ខេត្តពោធិ៍សាត់៖កិច្ចប្រជុំសំណេះសំណាលជាមួយយុវជនក្រុង/ស្រុក ដើម្បីពង្រឹង ពង្រីកសមត្ថភាពផ្នែកព័ត៌មានវិទ្យាក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គម (Facebook)

កិច្ចប្រជុំសំណេះសំណាលជាមួយយុវជនក្រុង/ស្រុក ដើម្បីពង្រឹង ពង្រីកសមត្ថភាពផ្នែកព័ត៌មានវិទ្យាក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គម (Facebook)

រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយយុវជនក្រុង/ស្រុក

ទី០១៖ ដើម្បីពង្រឹង ពង្រីកសមត្ថភាពផ្នែកព័ត៌មានវិទ្យាក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គម (Facebook)
ទី០២៖ ពាក់ព័ន្ធនិងសកម្មភាពរបស់យុវជន ដែលបានធ្វើការចូលរួមគ្រប់សកម្មភាព ទាំងការចូលរួមធ្វើនយោបាយ ការងារចូលរួមបម្រើសង្គម និងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមក

ទី០៣៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ក្រោមការចូលរួមនិងសហការជាមួយឯកឧត្តម លោកជំទាវប្រធានក្រុមការងារដើម្បីយកបទពិសោធន៍ ជាជម្រើសនៃសម្រាប់ពេលវេលាទៅមុខ
ទី០៤៖ ត្រូវមានសាមគ្គីភាព បើកចិត្តគំនិតឱ្យទូលាយ ក្នុងការចូលរួមអភិវឌ្ឍន៍ខ្លួនឯង ក្នុងការចូលរួមលើកស្ទួយខេត្តពោធិ៍សាត់ឱ្យមានការរីកចម្រើនផ្នែកចំណេះដឹង បទពិសោធន៍ក្នុងការរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ។

(យុវជន គឺជាសសរទ្រូងដ៏រឹងមាំ ក្នុងការចូលរួមទ្រទ្រង់ជាតិ)