រលកនៃការតវ៉ានៅអាមេរិក បានរីករាលដាលដល់អឺរ៉ុប

មនុស្សរាប់រយនាក់បានធ្វើដំណើរតាមដងផ្លូវនានាក្នុងទីក្រុងឡុងដ្រ៍ ព្រទេសអង់គ្លេស និងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ដើម្បីគាំទ្រការតវ៉ានៅសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររហូតដល់ស្លាប់របស់ប៉ូលីស ដែលជាជនជាតិស្បែកខ្មៅកាលពីថ្ងៃទី ២៥ ឧសភា  ។

បាតុករជាច្រើននៅថ្ងៃទី ៣១ ឧសភា បានប្រមូលផ្តុំគ្នានៅទីលាន Trafalgar Square ក្នុងទីក្រុងឡុងដ្រ៍ ប្រទេស អង់គ្លេស ពួកគេបានស្រែកពាក្យស្លោក​ថា«អយុត្តិធម៌ គ្មានសន្តិភាព» បានដើរកាត់អគាររដ្ឋសភា ហើយឈប់ នៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក។

ប៉ូលីសអង់គ្លេសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៥ នាក់នៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ដែលក្នុងនោះ ៣ នាក់បានរំលោភបទប្បញ្ញត្តិស្តីពីការបិទផ្លូវប្រឆាំងនឹងការរីករាលដាលនៃកូវីដ១៩ និងការវាយប្រហាររបស់ប៉ូលីសចំនួន ២ លើក។

នៅថ្ងៃដដែលនោះក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ ។ ពួកគេបានស្រែកពាក្យស្លោកថា«យុត្តិធម៌សម្រាប់ ចច ផ្លយ, កុំសម្លាប់យើង» ។

មរណភាពរបស់លោក​ ចច ជាជនជាតិស្បែកខ្មៅនៅមីនីផូលិស រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលថ្ងៃទី ២៥ ខែឧសភា បន្ទាប់ពីត្រូវប៉ូលីសបានយកជង្គង់សង្កត់ក្បាល អស់រយៈពេលជាង ៩ នាទីរហូតស្លាប់ ហើយបន្តបន្ទាប់ក៏បានបង្កឱ្យមានរលកនៃការតវ៉ាពេញទូទាំងសហរដ្ឋអាមេរិក ទោះបីជាមន្រ្តីប៉ូលីសដែលចូលរួមដោយផ្ទាល់នៅក្នុងឧប្បត្តិហេតុនេះ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតទី ៣ ក៏ដោយ ក៏មនុស្សជាច្រើននៅតែមិនយល់ស្របនឹងសាលក្រមនេះ ។

ការតវ៉ាបានចាប់ផ្តើមនៅ Minneapolis មុនពេលផ្សព្វផ្សាយដល់ទីក្រុងដទៃទៀតនៅសហរដ្ឋអាមេរិក និងបណ្តា ប្រទេសអឺរ៉ុប ប៉ូលីសបានចាប់ខ្លួនអ្នកតវ៉ាជ្រុលនិយមរាប់រយនាក់ ។ ការតវ៉ាខ្លះបានប្រែក្លាយទៅជាអំពើហឹង្សានៅពេលហ្វូងមនុស្សបានបិទផ្លូវ ដុតភ្លើង និងប៉ះទង្គិចជាមួយប៉ូលីសប្រឆាំងកុបកម្ម ប៉ូលីសខ្លះត្រូវបានបង្ខំឱ្យប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូដើម្បីរក្សាសណ្តាប់ធ្នាប់ ។

ទីក្រុងជាច្រើននៅសហរដ្ឋអាមេរិកត្រូវតែអនុវត្តបទបញ្ជាបំរាមគោចរដើម្បីគ្រប់គ្រងបាតុកម្ម ឆ្មាំជាតិក៏ត្រូវបានប្រមូលផ្តុំដើម្បីធានាសន្តិសុខ ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ភាពជ្រុលនិយមដោយអំពើហឹង្សាហើយបានហៅករណីលោក ចច ផ្លយ ថាជារឿងគួរឲ្យសោកស្តាយ ៕

The Reuters

ដោយ សុកាន