ចង្រៃធំបំផុតរបស់មនុស្ស (១៧+១៦) គឺយល់ច្រឡំថាខ្លួនឯងអស្ចារ្យលើសគេ…

ទស្សនៈមិត្តអ្នកអាន៖ ចង្រៃដ៏ធំរបស់មនុស្ស គឺយល់ច្រឡំថាខ្លួនឯងអស្ចារ្យលើសគេ…

ក្រុមមនុស្សដែលតែងតែមានគំនិត គិតទុច្ចរិតចំពោះប្រទេសកំណើតខ្លួនឯង ហើយឱនក្បាលបំរើផលប្រយោជន៍បរទេស បំផ្លាញប្រទេសជាតិខ្លួនទាំងងងើលជាថ្នូរនឹងការចង់បានអំណាចមកក្តោបក្តាប់ គឺជាមនុស្សដែលអត់កំណើត និងគ្មានតម្លៃសូម្បីតែបន្តិចទាល់តែសោះ ដូចពាក្យចាស់មួយឃ្លារបានពោលថា «រស់គ្មានអ្នករាប់-ងាប់គ្មានអ្នកយំ» ដូច្នេះដែរ។ ក្រុមមនុស្សប្រភេទនេះ មានតែពាក្យថា ក្បត់ជាតិប៉ុណ្ណោះដែលស័ក្តិសមនឹងពួកគេ។ អ្វីដែលពួកគេតែងតែធ្វើ ហើយគិតថាធ្វើដើម្បីជាតិនោះ គឺការចង់បានប្រទេសជាតិទាំងមូលទៅក្តោបក្តាប់ ដោយយកពាក្យស្នេហាជាតិធ្វើជាខែល លាក់បាំងទង្វើដ៏ទុច្ចរិតរបស់ពួកគេ ប៉ុន្តែលទ្ធផលគឺមិនជោគជ័យឡើយ ដូចគេថា «សូម្បីទេវតា ក៏មិននៅខាងមនុស្សអាក្រក់ដែរ»។ ពួកមនុស្សទាំងនោះចូលចិត្តតាំងខ្លួនជាមនុស្សមានចំនេះដឹងខ្ពង់ខ្ពស់ រៀនសូត្រសុទ្ធតែនៅបរទេស មានគំនិតវិភាគលំដាប់ខ្ពស់កប់ពពក គិតពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាធំ និងតែងតែសម្ញែងអួតថាខ្លួនជាក្រុមមនុស្សអស្ចារ្យគួរឱ្យគោរពក្នុងសង្គមមនុស្សនិងមានអ្នកគាំទ្រច្រើន។ល។

ដោយសារតែពួកគេមានទម្លាប់អាក្រក់ បញ្ជោរ និងលើកតម្កើងខ្លួនឯង ឱ្យខ្ពស់ហួសមេឃបែបនេះហើយ ទើបពួកគេមើលមិនឃើញពីតំលៃអ្នកដទៃ និងតំលៃរបស់ប្រជាពលរដ្ឋខ្មែរ ដោយធ្វើនយោបាយបែបបោកប្រាស់ប្រជារាស្ត្រ បំផ្លាញទឹកចិត្តអ្នកគាំទ្រ ធ្វើគ្រប់យ៉ាងដើម្បីតែដណ្តើមអំណាចបំរើផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក ជាហេតុនាំឱ្យបរាជ័យងើបមុខមិនរួច។ ពួកនេះសុញគំនិត គិតឃើញតែអញៗ គឺខ្លួនអញដែលខ្លាំង និងពូកែជាងគេ ស្រុកខ្មែរបើអត់ពួកអញនេះគឺចប់ហើយ។ ការពិតនេះគ្រាន់តែជាគំនិតបែបតួឯកនិយម ងើយខ្ពស់ហួសមាឌ សំឡឹងទៅគេគ្រប់គ្នាថាទាបមិនដល់ខ្លួន អ្នកណាក៏មិនខ្មេះដូចអញ ដូច្នេះហើយលទ្ធផលរបស់ពួកគេគឺអស់តំលៃដោយឯងៗ ចុងក្រោយមានត្រឹមឈ្មោះចារក្នុងប្រវត្តិសាស្ត្រថាក្បត់ជាតិតែប៉ុណ្ណោះ។

ជាក់ស្តែងណាស់ បើយើងពិនិត្យមើលឱ្យច្បាស់ពីស្ថានភាពនាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា គឺមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភហួសហេតុពេកនោះទេ។ កម្ពុជាពេលនេះនៅមានភាពល្អប្រសើរជាងប្រទេសនានាជាច្រើនទៀត ដែលកំពុងត្រូវបានមេរោគកូរ៉ូណា (COVID-19) វាយប្រហារយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យពលរដ្ឋស្លាប់យ៉ាងរង្គាលរៀងរាល់ថ្ងៃ។ ពលរដ្ឋខ្មែរគ្រប់គ្នាសុទ្ធតែដឹងថា កម្ពុជាពេលនេះមិនបានប្រឈមនឹងភាពវឹកវរ រហូតដល់ថ្នាក់រាជរដ្ឋាភិបាលដោះស្រាយមិនបាន ឬគ្មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រងនោះទេ។ ប៉ុន្តែផ្ទុយពីការពិតនេះ ពួកបំពុលសង្គមនៅក្រៅស្រុក ដែលចាំតែរកឱកាសបំផ្លាញកម្ពុជាគ្រប់កាលៈទេសៈ បែរជាស្រែកបំភ្លៃយ៉ាងកំរោលថា ស្ថានភាពកម្ពុជាកំពុងជួបគ្រោះអាសន្នធំទៅវិញ។ ពួកគេលើកឡើងថា បងប្អូនពលរដ្ឋខ្មែរក្នុងស្រុក ធ្លាក់ខ្លួនក្រលំបាក ព្រោះបាត់បង់ចំណូលដោយសារជំងឺ COVID-19 ហើយជាប់បំណុលវ័ណ្ឌកដោះមិនរួច រស់នៅពិបាកដូចស្លាប់ ព្រោះខ្លាចធនាគាររឹបអូសទ្រព្យជាដើម។ ការលើកឡើងនេះ វាជាការបោកប្រាស់ ដែលខុសពីការពិតទាំងស្រុង ហើយវាជាព័តមានខ្មៅ ដ៏អាក្រក់ពីកម្ពុជា ដែលខ្មែរនៅក្នុងស្រុកមិនអាចទទួលយកបានឡើយ។ ត្បិតអីពលរដ្ឋខ្មែរជាទូទៅ មិនបានធ្លាក់ក្នុងសភាពដុនដាប អត់ឃ្លាន និងវេទនាដូចពួកគេលើកឡើងឡើយ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរ នៅតែបន្តសកម្មភាពប្រក្រតី ទាំងការងារ ការរកស៊ីជួញដូរ និងការរស់នៅជាប្រចាំថ្ងៃ។ ទោះបីជាកម្ពុជាមានករណីជំងឺឆ្លង COVID-19 ពីក្រៅប្រទេសមួយចំនួនក្តី ប៉ុន្តែចំនួននោះគឺវាតិចតួច ហើយអ្វីដែលសំខាន់នោះ គឺកម្ពុជាគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អបំផុត ខណៈដែលប្រទេសជឿនលឿនមួយចំនួន ដែលធ្លាប់តែរិះគន់ពីប្រព័ន្ធសុខាភិបាលកម្ពុជាថាអន់ខ្សោយ បែរជាធ្វើមិនបានដូចកម្ពុជាផង។

ជារួម កង្វល់សង្គមដែលកើតមានខ្លះៗពាក់ព័ន្ធនឹងការបាត់បង់ និងថមថយនូវចំណូលប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ រាជរដ្ឋាភិបាលមិនបានឈរឱបដៃមើល ដោយគ្មានទំនួលខុសត្រូវនោះទេ។ តាមរយៈធនាគារជាតិ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺបានកំណត់ជាដំដោះស្រាយ និងការងារអាទិភាពត្រៀមបម្រុងទុករួចទៅហើយថា គឺធានាឱ្យបាន ថាគ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ នឹងត្រូវបានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យបញ្ចាំ ក្នុងកាលៈទេសៈនៃការបាត់បង់ចំណូលបង់សង កំឡុងពេលជំងឺ COVID-19 កំពុងរាតត្បាតនោះឡើយ។ អ្នកដែលមានវិបត្តិចំណូលក្នុងកាលៈទេសៈដ៏លំបាកនេះ អាចស្នើសុំបន្ធូរបន្ថយការបង់សងត្រឡប់ ឬពន្យារពេលបង់សងទៅតាមស្ថានភាពជាក់ស្តែងបាន ដោយគ្មានការចាប់បង្ខំឱ្យលក់ទ្រព្យសម្បត្តិដើម្បីសងបំណុលឡើយ។ ក្រៅពីនេះនៅមានវិធានការនានាជាច្រើនទៀត ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនរបស់ខ្លួន ដោយធានាបាននូវសុខដុមនីយកម្មសម្រាប់ជីវភាពពលរដ្ឋ ហើយជាពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងមានជីវភាពខ្វះខាត គឺតែងតែត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត តាមរយៈយន្តការរបស់រាជរដ្ឋាភិបាលពីថ្នាក់លើរហូតដល់មូលដ្ឋានដែលពលរដ្ឋរស់នៅ។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញទាំងអស់នេះ គឺមិនមែនដេកចាំតែធ្វើតាម ការស្រែកអំពាវនាវបែបស្រមើលស្រមៃ គ្មានយុទ្ធសាស្ត្រ មិនដឹងខ្យល់អី របស់ពួកក្រុមអស្ចារ្យមហាលោតផ្លោះ ដែលជំនាញខាងរត់ចោលស្រុកនោះទេ។


