ស្តាប់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ៤ រូប និយាយអំពីវិបត្តិក្នុងសហរដ្ឋអាមេរិក

ដោយ សូរ្យសែង៖

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ៤ រូប គឺលោក ជិម្មី ខារទ័រ, ប៊ីល គ្លីនតុន, ចច ដាប់បលយូ ប៊ុស និង លោក បារ៉ាក់ អូបាម៉ា  នៅពេលឃើញសភាពការណ៍ប្រទេសដ៏អាក្រក់អាក្រីធ្លាក់ក្នុងសភាពអាសន្ន បានអំពាវនាវរកការដោះស្រាយបញ្ហា ការប្រកាន់ជាតិសាសន៍ និង ការថ្កោលទោស ថាមិនមែនជាវិធីដោះស្រាយទេ ។

១. លោក ជិម្មី ខារទ័រ

Image may contain: 1 person, closeup

Image may contain: 1 person

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ជិម្មី ខារទ័រ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ជិម្មី ខារទ័រ បានចេញមុខផ្តល់យោបល់អំពីការតវ៉ាប្រឆាំង ដែលកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរនៅទូទាំងសហរដ្ឋ​អាមេរិក ដែលបានញែកចេញរឿងរ៉ាវទៅជាការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងការប្រើអំពើហិង្សា ។

លោក ខារទ័រ និយាយថា គាត់និងភរិយាមានអារម្មណ៍ឈឺចាប់ណាស់ ជាមួយនឹងភាពអយុត្តិធម៌ខាងជាតិសាសន៍ដ៏គួរសោកសៅ និងអ្វីដែលកើតឡើងនៅទូទាំងប្រទេស ។ គាត់ ថ្លែងសារទុក្ខថា «យើងនៅខាងគ្រួសារជនរងគ្រោះ ហើយអ្នករាល់គ្នាមានអារម្មណ៍អស់សង្ឃឹមជាមួយនឹងការបែងចែកជាតិសាសន៍ ពណ៌សម្បុរ និងភាពឃោរឃៅ… ប៉ុន្តែអំពើហិង្សាមិនមែនជាចម្លើយ មិនមែនជាផ្លូវដោះស្រាយទេ…» ។

លោក ខារទ័រ បានថ្លែងសុន្ទរកថា ពេលដែលបានចូលកាន់តំណែងប្រមាណ ៥០ ឆ្នាំកន្លងមក លើកមកនិយាយម្តងទៀតថា «មនុស្សដែលមានអំណាច មានអភ័យឯកសិទ្ធិ និងមនសិការ ត្រូវតែងើបឡើងនិយាយថា៖ «មិនយកបន្តទៅទៀតទេ» ជាមួយនឹងប្រព័ន្ធអយុត្តិធម៌ និងប៉ូលីសរើសអើង វិសមភាពសេដ្ឋកិច្ច រវាងមនុស្សស្បែកស និងស្បែកខ្មៅ និងទង្វើរបស់រដ្ឋាភិបាលដែលបំផ្លាញប្រជាធិបតេយ្យ និងការឯកភាពរបស់យើង»។

២. លោក បារ៉ាក់ អូបាម៉ា

Image may contain: 1 person, closeup

Image may contain: 1 person, closeup

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា

កាលពីថ្ងៃទី ២៩ ខែឧសភា លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីដំបូងគេ ដែលធ្វើសម្តែងឥរិយាបថប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការតវ៉ា ថា «នេះមិនអាចជារឿងធម្មតាទេ ប្រសិនបើយើងចង់អោយកូនចៅរបស់យើងធំឡើង ក្នុងប្រទេសដែលផ្អែកលើឧត្តមគតិដ៏ខ្ពង់ខ្ពស់ យើងអាចហើយយើងត្រូវតែប្រសើរជាងនេះ» ។

បន្ទាប់ពីនោះ លោក អូបាម៉ា ក៏បានចេញសេចក្តីថ្លែងការណ៍មួយដល់ហេតុការណ៍តានតឹងកន្លងមក ដោយសង្កត់ធ្ងន់ថា រយៈពេលបន្តទៅមុខទៀត អាចនឹងកើតឡើង «ចំណុចរបត់ពិតប្រាកដ» របស់អាមេរិក ប្រសិនបើអាចផ្លាស់ប្តូរការឆាប់ក្រោធសមហេតុផលអាចត្រូវបានផ្លាស់ប្តូរនេះគឺជាទង្វើមួយប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសន្តិភាព» ។ លោកអូបាម៉ា ថា ព្រឹត្តិការណ៍នោះមានលក្ខណៈស្មុគស្មាញគួរឱ្យខ្លាច និងមិនអាចទាយទុកជាមុនបាន ប៉ុន្តែវាជាឱកាសមួយដើម្បីដាស់មនុស្សឱ្យទៅរកប្រព័ន្ធមិនប្រកាន់ជាតិសាសន៍ដែលលាក់កំបាំងយូរមកហើយ ។

លោក អូបាម៉ា បានសន្និដ្ឋានថា«ប្រទេសនេះត្រូវបានបង្កើតឡើងដោយការតវ៉ា… យើងហៅវាថា បដិវត្តអាមេរិក» ។

៣. ចច ដាប់បលយូ ប៊ូស

Image may contain: 1 person, suit and closeup

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ចច ដាប់បលយូ ប៊ូស

អតីតប្រធានាធិបតីរូបនេះ បានសម្តែងទស្សនៈអំពីការតវ៉ាថា​ នេះជាពេលវេលាដែលយើងត្រូវបើកត្រចៀកទទួលស្តាប់ ដល់ពេលដែលអាមេរិកត្រូវរិះរកកំហុសដ៏សោកសៅរបស់យើងហើយ» ។

លោក ប៊ូស បាននិយាយថា ភាពរឹងមាំគឺជាការបង្ហាញនូវអនាគតដ៏ប្រសើរមួយ ប៉ុន្តែសោកនាដកម្មនេះ នៅចំកណ្តាលព្រឹត្តិការណ៍ដ៏គួរឲ្យសោកសៅជាច្រើនលើកហើយ បង្កឱ្យមានសំណួរដែលគួរតែត្រូវបានសួរជាយូរមកហើយថាៈ យើងនឹងបញ្ចប់ការរើសអើងជាតិសាសន៍ ដែលជាប្រព័ន្ធនៅក្នុងសង្គមរបស់យើងយ៉ាងដូចម្តេច? ប៊ូសបញ្ជាក់ថា មានវិធីតែមួយគត់ដើម្បីមើលឃើញពន្លឺពិតប្រាកដ គឺ«ត្រូវស្តាប់សំលេងរបស់មនុស្សដែលទទួលការឈឺចាប់ និងអ្នកដែលកំពុងសោកសៅ ។

៤. ប៊ីល គ្លីនតុន

Image may contain: 1 person

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ប៊ីល គ្លីនតុន

អតីតប្រធានាធិបតីខាងប្រជាធិបតេយ្យរូបនេះ បានចេញសេចក្តីថ្លេងការណ៍តាំងពីចុងចប្តាហ៍មុនថា «គ្មាននរណាម្នាក់ស័ក្តិសមនឹងទទួលមរណភាព ដូចកើតឡើងចំពោះលោក ចចផ្លយ នោះទេ យើងត្រូវតែក្រឡេកមើលថា មនុស្សម្នាក់ៗសមនឹងទទួលបានជីវិតសេរីភាពការគោរពសេចក្តីថ្លៃថ្នូរ និងជំនឿបរិសុទ្ធស្មើភាពគ្នា» ។

លោក គ្លីនតុន បានសួរសំណួរថាៈ ប្រសិនបើ ផ្លយ ជាមនុស្សស្បែកសដែលត្រូវគេដាក់ខ្នោះ ហើយដេកនៅលើដី តើគាត់នឹងនៅរស់ទេថ្ងៃនេះ?!? ហេតុអ្វីបានជារឿងបែបនេះបន្តកើតឡើងញឹកញាប់? ហើយតើយើងអាចធ្វើអ្វីបាន ដើម្បីធានាថា រាល់សហគមន៍នីមួយៗមានប៉ូលីសដែលពួកគេសមនឹងទទួលបាន?

Image may contain: 3 people, suit

បុរសសង្ហាទាំងបី ជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក

ចច ផ្លយ មិនមែនជាបុរសស្បែកខ្មៅទី ១ ដែលបានស្លាប់ដោយសារអំពើហឹង្សាជ្រុលហួសហេតុពីសំណាក់ប៉ូលីសស្បែកសនោះទេ មានការតវ៉ាបានកើតឡើងនៅអាមេរិកជាច្រើនដងមកហើយក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ដែលបានក្លាយជាចលាចលកុបកម្ម ហើយជាច្រើនដង ការតវ៉ាបានរីករាលដាលដល់ទីក្រុងនានានៅទូទាំងប្រទេស និងមានអំពើហិង្សាហូតដល់មានការហាមឃាត់បម្រាមគោចរ ជាមួយនឹងកម្លាំងបម្រុងដើម្បីជួយគ្រប់គ្រងស្ថានការណ៍ ៕

បកប្រែពីវេបសាយ springnews