រុស្ស៊ីស៊យធំ កំពប់ប្រេង ២០.០០០ តោនចូលសមុទ្រអាកទិក មានការប្រកាសអាសន្ន

ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន មេដឹកនាំរុស្ស៊ី បានប្រកាសស្ថានភាពអាសន្ន ក្រោយពីប្រេងឥន្ធនៈឌីសេលចំនួន ២០.០០០ តោន កំពប់​ហូរចូលមហាសមុទ្រអាកទិក ដោយសារធុងឥន្ធនៈដួលរលំ ក្នុងរោងចក្រថាមពលអគ្គិសនី ណូរីស៍ មិកហ្គើល ដែលជាអ្នកផលិតនីកែល និងប៉ាឡាដ្យូម នាំមុខគេនៅលើពិភពលោក នៅជិតទីប្រជុំជន ណូរីលស៍ ដែនដី Krasnoyarsk តំបន់ស៊ីបេរី កាលពីថ្ងៃទី ២៩ ខែឧសភា ។

នៅក្នុងសន្និសីទមួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ មេដឹកនាំរុស្ស៊ីបានស្តីបន្ទោស លោក សៀរហ្គេលីពីន (Sears Gaylepin) ប្រធានក្រុមហ៊ុនណូរីលស៍ នីកែល (Norilsk Nickel) អំពីការគ្មានវិធានការទប់ទល់នឹងការកំពប់ប្រេង ។

Image may contain: sky, cloud, outdoor, water and nature

លោក ពូទីន បានបញ្ជាឲ្យស៊ើបអង្កេតចំពោះហេតុការណ៍នេះ ចំណែកអ្នកគ្រប់គ្រងរោងចក្រអគ្គិសនីត្រូវបានឃាត់ខ្លួនតាំងពីថ្ងៃនោះមក ។ ការប្រកាសស្ថានការណ៍អាសន្ន ព្រមជាមួយនឹងការបញ្ជូនកម្លាំងពិសេសទៅកន្លែងកើតហេតុ ដើម្បីជួយប្រតិបត្តិការសម្អាតប្រេងក្នុងសមុទ្រនោះ ។

Image may contain: outdoor and nature

មូលហេតុគឺថា សសរទ្រទ្រង់នៃធុងឥន្ធនៈរបស់រោងចក្រ (permafrost)  ចាប់ផ្តើមស្រក ក្រោមសីតុណ្ហភាពទាបជាង ០ អង្សា ដែលរលាយជាបន្តបន្ទាប់ដោយសារអាកាសធាតុក្តៅ ។ ប្រេងបានហូរទៅចម្ងាយ ១២ គីឡូម៉ែត្រពីកន្លែងកើតហេតុ ដោយប្រែក្លាយដងទន្លេ Anbaraya ទៅជាពណ៌ក្រហម ដែលគ្របដណ្ដប់លើផ្ទៃដី ៣៥០ គីឡូម៉ែត្រក្រឡា ។

Image may contain: one or more people, people sitting, screen and indoor

លោក អូឡិច មីតវ៉ល (Oleg Mitwall) អតីតអនុប្រធានផ្នែកតាមដានបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិរុស្ស៊ី បាននិយាយថា មិនធ្លាប់មានព្រឹត្តិការណ៍បែបនេះនៅតំបន់អាក់ទិកទេ ហើយការលាងសម្អាតអាចចំណាយថវិការហូតដល់ ១០០.០០០ លានរូប្លិ ស្មើ ១,៥ ពាន់លានដុល្លារ និងប្រើពេល ៥-១០ ឆ្នាំ ៕