និយាយជារួម បើរាជរដ្ឋាភិបាលមិនមានក្បាលម៉ាស៊ីនដឹកនាំរឹងមាំ ដែលពោរពេញដោយយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការដឹកនាំនោះទេ គឺពិតជាមិនអាចឈរជើងបានជាង៤០ឆ្នាំ ហើយអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេ និងពីចំណុចសូន្យរហូតមានអ្វីៗដូចសព្វថ្ងៃនេះនោះទេ។ ដូច្នេះសុំកុំតាំងខ្លួនជាគ្រូបាអាចារ្យមកប្រដៅ ឬឱ្យដំបូន្មានរាជរដ្ឋាភិបាល ខណៈដែលខ្លួនឯង ធាតុពិតម្នាក់ៗនៅក្រៅស្រុកយោងតែអាត្មាឯងមិនទាំងចង់រួចផង។ បើអាចធ្វើបាន សុំឈប់ទៅអាស្ទីល គីង្គក់លក់ថ្នាំស្រែងហ្នឹង វាមិនល្បីទេ ក្រៅតែពីនាំភាពអាម៉ាស់បន្ថែមដាក់ខ្លួនទៀត ហើយអាស្ទីលដដែលៗហ្នឹង គឺគេដឹងដល់ក្រយ៉ៅគូទឯណោះ។ យកល្អគួរនៅស្ងៀមទៅ ក្រែងអាចសន្សំបានតំលៃខ្លួនខ្លះ គ្រាន់កំដរឆាកជីវិតចុងក្រោយបើមិនចង់ឱ្យរាស្ត្រខ្មែរស្អប់កាន់តែខ្លាំងនោះ៕

ដោយ៖ ស ជាតិ

ខាងក្រោមនេះ ជាប្រភេទមនុស្សចង្រៃទាំង១៧ !


ចង្រៃ​គឺ ជាឧបទ្រព ហើយឧបទ្រព​ គឺ​សភាព​ដែល​បង្អាប់​សិរី​សួស្តី, ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ, មាន​កង្វល់, មាន​ភ័យន្ដរាយ : មាន​តែ​បុណ្យ​កុសល​ដែល​បុគ្គល​កសាង​សន្សំ​ប៉ុណ្ណោះ​ទេ ទើប​អាច​រំងាប់ អាច​ដេញ​កំចាត់​ចង្រៃ​បាន ។ដូច្នេះ​អ្នក​ដឹង​ហើយ​ថា មហា​ចង្រៃ គឺស្មើ​នឹង​មហាឧបទ្រព ។ កាល​បើ​បុរស​ណា​មាន​គ្រប់​ចំណុច​​ចង្រៃ​ខាង​ក្រោម​នេះ​ទាំងអស់ ចាត់​ទុក​ជា​បុរស​កំពូល​ចង្រៃ ប៉ុន្តែបើអ្នក​មាន​ចាប់​ពី​ ៥ ចំណុច​ចុះ​ក្រោម គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ធម្មតា តែ​បើ​លើ​ ៥ គឺ​គួរ​តែ​កែ​ប្រែ​ទៅ ។ តែ​បើ​អ្នក​គ្មាន​សូម្បី​១ ចំណុច គឺ​អស្ចារ្យ​ជាទី​បំផុត សម្រាប់​សម័យ​បច្ចុប្បន្ននេះ ។ 

ខាងក្រោមនេះជាអ្វីដែលមនុស្សប្រុស​មិនគួរប្រព្រឹត្ត ព្រោះ​វា​ត្រូវ​បាន​ចាស់​បុរាណ ហៅ​ថា “ចង្រៃ”៖

១. ដេក​ស៊ី​កម្លាំង​ប្រពន្ធ
២. ស្រែក គំហ៊ក ដាក់​ប្រពន្ធ កូន ដោយ​គ្មាន​វិចារណញ្ញាណ
៣. ប្រច័ន្ន​ដោយ​គ្មាន​ហេតុផល
៤. ដេក​មិន​ខ្វល់​ពី​សុខ​ទុក្ខ​ប្រពន្ធកូន
៥. ផឹក​សុរាមិន​លោះ​ថ្ងៃ
៦. វាយ​ដំ​ប្រពន្ធ​កូន
៧. មិន​ចេះ​ទុកដាក់​របស់​ដែល​ប្រើ​ប្រាស់​រួច​ចូល​កន្លែង​ដើម
៨. លេបខាយ​ ញាក់​មុខ ញាក់​ភ្នែក ដាក់​ស្រីផ្សេង​
៩. បំផ្លាញ​ទ្រព្យក្នុង​ផ្ទះ
១០. ហូក​ចុក ស៊ី​ឆ្ងាញ់តែ​​ម្នាក់​ឯង មិន​ដែលគិត​ពី​ប្រពន្ធ​កូន
១១. ប្រើពាក្យ អញ ហែង
១២. ប្រើ​សម្តី​អសុរោះ ជេរ​ ប្រមាថ ​ប្រពន្ធ ​កូន
១៣. ទុក​មិត្ត​ភក្តិ​ បនភឿន​សំខាន់ ជា​ងប្រពន្ធ​ជាង​កូន
១៤. ហៅប្រពន្ធ មី ង៉ែង រយាស់​ដាច់សាច់
១៥. មិនគិត​ការងារ​ក្នុង​បរិវេណ​ផ្ទះ បណ្តោយ​អោយ​កខ្វក់​
១៦. មិន​ចេះ​លៃ​លក​ពេល នៅ​ក្បែរ​ប្រពន្ធ​អោយ​បាន​ច្រើន
១៧. លួច​មាន​ស្រី​ក្រៅ មាន​ប្រពន្ធ​ចុងជាដើម ។

តើ​អ្វី​ជា​មហា​ចង្រៃ? ហើយ​តើ​មហា​ចង្រៃទាំង១៦ របស់មនុស្សស្រី មាន​អ្វី​ខ្លះ?

ចង្រៃ​គឺ ជា ឧបទ្រព ហើយ ឧបទ្រព​ គឺ​សភាព​ដែល​បង្អាប់​សិរី​សួស្ដី, ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ, មាន​កង្វល់, មាន​ភយន្ដរាយ : មាន​តែ​បុណ្យ​កុសល​ដែល​បុគ្គល​កសាង​សន្សំ​ប៉ុណ្ណោះ​ទេ ទើប​អាច​រំងាប់ អាច​ដេញ​កំចាត់​ចង្រៃ​បាន ។ ដូច្នេះ​អ្នក​ដឹង​ហើយ​ថា មហា​ចង្រៃ គឺស្មើ​នឹង​មហាឧបទ្រព ។ ខាងក្រោមនេះជាអ្វីដែលមនុស្សស្រីមិនគួរប្រព្រឹត្ត ព្រោះ​វា​ត្រូវ​បាន​ចាស់​បុរាណ ហៅ​ថា “ចង្រៃ” ៖

១. កន្លងជើងប្តី
២. ជំទាល
៣. ដេកបែរខ្នងដាក់ប្តី
៤. ងរខុសរឿង
៥. ដើរទាត់ជើងសំពត់ឲ្យលាន់សូរ
៦. ដើរខ្លាំងៗបែបទន្រ្តាំជើង
៧. ចេញចូលគ្មានរបៀ​បរៀបរយ
៨. រំសាយសក់នៅមាត់ទ្វារបង្អួច
៩. ដើរកន្លងទ្រព្យ
១០. ហូបបាយគ្មានរបៀប និងសណ្តាប់ធ្នាប់
១១. ប្រើពាក្យ អញ ហែង
១២. ជេរប្តីកប់ៗ មាត់រដឹក
១៣. និយាយគំហកដាក់ប្តី
១៤. ហៅប្តី អា មឹង ហែ្ហងដាច់សាច់
១៥. ក្រោកពីដេកមិនដែលរៀបមុង ភួយ ខ្នើយ
១៦. ច្រាសបាយដោយលើកជើងម្ខាង