ប្រេស៊ីលឡើងលំដាប់ទី ២ ដែលឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីអាមេរិក

ប្រទេសប្រេស៊ីលបានក្លាយជាប្រទេសដែលមានការឆ្លងមេរោគច្រើនជាងគេ លំដាប់ទី ២ នៅលើពិភព​លោក បន្ទាប់ពីសហរដ្ឋអាមេរិក ។ សារព័ត៌មានរ៉យទ័របានដកស្រង់ពីក្រសួងសុខាភិបាលប្រេស៊ីលថាគិតត្រឹមថ្ងៃទី ២២ ខែឧសភាប្រទេសនេះបានកត់ត្រានូវករណីកូវីដ១៩ ចំនួន ៣៣០.៨៩០ ករណីកើនឡើង។

ចំនួនអ្នកស្លាប់ដោយសាររោគរាតត្បាតនៅប្រទេសប្រេស៊ីលក៏បានកើនឡើងដល់ជាង ២១.០០០ នាក់ បន្ទាប់​ពីបានកំណត់ត្រានៃការស្លាប់ជាង ១.០០០ នាក់ក្នុងរយៈពេល ២៤ ម៉ោង ។  ចំនួនពិតប្រាកដនៃអ្នកឆ្លងអាចខ្ពស់ជាងនេះដោយសារសមត្ថភាពតេស្តមានកំណត់ ។ ទីក្រុងសៅប៉ូឡូ ដែលរងគ្រោះខ្លាំងជាងគេដោយរោគរាតត្បាត ។

ប្រេស៊ីលទើបតែបានវ៉ាជែងប្រទេសអង់គ្លេស ពីជំងឺរាតត្បាតធំបំផុតទី ៣ នៅលើពិភពលោក កាលពីថ្ងៃទី ១៨ ឧសភា ហើយចំណាយពេលមិនដល់មួយសប្តាហ៍ផង ក៏ក្លាយជាការរីករាលដាលធំជាងគេទី ២ ។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ជែរ បុលសោណារ៉ូ (Jair Bolsonaro) បានប្រឈមមុខនឹងការរិះគន់ជាច្រើនចំពោះការឆ្លើយតបពីជំងឺរាតត្បាតនេះ  ចាប់តាំងពីកូវីដ១៩ បានផ្ទុះឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះប្រទេសប្រេស៊ីលបានបាត់បង់រដ្ឋមន្រ្តីសុខាភិបាលពីររូប បន្ទាប់ពីរដ្ឋាភិបាលបានដាក់សម្ពាធឱ្យពួកគេណែនាំឱ្យប្រើថ្នាំប្រឆាំងនឹងការព្យាបាលជំងឺកូវីដ១៩ ។

ក្រុមអ្នកជំនាញបានព្រមានអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺទឹកនោមផ្អែម លើអ្នកជំងឺ ដែលមានកូវីដ១៩ ។  ទោះបីជាបែបនេះក៏ដោយ រដ្ឋមន្រ្តីសុខាភិបាលប្រេស៊ីលលោក អេឌូអារដូ ប៉ាហ៊្សូឡូ (Eduardo Pazuello) ជាឧត្តមសេនីយ៍យោធាបានអនុញ្ញាតឱ្យមានការណែនាំថ្មី ដែលជំរុញឱ្យមានការប្រើថ្នាំប្រឆាំងនឹងការរីករាលដាលដល់អ្នកជំងឺនេះ ៕

បកប្រែពី Reuters

ដោយ សុកាន