ខេត្តពោធិ៍សាត់៖ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់និងទទួលបានសមិទ្ធិផលថ្មីៗ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន

ខេត្តពោធិ៍សាត់៖ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់និងទទួលបានសមិទ្ធិផលថ្មីៗ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន

ខេត្តពោធិ៍សាត់៖ បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តពោធិ៍សាត់លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់ទាំងបី នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅវេទិកាសាលាខេត្ត៕

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ មានរបៀបវារ:សំខាន់ៗ ចំនួន០៧ យកមកពិនិត្យ និងពិភាក្សា រួមមាន៖

០១៖ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី១១ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
០២៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
០៣៖ ស្ដាប់និងដោះស្រាយរបាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត

០៤៖ ពិនិត្យ និងអនុម័ត និមិត្តសញ្ញាថ្មី របស់ខេត្តពោធិ៍សាត់
០៥៖ ពិនិត្យ និងអនុម័ត ស្ថាបនាស្ពានថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៥

០៦៖ ការដាំដើមឈើ នៅផ្លូវវៀងក្រុងពោធិ៍សាត់
០៧៖ សម្រេចសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត