រឿងនិទាន អំពី «ដើមឈើចាំស្នេហ៍» ភាគគទី១…

រឿងនិទាន អំពី «ដើមឈើចាំស្នេហ៍» ភាគគទី១…

…កាលគ្រាមួយនោះ មានគូរស្នេហ៍មួយគូរ ដែលបានស្គាល់គ្នា និងរាប់អានគ្នាតាំងពីនៅវ័យកុមារភាពមកម្ល៉េះ ដោយអ្នកទាំងពីរ រៀនសាលាជាមួយគ្នា ថ្នាក់ជាមួយគ្នាទៀតផង រហូលដល់អ្នកទាំងពីរ បានចាប់ចិត្តប្រតិព័ទ្ធគ្នា ទៅវិញទៅមក ។ ជាធម្មតាក្រៅពីម៉ោងសិក្សា ពេលទំនេរពួកគេ តែងនាំគ្នាមកលេងកំសាន្ដតាមឆ្នេរសមុទ្រ គយគន់ទេសភាពរុក្ខជាតិ ស្ដាប់សម្លេងទឹរលក មើលថ្ងៃរៀបលិច និងផ្ដោះផ្ដងសាសងគ្នា តាមរបៀបផ្អែមល្ហែមរបស់គូរស្នេហ៍។

ថ្ងៃមួយដូចសព្វមួយដង ក្រោយពីសម្រាកពីការសិក្សា អ្នកទាំងពីរបានទៅលេងនៅឆ្នេរសមុទ្រ ហើយដើរលេងក្នុងព្រៃក្បែរៗនោះ ក៏បានជួបដើមឈើមួយដើមធំ ខ្ពស់ និងល្អស្រស់ជាងដើមឈើដទៃទៀត បើមើលពីចម្ងាយមានអារម្មណ៍ថា នៅលើដើមឈើមួយដើមនោះ មានរូប នារីម្នាក់ ពួកគេក៏បានលុតជង្គង់ និងបួងសួងព្រមគ្នាថា «បើសិនជាយើងខ្ញុំទាំងពីរ ពិតជាគូរពិតប្រាកដមែន សូមអោយ យើងអាចរួមរស់ជាមួយគ្នារហូតទៅ» ។ បុរសជាគូរស្នេហ៍បាន បង្ហាញក្ដីស្មោះស្ម័គ្រទៅនារីម្នាក់នោះថា ៖ បងស្បថសច្ចាស្មោះតែអូនម្នាក់ ទោះជាបែបណាក៏បងមានតែអូន បងរងចាំអូន គឺអូនតែម្នាក់ប៉ុណ្ណោះដែលជាដង្ហើមជីវិតរបស់បង។ នារីរំភើបចិត្ត និងអោបបុរសម្នាក់នោះយ៉ាងណែន ហើយពួកគេក៏បន្ដទៅលេងតាមមាត់សមុទ្រតាមបែបគូរស្នេហ៍ ដែលយើងអាចស្រម៉ៃមើល ពេលគេចាប់ដៃគ្នា ញញឹមដាក់គ្នា រត់លេងជាមួយទឹករលកបោកបក់ម្ដងបន្ដិចៗ ជាមួយថ្ងៃរៀបលិចដ៏ស្រស់ស្អាត ។

ដល់ពេលវេលាដែលពួកគេត្រូវបែកគ្នា ក្រោយពីបញ្ចប់ថ្នាក់មធ្យមសិក្សា ហើយត្រូវបន្ដយកកម្រិតឧត្តមសិក្សា ដោយខាងស្រីត្រូវទៅរៀនបន្ដ នៅមហាវិទ្យាល័យមួយ នារាជធានីភ្នំពេញ ដោយឡែកចង់ប្រាប់ប្រិយមិត្តថា បុរសម្នាក់នោះជាកូនអ្នកក្រីក្រង ដោយគ្មានលទ្ធភាព គេក៏នៅរៀនជំនាញបន្ត និងធ្វើការងារខ្លះផង ក្នុងខេត្តព្រះសីហនុដដែល។ ពីមួយខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ ពួកគេទាំងពីរពុំដែលបានទាក់ទងឬជួបគ្នាម្ដងទាល់តែសោះ បុរសជាគូរស្នេហ៍ នៅពេលដែលនឹករលឹកនារីដែលខ្លួនស្រឡាញ់ តែងសរសេរសំបុត្រមួយច្បាប់ ដែលបង្ហាញពីសេចក្ដីនឹករលឹកដល់គូរស្នេហ៍របស់ខ្លួន ហើយតែងយកទៅដាក់ទុកនៅដើមឈើមួយ ដែលពួកគេបានបួងសួងជាមួយគ្នា គឹយកទៅជារៀងរាល់ថ្ងៃ ដោយខ្លួនសង្ឃឹមថា នារីម្នាក់នោះនឹងនឹកចាំពីខ្លួន ហើយក៏ចង់បង្ហាញថាខ្លួនពិតជាស្រឡាញ់តែនាងម្នាក់ប៉ុណ្ណោះ ។ពេលខ្លះនឹកពេក មានតែអង្គុយស្រម៉ៃអតីតកាល សម្រក់ទឹកភ្នែកម្នាក់ឯងក្បែរដើមឈើធំនោះ ព្រោះតែការស្រឡាញ់ និងនឹករលឹក ។ ច្រើនឆ្នាំកន្លងផុតទៅ……..

ហេតុការណ៍មួយនឹកស្មានមិនដល់បានកើតឡើង តើអ្នកដឹងទេថាជាអ្វី ? បុរសម្នាក់នោះបានជួបឧបទ្ទហេតុគ្រោះថ្នាក់ ក្នុងកំឡុងពេលបំបេញការងារ រងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ហើយត្រូវបញ្ចូនទៅមន្ទីរពេទ្យ ។ អ្វីដែលមិនគួរអោយជឿគឺ បុរសម្នាក់នោះបានបាត់បង់ការចងចាំរបស់ខ្លួន ( សូមរងចាំភាគបន្ដ ដែលជាភាគបញ្ចប់ )