ចិន ប្រកាសទុកពេល ឲ្យប្រទេសទាំង៧៧ ដែលវ័ណ្ឌក នឹងបំណុលខ្លួន ប្រញាប់រកលុយមក​សងខ្លួនវិញ…

ចិន ប្រកាសទុកពេល ឲ្យប្រទេសទាំង៧៧ ដែលវ័ណ្ឌក នឹងបំណុលខ្លួន ប្រញាប់រកលុយមក​សងខ្លួនវិញ…

កាលពីពេលថ្មីៗនេះ ចិនបានប្រកាសថា ខ្លួន​នឹង​ពន្យារពេល​ដល់​ប្រទេស​ចំនួន ៧៧ ដែល​មាន​ប្រាក់​ចំណូល​ទាប សម្រាប់​ការ​សង​បំណុល​ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធីបន្ធូរបន្ថយ​បំណុល​របស់​ក្រុម​ប្រទេស G-20 ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Caixinglobal ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុរដ្ឋមន្ត្រី​ការបរទេស​ចិនលោក Ma Zhaoxu ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាលពីសប្តាហ៍មុនថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ពន្យារពេល​ដល់​ប្រទេស និង​តំបន់​ចំនួន ៧៧ សម្រាប់​ការ​សង​បំណុល​ដល់​ចិន តែលោក​មិន​បាន​ផ្តល់​សេចក្តីលម្អិត​ទេ ​ទាក់ទិន​នឹង​ប្រទេស​ដែល​ទទួល​បាន​ការ​លើកលែង​នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​បច្ចុប្បន្ន​នេះ ​ចិន ​គឺ​ជា​ប្រទេស​ដែល​ផ្ដល់​កម្ចី​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ដោយ​មាន​កម្ចី​មិន​ទាន់​សង​មាន​ចំនួន​លើស ៦% នៃ GDP ​​របស់​សាកលលោក ។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ ​ដោយ​ទស្សនាវដ្ដី Harvard Business Review បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន ៥០ ដែល​ជាប់​បំណុល​ច្រើន​បំផុត មានប្រមាណ ១៥% នៃ​បំណុល​សរុប​ទាំង​អស់​ គឺ​ជំពាក់​ប្រទេស​ចិន ។ ការ​ឆ្លង​រាត​ត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា ​បានធ្វើ​ឱ្យ​មានបញ្ហា​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​សាកលលោក ហើយ​វិស័យ​ហិរញ្ញវត្ថុ​ផ្ទាល់​របស់​ប្រទេស​ចិន​ក៏​មាន​បញ្ហា​​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពីចុង​ខែ​ឧសភា នៅ​ក្នុង​ការ​ប្រជុំ​របស់​សភា​ប្រជាជនជាតិ​ចិន លោក​នាយក​រដ្ឋមន្ត្រី Li Keqiang បាន​ព្រមាន​ថា រដ្ឋាភិបាល​នៅ​គ្រប់​កម្រិត​ទាំង​អស់​ត្រូវ​តែរឹត​បន្តឹង​ថវិកា ហើយ​រដ្ឋាភិបាល​កណ្តាល​គួរ​នាំ​មុខ​នៅ​ក្នុង​ការ​ចាត់​វិធានការ​នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្រា​ផ្លូវការ​នៃ​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ខែ​មេសា ​មាន ៦% គឺ​ខ្ពស់​ជាង​អត្រា​កាល​ពី​ខែ​មីនា​បន្តិច ។ ក៏​ប៉ុន្តែសេដ្ឋវិទូ​នានា ​បាន​ប៉ាន់​ប្រមាណ​ថា អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ពិត​ប្រាកដនៅប្រទេសចិន ​មាន​ចំនួន ២០,៥% កាល​ពី​ខែ​មេសា ដោយ​មាន​មនុស្ស​គ្មាន​ការងារធ្វើ​យ៉ាង​ហោច​ណាស់ ៧០ លាន​នាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​