លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី អញ្ជើញបួងសួងសុំសេចក្តីសុខចូលមានដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងបញ្ជៀសជម្ងឺកូវីដ១៩ ចេញពីកម្ពុជា និងពិភពលោក…

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី អញ្ជើញបួងសួងសុំសេចក្តីសុខចូលមានដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងបញ្ជៀសជម្ងឺកូវីដ១៩ ចេញពីកម្ពុជា និងពិភពលោក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបួងសួងសុំសេចក្តីសុខចូលមានដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងបញ្ជៀសជម្ងឺកូវិត១៩ ចេញពីកម្ពុជា និងពិភពលោក នៅពុទ្ធគីរីកម្ពុជាដែលមានបារមីនៃព្រះសម្មាសម្ពុទ្ធ ៨៤.០០០អង្គ ស្ថិតនៅក្នុង ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំងកក់ ខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២០ ។


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក៏បានអញ្ជើញចូលរួមអមដំណើរ ក្នុងពិធីបួងសួងដល់បារមីនៃព្រះសម្មាសម្ពុទ្ធ ៨៤.០០០អង្គនៅពុទ្ធគីរីកម្ពុជាជួយបណ្តេញជម្ងឺកូវីដ ១៩ ឲ្យចេញអស់ពីកម្ពុជា និងពិភពលោកសូមឲ្យប្រទេសកម្ពុជាជៀសផុតពីគ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្តសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ជាពិសេសក៏សូមថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។


ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយដែលបានចូលរួមក្នុងថ្ងៃនេះក៏បានវេរ និងប្រគេននូវស្លាដក ភេសជ្ជៈ និងបច្ច័យដល់ព្រះសង្ឃចំនួន ៩៩៩អង្គ ជាកិច្ចបង្ហើយបុណ្យផងដែរ៕