អស់ពីចោទគ្នារឿងកូវីដ១៩ ឥឡូវអាមេរិកលក់កាំជ្រួច«ទ័រពិដូ» ទៅឱ្យកោះតៃវ៉ាន់

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ទ័រពិមានដូដែលមានប្រសិទ្ធភាពខ្ពស់ចំនួន ១៨ គ្រាប់ ទឹកប្រាក់ ១៨០ លានដុល្លារអាមេរិកដល់រដ្ឋាភិបាលតៃវ៉ាន់ ដែលជាចលនាមួយដែលបង្ហាញពីសញ្ញានៃភាពតានតឹងជាមួយចិន តែសហរដ្ឋអាមេរិកអះអាងថា កាលក់អាវុធឲ្យតៃវ៉ាន់នេះជាប្រតិបត្តិការដែលមានប្រយោជន៍ទាំងពីរភាគី ។

«ការលក់អាវុធនេះនឹងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក ទាំងផ្នែកសេដ្ឋកិច្ចនិងសន្តិសុខ ហើយក៏ជួយគាំទ្រដល់ប្រទេសដែលទទួលទិញដើម្បីធ្វើទំនើបកម្មកងទ័ព និងរក្សាសក្តានុពលការពារខ្លួនដែលអាចទុកចិត្តបាន នេះជាការថ្លែងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២០ ឧសភា ។

Image may contain: stripes and outdoor

ទីក្រុងវ៉ាស៊ីនតោនក៏បានអះអាងផងដែរថា ការលក់នេះដើម្បី«ជួយពង្រឹងតៃវ៉ាន់ និងរក្សាស្ថិរភាពនយោបាយតុល្យភាពយោធា និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់» ។

កាំជ្រួចប្រភេទ MK-48 ដែលអាចបាញ់ចេញពីនាវាមុជទឹក ហើយត្រៀមនឹងត្រូវបញ្ជូនទៅតៃវ៉ាន់ គឺជាអាវុធដែលមាននៅក្នុងឃ្លាំងអាវុធរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ។

Image may contain: ocean, sky, cloud, outdoor, water and nature

កោះតៃវ៉ាន់បានគ្រប់គ្រងប្រទេសនេះក្រៅពីប្រទេសចិនដីគោកចាប់តាំងពីឆ្នាំ ១៩៤៩ បន្ទាប់ពីគណបក្សជាតិនិយម (គួកមិនតាំង) បានចាញ់សង្គ្រាមស៊ីវិលបក្សកុម្មុយនិស្ត ហើយបានភៀសខ្លួនទៅបង្កើតរដ្ឋាភិបាលគូប្រជែងនៅលើកោះតៃវ៉ាន់ ។ ទោះយ៉ាងណាប្រទេសចិននៅតែចាត់ទុកកោះតៃវ៉ាន់ជាប្រទេសមួយរបស់ខ្លួន ហើយបើចាំបាច់គឺត្រៀមខ្លួនប្រើកម្លាំងយោធាដើម្បីដណ្តើមកាន់កាប់កោះប្រជាធិបតេយ្យឡើងវិញដើម្បីគ្រប់គ្រង ។

Image may contain: ocean, sky, outdoor, water and nature

សហរដ្ឋអាមេរិកបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតៃប៉ិក្នុងឆ្នាំ ១៩៧៩ ហើយបានទទួលស្គាល់ទីក្រុងប៉េកាំងថាជារដ្ឋាភិបាលតែមួយគត់របស់ចិន ដែលមានអំណាចស្របច្បាប់ក្រោមប្រទេសចិនតែមួយ ។ ទីក្រុងវ៉ាស៊ីនតោននៅតែជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដដែល ចំពោះការប្រគល់អាវុធដល់កងទ័ពតៃវ៉ាន់ ។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រពៃណីនេះនឹងបន្តធ្វើទៅមុខទៀត ។

Image may contain: 1 person, screen and suit

Image may contain: 1 person

មុន​នេះ​មិនយូរប៉ុន្មាន​ ចិនបានព្រមានរដ្ឋាភិបាលបារាំងថា ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់នឹងបំផ្លាញទំនាក់ទំនងល្អរវាងប៉ារីសនិងប៉េកាំង ។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បាននិយាយថា ប្រទេសចិនកំពុងសំដៅទៅលើកិច្ចព្រមព្រៀងមួយដែលទាក់ទងទៅនឹងការលក់នាវាចម្បាំងបារាំងទៅឱ្យកោះតៃវ៉ាន់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដែលបានបង្កភាពតានតឹងផ្នែកការទូតរវាងចិននិងបារាំង តាំងពីពេលនោះមក ៕

No photo description available.

បកប្រែពី mgronline

ដោយ សូរ្យសែង