ដឹងទេ កម្រិតជាតិពុលក្នុងទឹកទនេ្ល «គង្គា» ទន្លេស័ក្តិសិទ្ធិរបស់ឥណ្ឌា មានប៉ុនណា?

ទន្លេគង្គាដ៏ល្បីល្បាញបំផុត និងល្បីថាពូកែស័ក្តិសិទ្ធិរបស់ឥណ្ឌា ស្ថិតក្នុងទីតាំងដ៏សំខាន់ និងមិនអាចមានអ្វីមកជំនួសបាននៅក្នុងវប្បធម៌ក្នុងតំបន់ ប៉ុន្តែដោយសារតែប្រជាជនធ្វើអ្វីៗគ្រប់យ៉ាងពីទន្លេនេះ មិនថា ងូតទឹក បោកខោអាវ គ្រវែងសាកសពឲ្យអណ្តែតក្នុងទឹកទន្លេ ធ្វើឱ្យទន្លេមានការបំពុលបរិស្ថានជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែទោះយ៉ាងណា បន្ទាប់ពីកើតហេតុមេរោគបច្ចុប្បន្ន មនុស្សគ្រប់គ្នាត្រូវតែរក្សាខ្លួនឯងនៅតែក្នុងផ្ទះ បណ្តាលឱ្យទឹកទន្លេគង្គាប្រែប្រួលយ៉ាងល្អអស្ចារ្យ ។

កាសែតក្នុងសុ្រកផ្សាយថា រដ្ឋាភិបាលបានធ្លាប់ប្រកាសឲ្យប្រជាជនថា «ទឹកក្នុងទន្លេគង្គា» ហាមយកមក​ហូប ។ ដោយសារតែវិធានការបិទប្រទេស ធ្វើឲ្យរងប៉ះពាល់ដល់វិស័យឯកជន ឧស្សាហកម្ម ផ្អាកដំណើរការបណ្តោះអាសន្ន តែបានហុចផលឲ្យទឹកទន្លេថ្លាស្អាតឡើងវិញ ។

ទិន្នន័យសម្រាប់ខែឧសភាឆ្នាំ ២០១៩ ពីក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលប្រទេសឥណ្ឌា បញ្ជាក់ថា ការបំពុលបរិស្ថានខ្ពស់ណាស់ ដែលវាមិនអាចប្រើសម្រាប់ងូត ឬផឹកបាន ។ គេបានរកឃើញថា ក្នុងទឹកទន្លេនេះមានបាក់តេរីកូលីហ្វមរហូតដល់ទៅ ៤០.០០០ MPN ( Mlost probable number) ក្នុង ១០០ មីល្លីលីត្រ និង បាក់​តេរី ហ្វីកកាល់ កូលីហ្វម រហូតដល់ ២២.០០០MPN ដែលតាមកម្រិតស្តង់ដារមិនគួរលើសពី៥០០ MPN ឡើយ នេះមិនរាប់បញ្ចូលនូវសារធាតុពុលពីលោហធាតុជាច្រើនប្រភេទផង។

Image may contain: one or more people, bridge, shoes, outdoor and water

Image may contain: 1 person, sitting, outdoor, water and nature

នេះបើយោងតាមក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលបរិស្ថានឧត្តរប្រទេស (UP Pollution Control Board -UPPCB) ថា ចាប់តាំងពីខែមីនាដែលជាអំឡុងពេលវិធានការទប់ស្កាត់របស់រដ្ឋាភិបាល ដែលបណ្តាលឱ្យផ្នែកជាច្រើននៃឧស្សាហកម្មនៅតាមដងទន្លេត្រូវបានបិទជាបណ្តោះអាសន្ន ។ ជាលទ្ធផលកម្រិតជាតិពុល កខ្វក់នៅក្នុងទន្លេមានភាពប្រសើរឡើងយ៉ាងច្បាស់ ជាមួយនឹងការបំពុលនៅក្នុងទឹកបានកាត់បន្ថយមកត្រឹម ១ ក្នុង ៥ ពីកម្រិតធម្មតាដែលជាកម្រិតដែលអាចបរិភោគបាន ។ យោងតាមការប៉ាន់ស្មានរបស់ក្រុមវិទ្យាសាស្ត្រ ទោះបីជាធម្មតាប្រជាជនឥណ្ឌាបរិភោគទឹទន្លេដ៏ពិសិដ្ឋនេះរួចទៅហើយ ប៉ុន្តែទឹកកខ្វក់លើសពីបទដ្ឋានសុខភាពសាធារណៈទៅទៀត ។ ចំណែកទីក្រុងញូវដេលី ដែលប្រើទឹកទន្លេយ៉ាមុណា ក៏មានសភាពល្អប្រើឡើងវិញដែរ ។

Image may contain: one or more people, crowd and outdoor

Image may contain: sky, tree, cloud, ocean, outdoor, water and nature

ព្រះសង្ឃហិណ្ឌូម្នាក់នៅប្រាសាទហាគីគីប៉ារីហ្គាហាត់នៅហារីដាវ៉ារ៉ា អ៊ូតាប្រាដេសដែលជាប្រភពនៃទន្លេ ហើយជាកន្លែងដ៏ពេញនិយមមួយដែលប្រជាជនឥណ្ឌាងូតទឹកសម្រាប់ការធ្វើធម្មយាត្រានៅតាមដងទន្លេ បានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ចាប់តាំងពីវិធានការណ៍ចាក់សោរត្រូវបានអនុវត្តគុណភាពទឹកនៅក្នុងទន្លេកាន់តែច្បាស់រហូតដល់ត្រីនិងសារពាង្គកាយមានជីវិតចាប់ផ្តើមមើលឃើញម្តងទៀត។

Image may contain: 1 person, sitting

Image may contain: ocean, outdoor, water and nature

បញ្ហាទឹកកង្វក់ គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលឥណ្ឌាតាំងពីឆ្នាំ ២០១៤ ដោយចំណាយថវិកា និងចាត់វិធានការដើម្បីឲ្យទឹកស្អាត ប៉ុន្តែវាមិនមានប្រសិទ្ធភាពទេ ដរាបណាការផ្ទុះឡើងនៃវីរុសគឺចាំបាច់ដើម្បីបញ្ចប់រាល់សកម្មភាពសេដ្ឋកិច្ច និងសង្គមនោះទឹកទន្លេគឺច្បាស់និងស្អាតដោយខ្លួនឯង។

ទោះយ៉ាងណាវិធានការចាក់សោដើម្បីបញ្ឈប់សកម្មភាពសេដ្ឋកិច្ចជះឥទ្ធិពលដល់ប្រជាជនឥណ្ឌាជាច្រើន ប៉ុន្តែអាចត្រូវបានផ្លាស់ប្តូរសម្រាប់ការរស់ឡើងវិញនៃធម្មជាតិ នេះគឺជារឿងនាពេលអនាគតដែលមនុស្សត្រូវតែរកផ្លូវចេញ និងរស់នៅជាមួយគ្នាដោយមិនបង្កអន្តរាយដល់គ្នា ៕

Image may contain: sky, ocean, outdoor and water

Image may contain: sky and outdoor

Image may contain: one or more people and outdoor

បកប្រែពីវេបសាយ liekr

ដោយ សាវុឌ្ឍ