តោះបងប្អូនស្វែងយល់ពីនិមិត្តសញ្ញាសំខាន់ៗ នៅកំពង់សោមម្តង…

អំពី តោពីរ ខេត្តព្រះសីហនុ …


នៅ​ក្នុង​ឆ្នាំ​១៩៦២ សម្តេចព្រះ​នរោត្តម សីហ​នុ បាន​កសាង​រូបសំណាក​សត្វ​«​
តោ​ញី ឈ្មោល​» ដែល​​ជា​ប្រភេទ​ស្តេចសត្វ​ម្រឹគី ម្រឹ​គា មួយគូ​កំពុង​តែ​ឈរ​បង្អួតខ្លួន​ដោយ​អំណាច ជា​តំណាង​ឲ្យ​ខេត្ត​​ព្រះ​សីហ​នុស​ក្តិ​សម​ទៅ​នឹង​ព្រះ​កិត្តិនាម​ដែល ព្រះ​បរម​រតន​កោដ្ឋ បាន​កសាង​ទុក​ឲ្យ​កូនចៅ​ចៅ​ទួត​របស់​ព្រះ​អង្គ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា និង​ផ្តិត​យក​រូបភាព​ដែល​ជា​សមិទ្ធ​ផល​ក្រោម​ស្នា​ព្រះហស្ថរបស់​ព្រះ​អង្គ​ក្នុង​ការ​បង្កើត​ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ក្នុង​មាត់​ស្តេចសត្វ​តោ​មាន​គ្រាប់ឃ្លី​ដែល​ជា​តំណាង​ឲ្យ​សក្តានុពល​ដ៏​សំបូរ
​បែប​នៃ​សម្បត្តិ​ធម្មជាតិ​របស់​ខេត្ត ដែល​មាន​សក្តានុពល​សេ្ឋ​កិច្ច​។ កំពង់​ផែ​ស្វយ័ត តំបន់​សេដ្ឋកិច្ច​ពិសេស​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ទាំង​បី​ក្នុង​យុ​ទ្អ​សាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​បី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​កំណត់​គោលដៅ​ជា​តំបន់​សេ​ដ្ឋ​កិច្ច​ពិសេស​ពហុ​បំណង នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥​ដោយសារ​តែ​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​ដីធ្លី​មាន​ហាងឆេង​ងើបឡើង​ខ្ពស់​ជា បណ្តើរ​ៗ ។

រង្វង់មូលព្រះសិវៈ

ជានិមិត្តរូបនៃការបង្កើតលោក និងតំណាងឲ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និងសុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។
ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម។ បដិមាព្រះសិវៈ​ និងព្រះនាងឧមាភគវតី ធ្វើពីលោហធាតុ មានកម្ពស់ ៩ម គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥០ម មានកម្ពស់សរុប ១៥,១៥០ម។

សីហរាជមុខបី
ជានិមិត្តរូបនៃក្រុងព្រះសីហនុ និងជាការគោរពដឹងគុណណូបការចំពោះព្រះករុណា ព្រះបរមកោដ្ឋ ដែលព្រះអង្គមានព្រះនាមថា សម្តេចព្រះនរោត្តម សីហនុ និងតំណាងឲ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និងសុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។
ស្ថិតនៅចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ៤ និងវិថីជោតញ្ញាណ។ បដិមា ធ្វើពីលោហធាតុ មានកម្ពស់ ៩ម តម្កល់លើបល្លង្កកម្ពស់ ៥,៦៥០ម និងមានកម្ពស់សរុប ១៥,១៥០ម ជាចម្លាក់សិល្បៈបាយ័នដែលគេកម្របានជួបប្រទះ។

ខេត្តព្រះសីហនុ នឹងមានមហាវិថី៣បន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍ នឹងលើកកម្ពស់សោភ័ណ្ឌភាព​

១.មហាវិថីរាម ២.មហាវិថីឆ្នេររាម ៣.មហាវិថីជំទាវម៉ៅ
ផ្លូវថ្មីទាំង៣៤ខ្សែ ជាផ្លូវដ៏ប្រណិត ដែលចែកចេញជា៣ប្រភេទ


១.មហាវិថី ២.វិថី ៣.អនុវិថី
ចំពោះមហាវិថីមានចំនួន៣ខ្សែរ គឺមានទទឹងផ្លូវរហូតដល់៥០ម៉ែត្រ ចំពោះវិថីវិញ មានទទឹង ២០ទៅ៤០ម៉ែត្រ រីឯអនុវិថី មានទទឹង ពី៨ ទៅ ៤០ម៉ែត្រ ហើយផ្លូវទាំងអស់ មានទ្រូងផ្លូវនឹងចិញ្ចើមផ្លូវ សម្រាប់អ្នកដំណេីរ​ និងកង់ម៉ូតូ មានគំនូសចរាចរណ៍ត្រឹមត្រូវ អំពូលភ្លើងបំភ្លឺផ្លូវ នឹងមានបំពាក់កាម៉ារ៉ាសុវត្ថិភាពតាមដងផ្លូវផងដែរ ។

ផ្លូវនេះត្រូវប្រើរយៈពេលក្នុងការសាងសង់ត្រឹមតែ៨ខែតែប៉ុណ្ណោះ ។ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្នុងពេលឆាប់ៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ និងអ្នកវិនិយោគនានា ។

ឆ្នេរសមុទ្រថ្មី នាម « ឆ្នេរជំទាវម៉ៅ »

យោងតាមប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទីតាំងឆ្នេរដែលបានរៀបចំថ្មីនេះនឹងត្រូវដាក់ឈ្មោះថា ” ឆ្នេរជំទាវម៉ៅ ” ។ ” ឆ្នេរជំទាវម៉ៅ ” មានទីតាំងស្របនឹងផ្លូវជំទាវម៉ៅដែលទើបតែស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល ដើមឈើចាំស្នេហ៍) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដែលនឹងបង្ហាញសម្រស់ សោភ័ណភាពស្រស់បំព្រង និងជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនាកំសាន្ដ លេងកំសាន្ដដោយសេរី ។