ចាក់ដោតណាស់បេះដូង អ្នកដណ្តើមប្តីគេណាស់! អ្នកស្រី Tang Gechlieng បានរៀបរាប់ថា “សារអប់រំសំរាប់ “ ស្រ្តីយកប្តីគេ “…

ចាក់ដោតណាស់បេះដូង អ្នកដណ្តើមប្តីគេណាស់! អ្នកស្រី Tang Gechlieng បានរៀបរាប់ថា “សារអប់រំសំរាប់ “ ស្រ្តីយកប្តីគេ “…

ភ្នំពេញ ៖ បងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមបណ្តាញសង្គមហ្វេសបុកជឿជាក់ថាប្រិយមិត្តច្បាស់ជាធ្លាប់ជួបរួចមកហើយនៅ រឿងរាវស្នេហាក្បត់ចិត្តលួចផិតមានគូថ្មី ឫក៏ស្នេហាលួចលាក់ ជារើយៗ ប្តីភាគច្រើនគឺតែងតែធ្វើអោយមនុស្សនិយាយ តៗគ្នាថា ប្រុសមានមួយមិនស្កប់មានដបមិនស្កល់ ព្រោះតែហេតុផលនេះទើបធ្វើមានការលើកឡើងពីម្ចាស់គណនីfbមួយដែលមានឈ្មោះ Tang Gechlieng ដែលបានបង្ហោះសារបែបអប់រំដល់មហាជនថា៖ បង្ហោះសារអប់រំ និងមានវិដេអូមួយផងដែរ ដើម្បីឲ្យមិត្តៗនារី ធ្វើការស្វែងយល់។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានរៀបរាប់ថា “សារអប់រំសំរាប់ “ ស្រ្តីយកប្តីគេ “ កុំយកប្តីគេអី វាធ្វេីអោយយេីងគ្មានសេរីភាពទេ វាគ្មានសុភមង្គលក្នុងជីវិតឡេីយ វាមិនត្រឹមតែបំផ្លាញគ្រួសារអ្នកដ៏ទៃទេ តែវាបំផ្លាញអនាគតរបស់ខ្លួនដោយមិនដឹងខ្លួនទៀតផង បេីអ្នកដឹងហេីយថាបុរសនោះមានប្រពន្ធហេីយ អ្នកនៅតែទាក់ទងគាត់ទៀត តេីអ្នកមានដែលដឹងទេថា: – ពេលទាក់ទងប្តីគេដំបូង ខ្លាចប្រពន្ធគេដឹងចឹងរស់នៅដោយការលួចលាក់ – តែបន្តទាក់ទងប្តីគេទៀត ហេីយក៏ខ្លាចមានកូន ខ្លាចគេមិនទទួលខុសត្រូវ ខ្លាចគេបោះបង់ចោល តេីវាអាចទេ ដែលអ្នកបំផ្លាញសុភមង្គលរបស់អ្នកដទៃ ហេីយខ្លួនទទួលបានសុភមង្គលពិត ?

+ តេីវាអាចទេ ដែលអ្នកបំផ្លាញសុភមង្គលរបស់អ្នកដទៃ ហេីយខ្លួនទទួលបានសុភមង្គលពិត ? តេីជីវិតបែបនេះរឺជាជីវិតដែលអ្នកប្រាថ្នាចង់បាន ? តេីអ្នកពិតជាមនុស្សអាក្រក់ ដូចដែលគេស្អប់ខ្ពេីមមែនដែររឺទេ ? ឈប់កុហកខ្លួនឯងទៀតទៅ , តេីគេពិតជាស្រឡាញ់អ្នកពិត ដូចដែលអ្នកគិតដែររឺទេ? ទឹកភ្នែកស្រ្តីដូចគ្នា ម្តងគេម្តងយេីង ខ្ញុំដឹងថាអ្នកមិនចង់ទេ,ខ្ញុំដឹងថាអ្នកដឹងខុស, ខ្ញុំដឹងថាអ្នកខ្នាស់គេ, ខ្ញុំដឹងថាអ្នកមានទុក្ខ,​ខ្ញុំដឹងថាអ្នកកំពុងយំ,​ខ្ញុំដឹងថាអ្នកមិនដែលសប្បាយចិត្តសោះ សូម្បីតែការញញឹមរបស់អ្នកក៏ក្លែងក្លាយដែរ,ហេីយ អ្នកណាក៏គេដឹងដែរ,អ្នកមិនគួរអោយស្អប់ទេ អ្នកមិនអាក្រក់ទេ ម្តាយអ្នកក៏មិនដែរបង្រៀនអ្នកអោយអាក្រក់ចឹងទេ។