ចាប់ផ្តើមលេងសង្គ្រាមចិត្តសាស្ត្រ  រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង

អត្ថបទ សូរ្យសែង៖

កូរ៉េខាងជើងចាប់ផ្តើមប្រើឧបករណ៍បំពងសំឡេង សម្រាប់ការឃោសនា នៅតាមបណ្តោយព្រំដែនជាថ្មីម្តងទៀត ដែលចាត់ទុកជាការថយក្រោយពីកិច្ចព្រមព្រៀងសន្តិភាពកូរ៉េទាំងពីរ ខណៈពេលដែលកងទ័ពកូរ៉េខាងត្បូងក៏ត្រៀមប្រើវិធានការតបតវិញដូចគ្នា ។

ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ចាប់ផ្តើមតានតឹង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបំផ្លាញការិយាល័យទំនាក់ទំនងរួម (liaison office) នៅ Kaesung និងប្រកាសបញ្ចប់ការចរចាជាមួយក្រុងសេអ៊ូល និងគំរាមប្រើប្រតិបត្តិការយោធា ។

Image may contain: sky, outdoor and nature

ព័ត៌មានចុងក្រោយរបស់កងទ័ពកូរ៉េខាងត្បូង នៅថ្ងៃទី ២៣ មិថុនានេះថា កងទ័ពកូរ៉េខាងជើងចាប់ផ្តើមមដាក់ឧបករណ៍បំពងសម្លេងនៅជិតតំបន់គ្មានយោធា (DMZ) បន្ទាប់ពីត្រូវបានកម្ទេចចោល បន្ទាប់ពីមានកិច្ចព្រមព្រៀងបញ្ឈប់សកម្មភាពអរិភាព ដែលមេដឹកនាំ គីម ជុងអ៊ុន និងប្រធានាធិបតី មូន ជេអ៊ីនបានចុះហត្ថលេខាជាមួយគ្នានៅឆ្នាំ ២០១៨ ។

Image may contain: sky, outdoor, nature and water

ខាងកូរ៉េខាងត្បូងនិយាយថា «យើងកំពុងពិចារណាថា តើត្រូវយកអំភ្លីសម្លេងត្រឡប់មកវិញដែរឬអត់ ប៉ុន្តែឥឡូវនេះកូរ៉េខាងជើងមិនទាន់បានផ្សព្វផ្សាយអ្វីនៅឡើយទេ ហើយយើងត្រៀមឆ្លើយតបគ្រប់ពេល» ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធ មិនបញ្ជាក់ពីសកម្មភាពចុងក្រោយរបស់កូរ៉េខាងជើងទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ទីក្រុងព្យុងយ៉ាង «ផលវិបាកត្រូវតែធានា» ប្រសិនបើបញ្ហាប្រឈមត្រូវបន្តបង្កើតកិច្ចព្រមព្រៀងសន្តិភាព ។

Image may contain: 4 people, people sitting and suit

Image may contain: 2 people, people standing

ប្រទេសជិតខាងទាំងពីរ បានធ្វើសង្រ្គាមចិត្តសាស្ត្រជាមួយឧបករណ៍បំពងសម្លេង នៅតាមព្រំដែនជាច្រើនទសវត្សមកហើយ ក្នុងនោះកូរ៉េខាងត្បូងនឹងចែកចាយព័ត៌មានតន្រ្តីប៉ុបកូរ៉េ និងសារវាយប្រហារទៅលើរបប គីម ខណៈពេលដែលកូរ៉េខាងជើងនឹងវាយប្រហាររដ្ឋាភិបាលកូរ៉េខាងត្បូង និងលើកតម្កើងរបបសង្គមនិយម ។

Image may contain: outdoor, water and nature

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានប្រកាន់ជំហររឹងប៉ឹងជាមួយកូរ៉េខាងត្បូងម្តងទៀត ដោយសារតែការមិនពេញចិត្តក្រុងសេអ៊ូលអនុញ្ញាតឱ្យសកម្មជនបញ្ជូនខិត្តប័ណ្ណឃោសនាតាមប៉េងប៉ោងម្តងហើយម្តងទៀតទៅលើប្រទេសកូរ៉េខាងជើង ។

អង្គការជនភៀសខ្លួនជាច្រើននឹងផ្ញើខិត្តប័ណ្ណម្ហូបអាហារ ក្រដាសប្រាក់ ១ ដុល្លារ វិទ្យុតូចមួយ រួមទាំងយូអេសប៊ី (USB) ផ្ទុកឯកសារតន្ត្រី ព័ត៌មាន និងរឿងភាគកូរ៉េកូរ៉េខាងត្បូង ចងខ្សែប៉េងប៉ោង ឬដាក់ដបអណ្តែតទឹកទន្លេទៅខាងកូរ៉េខាងជើង ។

No photo description available.

ផាក់ សាងហាក់ ដែលជាជនភៀសខ្លួនកូរ៉េខាងជើង ដែលបានរត់គេចខ្លួនកាលពីឆ្នាំ ២០០០ បានប្រាប់ក្រុមនេះថា បាល់ឡុងចំនួន ២០ ដែលផ្ទុកខិត្តប័ណ្ណ ៥០០.០០០ សន្លឹក កូនសៀវភៅនិយាយពីកូរ៉េត្បូង ៥០០ ក្បាល និងក្រដាសប្រាក់ ១ ដុល្លារ ចំនួន ២.០០០ សន្លឹក ។

Image may contain: tree, plant, sky, grass, outdoor and nature

រដ្ឋាភិបាលកូរ៉េខាងត្បូងចាប់ផ្តើមកាត់ទោសអ្នកដែលធ្វើសកម្មភាពទាំងនេះ ដោយអះអាងថា វាប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាជនដែលរស់នៅតាមព្រំដែន ប៉ុន្តែមានការជជែកវែកញែកថា តើរដ្ឋាភិបាលកំពុងរំលោភគោលការណ៍សេរីភាពបញ្ចេញមតិដែរឬទេ ។

Image may contain: sky, outdoor, nature and water

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីម្សិលមិញ (២២ មិថុនា) ថា ប្រជាជនដែលខឹងសម្បារកំពុងរៀបចំបញ្ជូនខិត្តប័ណ្ណ ១២ លានសន្លឹក ត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ ៕

Image may contain: sky and outdoor

Image may contain: sky and outdoor

Image may contain: sky, tree, outdoor and nature

ពីវេបសាយ mgronline