Panasonic ផ្លាស់ទ្រនុំពីថៃ រើទៅវៀតណាម

ថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២០ គេហទំព័រ Nikkei Asian Review ដែលជាគេហទំព័រព័ត៌មានសេដ្ឋកិច្ចជប៉ុនបានរាយការណ៍ថា ក្រុមហ៊ុន Panasonic ដែលជាក្រុមហ៊ុនផលិតគ្រឿងអគ្គិសនី និងអេឡិចត្រូនិចធំជាងគេរបស់ជប៉ុន នឹងបិទរោងចក្រក្នុងប្រទេសថៃនៅរដូវស្លឹកឈើជ្រុះនេះ ទៅរួមបញ្ចូលផលិតកម្មជាមួយ រោងចក្រធំមួយនៅប្រទេសវៀតណាមដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរឡើង។

Image may contain: text that says 'Panasonic'

រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅប្រទេសថៃ នឹងបញ្ឈប់ផលិតម៉ាស៊ីនបោកសម្លៀកបំពាក់នៅខែកញ្ញាខាងមុខ និងបញ្ឈប់ការផលិតទូទឹកកកក្នុងខែតុលា ស្របពេលដែលអគាររោងចក្រនេះនឹងត្រូវបិទនៅខែមីនាឆ្នាំ ២០២១  ។ ចំណែកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងសង្កាត់ក៏នឹងត្រូវបិទផងដែរ ដែលបច្ចុប្បន្ននេះមាននិយោជិកប្រមាណ ៨០០ នាក់ដែលធ្វើការនៅរោងចក្រក្នុងទីក្រុងបាងកកប្រទេសថៃ នឹងត្រូវបានផ្តល់ជម្រើស ប៉ុន្តែនឹងត្រូវបានជួយក្នុងការស្វែងរកមុខតំណែងផ្សេងៗគ្នានៅក្នុងក្រុម ។

ចំណែកការផ្លាស់ទៅប្រទេសវៀតណាម Panasonic ត្រូវកាត់បន្ថយការចំណាយតាមរយៈការធ្វើសមាហរណកម្មផ្នែកលទ្ធកម្មជាមួយរោងចក្រវៀតណាម ដែលមានទីតាំងនៅខាងក្រៅទីក្រុងហាណូយ នឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មធំបំផុតរបស់ក្រុមហ៊ុន សម្រាប់ទូទឹកកកនិងម៉ាស៊ីនបោកគក់នៅអាស៊ីអាគ្នេយ៍ និងមានសមត្ថភាពផលិតកើន ។

Image may contain: one or more people

Nikkei Asian Review ចាត់ទុកការផ្លាស់ប្តូរទីតាំងរោងចក្រនេះ ឆ្លុះបញ្ចាំងពីជំពូកថ្មីនៅក្នុងឧស្សាហកម្មផលិតនៅអាស៊ីអាគ្នេយ៍ ដែលបានចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ ១៩៧០ ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុន ដែលបានផ្លាស់ប្តូរផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសទៅសិង្ហបុរី និងម៉ាឡេស៊ី ។ ជាលទ្ធផលប្រាក់យ៉េនឡើងថ្លៃយ៉ាងឆាប់រហ័សបន្ទាប់ពីផ្លាស់ប្តូរមកថៃ ស្របពេលដែលប្រាក់ឈ្នួលរបស់ប្រទេសសិង្ហបុរីមានតម្លៃថ្លៃពេក ។ ក្រុមហ៊ុននានាកំពុងតែស្វែងរកទីតាំងដែលមានតម្លៃថោកជាងមុន ហើយសង្ឃឹមថាអាចឆ្លើយតបទៅនឹងតម្រូវការសក្តានុពលរបស់ទូទឹកកក ម៉ាស៊ីនបោកគក់ និងមីក្រូវ៉េវនៅក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើនក្នុងអាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។

Image may contain: one or more people, text that says 'Panasonic'

ក្រុមហ៊ុន Panasonic បច្ចុប្បន្នមានបុគ្គលិកប្រហែល ៨.០០០ នាក់នៅប្រទេសវៀតណាម ក្រៅពីផលិតឧបករណ៍អគ្គិសនីធំៗ និងផ្នែកខ្លះក្នុងស្រុកក៏ផលិត ទូរទស្សន៍ ទូរស័ព្ទឥតខ្សែផងដែរ ម៉ាស៊ីនទូទាត់កាត និងឧបករណ៍នៅក្នុងវិស័យឧស្សាហកម្ម ។

Image may contain: sky and outdoor

ក្រុមហ៊ុន Panasomic នៅប្រទេសវៀតណាម

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Panasonic កំពុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញដោយមានគោលបំណងកាត់បន្ថយការទុនប្រមាណ ៩៣០ លានដុល្លារ ឬ ១០០ លានយ៉េននៅដំណាច់ឆ្នាំសារពើពន្ធក្នុងខែមីនាឆ្នាំ ២០២២ ដែលកំពុងពិចារណាលើការផ្លាស់ប្តូរបន្ថែមទៀតក្នុងការផលិតឧបករណ៍អគ្គិសនី ៕

No photo description available.

បកប្រែពីវេបសយា prachachat

ដោយ សូរ្យសែង