ផ្ទះទេវតាចំនួន ០៣ខ្នង ជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង…

កម្មវិធីផ្ទះទេវតាប្រគល់ផ្ទះចំនួន ០៣ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង…

ស្វាយរៀង៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា បានអញ្ជើញដឹកនាំក្រុមការងា ចុះប្រគល់ផ្ទះទេវតាចំនួន ០៣ខ្នងបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ពិធីនេះក៏មានការចូលរួមផងដែរពីឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងក្រុមការងារ។
ពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។លោកជំទាវបានមានប្រសាសន៍ឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ពីសុខភាព ជាពិសេសអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ផងដែរ ដើម្បីការពារជំងឺកូវីដ-១៩។


១-ផ្ទះលេខ២៧៦ ប្រគល់ជូនលោកតា សំ សារឿន អាយុ៦៨ឆ្នាំ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។


២- ផ្ទះលេខ២៧៧ ប្រគល់ជូនលោកយាយ ចាន់ ហ៊ន អាយុ៨៤ឆ្នាំ និងលោកយាយ ចាន់ អ៊ុក អាយិ៧០ឆ្នាំ រស់នៅភូមិគោកតែត ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។


៣- ផ្ទះលេខ២៧៨ ប្រគល់ជូនអ្នកមីង មាឃ នី អាយុ៤៥ឆ្នាំ រស់នៅភូមិសេសជ្រុំ ឃុំស្វាយតាយាន ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។


លោកយាយ លោកតា ដែលទទួលបានអំណោយ
ផ្ទះខាងលើ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ នាឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ រួមមានផ្តល់ជូន៖សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ រទេះជនពិការចំនួន០៣ និងថវិកាមួយចំនួន។


ដោយឡែកប្រជាពលរដ្ឋដែលកំពុងជួបជីវភាពខ្វះខាតខ្លាំងចំនួន១គ្រួសារទៀត ឈ្មោះលោកយាយ វីង ធើក រស់នៅភូមិចន្ទ្រា ឃុំចន្ទ្រា ខេត្តស្វាយរៀង ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ អំណោយរួមមាន៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មី៥កេស, ទឹកដោះគោខាប់១កេស, ពូក ខ្នើយ មុង កន្ទេល, ប្រេងកូឡា ប្រេងខ្យល់, ចានដែក ឆ្នាំងតូច-ធំ, វែកបាយ វែកសម្ល វែកឆា ស្លាបព្រា សម, កំសៀវ ចានបាយ ចានសម្ល, តែ១គីឡូក្រាម, ស្ករស៥គីឡូក្រាម, ទឹកសុីអុីវ៣យួរ, វិទ្យុ១គ្រឿង, សំលៀកបំពាក់, ថ្នាំពេទ្យ និងថវិកាចំនួន ១លានរៀល។
អត្ថបទ : ព្រះខន្តរាជស្វាយរៀង