ហាងជំនួញខ្មែរក្នុងក្រុងឡងប៊ិចរងការគំរាមនូវ ភ័យន្តរាយដោយសារបាតុកម្ម…

ហាងជំនួញខ្មែរក្នុងក្រុងឡងប៊ិចរងការគំរាមនូវ ភ័យន្តរាយដោយសារបាតុកម្ម…


ហាងធ្វើជំនួញនានាក្នុងក្រុងឡងប៊ិចរួមទាំងហាងជំនួញរបស់ពលរដ្ឋខ្មែរមួយចំនួនផងដែរនោះ ត្រូវបានគេជួន ដំណឹងការប្រុងប្រយ័ត្នអំពើហិង្សានិងការគាស់ចូលលួចយកឥវ៉ាន់ បន្ទាប់ពីមានសេចក្តីរាយការណ៍បន្ថែមនូវការ ត្រៀមធ្វើបាតុកម្មមួយសាជាថ្មី។ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានធ្វើសេចក្តីអំពាវ នាវ មួយនៅថ្ងៃទី១មិថុនាដល់ពលរដ្ឋ សិស្សនិងនិស្សិតខ្មែរទាំងអស់ដែលកំពុងស្នាក់នៅក្នុងសហរដ្ឋអាមេរិក សូម មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារក៏ដូចជាទ្រព្យសម្បត្តិ។ គួរបញ្ជាក់ថា ហាងនានាជាច្រើនក្នុងក្រុង Long Beachសហរដ្ឋអាមេរិក ដែលមានសហគមន៍ខ្មែររស់នៅ ត្រូវគេរាយការណ៍ថា បានរងនឹងអំពើចូលគាស់លួច ក្នុងហេតុការណ៍ដែលមានការតវ៉ារបស់បាតុករ ប្រឆាំងនឹងមរណភាពបុរស ស្បែក ខ្មៅម្នាក់ ឈ្មោះ George Floyd ដែលត្រូវប៉ូលីសស្បែកសអាមេរិកបានយកជើងគាបកបណ្តាលឲ្យស្លាប់នៅក្នុង រដ្ឋមីនីសូតា។ កំសួលនៃកំហឹង បាននាំឲ្យមានជារលកបាតុកម្មរីករាលដាលតាមបណ្តាក្រុងជាច្រើនក្នុងសហ រដ្ឋ អាមេរិក និងបាតុកម្មនោះ ក៏មានការបន្លំលួចវាយហាងនានាយកឥវ៉ាន់់ចេញពីហាងផងដែរ។

សេចក្តីរាយការណ៍កាលពីថ្ងៃអាទិត្យហាងឳសថស្ថានខ្មែរ Mission Pharmacy, New Phnom Penh Pharmacy ក្នុងក្រុងឡងប៊ិច បានរងនឹងអំពើលួចគាស់យកឥវ៉ាន់, ចំណែកហាងលក់គ្រឿងអលង្កាមាសពេជ្រមួយទៀតរបស់ ខ្មែរឈ្មោះ មកុដពេជ្រ Jewelry វិះ នឹងត្រូវគេគេគាស់យកឥវ៉ាន់ថែមទៀតប៉ុន្តែត្រូវបានក្រុមប៉ូលីសបានចុះទៅ ដល់ធ្វើអន្តរាគមន៍ទាន់ពេលវេលា។ សេចក្តីរាយការណ៍ពីក្រុង Long Beach បានឲ្យដឹងថាក្រុមបាតុករនឹងបន្ត ការធ្វើបាតុកម្ម ជាបន្តទៀតក្នុងនោះការតវ៉ា នឹងមាននៅលើផ្លូវ អាណាហែម ដែលជាផ្លូវសម្បូរណ៍ដោយហាង របស់ខ្មែរផងដែរ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា អាជ្ញាធរអាមេរិក គ្រោងនឹងពង្រាយក្រុមឆ្មាំល្បាតសន្តិ សុខ ជាតិក្នុងក្រុងឡងប៊ិចដើម្បីការជួយទប់ទល់នឹងសភាពការណ៍ទាំងនោះ។ សេចក្តីរាយការណ៍ថ្ងៃនវបានបង្ហាញ នូវការចូលលួចនិងដុតរបស់ក្រុមបាតុករក្នុងហាងលក់រថយន្ត Mercedes-Benz of Oakland ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ថែមទៀតនៅថ្ងៃនេះ។ ក្នុងសភាពការណ៍ដែលកំពុងតែប្រឈមនេះ ស្ថានទូតខ្មែរក្នុងសហរដ្ឋអាមេរិកបានអំពាវ នាវពលរដ្ឋខ្មែរត្រូវស្ថិតនៅឲ្យបានឆ្ងាយពីការជួបជុំឬការប្រមូលផ្តុំនានា, ចៀសវាងនិងព្យាយាមកាត់ បន្ថយឲ្យ បានច្រើនបំផុតក្នុងការចេញទៅខាងក្រៅ, ចូលរួមគោរពខ្ជាប់ខ្ជួនតាម បំរាមគោចរនិងបំរាមនានារបស់អាជ្ញាធរ មូលដ្ឋាន និងក្នុងករណីអាសន្នសូមទាក់ទងនឹងអាជ្ញាធរមូលដ្ឋាន ដើម្បី ជួយអន្តរាគមន៍។

ស្ថានទូតខ្មែរ នៅបាន សម្តែងការសោកស្តាយចំពោះការខូចខាតមុខជំនួញនិងទ្រព្យ សម្បត្តិ ពលរដ្ឋខ្មែរនៅក្នុងក្រុងឡងប៊ិច និង ព្រួយ បារម្ភខ្លាចក្រែងករណីអន្តរាយទ្រព្យសម្បត្តិដូចគ្នានេះ អាចកើតមាន ចំពោះពលរដ្ឋខ្មែរដទៃទៀតនៅតាមទី ក្រុង ផ្សេងក្នុងសភាពការណ៍ដែលកំពុងមានការជ្រួលច្របល់ដោយសារ កំហឹងរបស់ពលរដ្ឋអាមេរិកប្រឆាំងនឹងប៉ូលីសអនុវត្តច្បាប់។