឋាភិបាលក្នុងខែមេសាឆ្នាំក្រោយឬអត់ ។

Image may contain: 1 person

គណបក្សកិច្ចការប្រជាជន គឺជាគណបក្សរដ្ឋាភិបាលសិង្ហបុរីក្នុងសភា តាំងពីឆ្នាំ ១៩៥៩ មុនប្រទេសសិង្ហបុរីប្រកាសឯករាជ្យនៅឆ្នាំ ១៩៦៥ ។ ការបោះឆ្នោតចុងក្រោយបង្អស់នៅឆ្នាំ ២០១៥ គណបក្សនេះបានឈ្នះដាច់ ៦៩,៩% នៃសំឡេងឆ្នោតដែលទទួលបាន ៨៣ អាសនៈ ក្នុង ៨៩ អាសនៈ ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសសិង្ហបុរីបានចាប់ផ្តើមរំពឹងថានឹងមានការបោះឆ្នោត ពីព្រោះរដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយវិធានការ Lock Down ហើយកាលពីសប្តាហ៍មុន ស្ទើរតែរាល់សកម្មភាពសេដ្ឋកិច្ចបានវិលមករកភាពប្រក្រតីវិញ ។

ប្រទេសសិង្ហបុរីបានរកឃើញមនុស្សជាង ៤២.០០០ នាក់ឆ្លងមេរោគ សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយក្នុងត្រីមាសទី១ ធ្លាក់ចុះ ០,៧% បើធៀបនឹងឆ្នាំមុន។

Image may contain: one or more people, sky, bridge and outdoor

Image may contain: skyscraper, sky and outdoor

ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច រដ្ឋាភិបាលលោក លី សៀងឡុង បានប្រកាសផែនការជំរុញសេដ្ឋកិច្ចដោយមានខ្ទង់ថវិកាប្រមាណ ៧២ លានដុល្លារ ឬ ២០% នៃផលិតផលសរុបក្នុងស្រុក (GDP) ប៉ុន្តែលោក លី បានព្រមានដល់ប្រជាជនថា ផលប៉ះពាល់នេះមិនមែននៅចំណុចទាបទេ «ទោះជាមានវិធានការទាំងអស់ដែលយើងបានធ្វើក៏ដោយ ប៉ុន្តែក៏នៅតែមានធុរកិច្ចដែលត្រូវបិទ ហើយអត្រាគ្មានការងារធ្វើនឹងខ្ពស់ជាងនេះ» ៕

Image may contain: 7 people, people standing, shoes and outdoor