នៅក្រុងប៉េកាំងរកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ អាចឆ្លងពីសាច់ត្រីសាម៉ុង…

នៅក្រុងប៉េកាំងរកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ អាចឆ្លងពីសាច់ត្រីសាម៉ុង…

ចិន៖ នៅថ្ងៃទី ១១និងទី១២ ខែមិថុនា នៅខណ្ឌXicheng​ និង ខណ្ឌFengtai​ ទីក្រុងប៉េកាំងប្រទេសចិន ​បានរកឃើញករណីថ្មីនៃជំងឺរលាកសួតកូវីដ១៩​ ចំនួន៣ករណីទៀត។នេះបើយោងតាមការចុះផ្សាយរបស់《The Beijing News》នៅថ្ងៃនេះ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ករណីឆ្លងជំងឺរលាកសួតថ្មីនៅខណ្ឌFengtai​​ទីក្រុងប៉េកាំង គឺជាបុគ្គលិកនៃមជ្ឈមណ្ឌលស្រាវជ្រាវចំណីអាហារចំរុះនៃប្រទេសចិន​ គាត់បានទៅបំពេញភារកិច្ចត្រួតពិនិត្យចំណីអាហារនៅផ្សារបោះដុំស៊ីនហ្វាទី និងផ្សារបោះដុំគ្រឿងសមុទ្រជីងសិន ។

នៅថ្ងៃទី ១២ ខែមិថុនាផ្សារបោះដុំគ្រឿងសមុទ្រជីងសិនត្រូវអាជ្ងាធរបញ្ចារបានបិទបណ្តោះអាសន្ន។
ម្យ៉ាងវិញទៀត លោកZhang Yuxiប្រធានក្រុមហ៊ុនផ្សារបោះដុំស៊ីនហ្វាទីនៅទីក្រុងប៉េកាំង​ បានប្រាប់អ្នកសារព៌ត៏មាន《The Beijing News》ថា អាជ្ងាធរពាក់ព័ន្ធបានរកឃើញវីរុសកូវីដ១៩​ នៅលើសាច់ត្រីសាម៉ុង ដែលជាផលិតផលនាំចូលពីបរទេស ហើយប្រភពសាច់ត្រីសាម៉ុងនោះគឺយកបន្តពីផ្សារបោះដុំគ្រឿងសមុទ្រជីងសិននៅទីក្រុងប៉េកាំង។ដោយឡែកសាច់គោ សាច់ជ្រូក សាច់បន្លែនិងផ្លែឈើផ្សេងទៀតនៅផ្សារបោះដុំស៊ីនហ្វាទី ក៏ត្រូវបានយកមកធ្វើតេសន៏ដែរ តែមកដល់ពេលនេះមិនទាន់រកឃើញវីរុសកូវីដ១៩​ ដូចសាច់ត្រីសាម៉ុងនោះទេ ។

អ្នកវិទ្យាសាស្រ្តស្រាវជ្រាវផ្នែកវីរុសរបស់ចិនម្នាក់បានពន្យល់ថា​ វីរុសកូវីដ១៩អាចផ្ទុកនៅក្នុងខ្លួនថនិកសត្វ វាមិនអាចផ្ទុកក្នុងខ្លួនត្រីសាម៉ុងនិងសត្វសមុទ្របានទេ ប៉ុន្តែអាចដោយសារតែបរិស្ថានជុំវិញ ធ្វើអោយវីរុសកូវីដ១៩ជាប់នៅលើផ្ទៃ​ សាច់ត្រីសាម៉ុងបាន។