ប្រធានាធិបតីរុស្ស៊ី ពូទីន ច្រានចោលការអញ្ជើញរបស់អង់គ្លេសឱ្យចូលរួមកិច្ចប្រជុំវ៉ាក់សាំងកូវីដ

ប្រធានាធិបតីរុស្ស៊ី ពូទីន ច្រានចោលការអញ្ជើញរបស់អង់គ្លេសឱ្យចូលរួមកិច្ចប្រជុំវ៉ាក់សាំងកូវីដ

ចេញផ្សាយ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
(រុស្ស៊ី)៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានគ្រឹមឡាំងបានបញ្ជាក់ថា លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានច្រានចោលការអញ្ជើញរបស់ចក្រភពអង់គ្លេសឱ្យចូលរួមកិច្ចប្រជុំស្ដីពីវ៉ាក់សាំងពិភពលោកឆ្នាំ២០២០ ដែលគ្រោងធ្វើឡើងតាមប្រព័ន្ធអនឡាញក្នុងអំឡុងសប្ដាហ៍នេះ។ នេះបើយោងតាមកាសែត MSN។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា លោក ពូទីន បានទទួលលិខិតអញ្ជើញពីលោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសកាលពីសប្ដាហ៍មុន។

កិច្ចប្រជុំស្ដីពីវ៉ាក់សាំងពិភពលោកឆ្នាំ២០២០ គ្រោងនឹងរៀបចំឡើងនាថ្ងៃទី៤ ខែមិថុនា ដើម្បីពិភាក្សាពីការចល័តធនធានចាំបាច់ ដើម្បីធានាថាពិភពលោកទទួលបានវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩៕